រលកកម្តៅ នៅភាគខាងត្បូងជប៉ុនបានឆក់យកជីវិតមនុស្សយ៉ាងតិច ១៣នាក់ ហើយបង្កឲ្យការស្តាស្ថានការណ៍ទឹកជំនន់កាន់តែលំបាកឡើង ។
ការស្តារផលវិបាក នៃគ្រោះទឹកជំនន់ កំពុងប្រឈមនឹងការលំបាក បង្កដោយរលកកម្តៅ ។
តាម Kyodo News ឲ្យដឹងថា មនុស្សមួយចំនួនបានស្លាប់ ព្រោះកម្តៅថ្ងៃខ្លាំង ក្នុងអំឡុង ៣ថ្ងៃ កន្លងមក ពីថ្ងៃទី ១៤-១៦ ខែកក្កដា (ថ្ងៃទី១៤ កក្កដា ស្លាប់៦នាក់ ថ្ងៃទី ១៥ កក្កដា ស្លាប់ ២នាក់ និងថ្ងៃទី ១៦ កក្កដា ស្លាប់ ៥នាក់) ។ ក្រៅពីនោះ មានមនុស្សជាង ២.០០០នាក់ ត្រូវចូលមន្ទីរពេទ្យ ព្រោះខ្សោះកម្លាំងដោយអាកាសធាតុហួតហែងខ្លាំងពេក ។
តំបន់ជន់លិច និងបាក់ដី ដោយសារភ្លៀងធំៗជាប់គ្នា
កម្តៅថ្ងៃកើនឡើងខ្លាំង ធ្វើឲ្យការងារស្តារស្ថានការណ៍លិចលង់ប្រទះការលំបាកច្រើន ។ ដោយឡែកនៅខេត្ត Hiroshima មានអ្នកស្ម័គ្រចិត្ត ៣នាក់ ត្រូវចូលមន្ទីរពេទ្យ ។
មនុស្សរាប់ពាន់នាក់ ត្រូវជម្លៀសចេញ គេបានបំពាក់ម៉ាស៊ីនត្រជាក់ នៅក្នុងកន្លែងស្នាក់នៅបណ្តោះអាសន្ន ។ ប៉ុន្តែមានគ្រួសាររាប់ពាន់ទៀននៅពុំទាន់មានទឹកនិងភ្លើងប្រើប្រាស់ទេ ។
រលកកម្តៅថ្វីត្បិតកើនឡើងតែពុំទាន់ ដល់កម្រិត 41អង្សា C ដែលធ្លាប់មាននៅខែសីហា ឆ្នាំ ២០១៣ ។ ពេលនោះមនុស្សរាប់សិបនាក់បានស្លាប់ ៕ សូយន