Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពេញចិត្តណាស់! ម្តាយ​បង្កើត និង​កូន​ប្រសា​រស្រី ផ្ទុះ​កំហឹង​លេង​ម៉ា​ចាស់​ដៃ បន្ទាប់​បុរស​ជា​ប្តី​យក​ស្រី​ស្នេហ៍​មកដល់​ផ្ទះ សំខាន់​នារី​​​នោះ​គឺ​ជា…

នេះជារឿងដ៏ភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលបានឃើញស្រ្តីជាម្តាយបង្កើត រួមទាំងកូនប្រសារស្រី បានព្រួតវាយទៅលើនារីជាស្រីស្នេហ៍ និងបុរសជាប្តី (ជាកូនប្រុសបង្កើត) ដែលហ៊ានយកស្រីស្នេហ៍ មកដល់ផ្ទះ ដោយកុហកថារាប់អានត្រឹមជាប្អូនធម៌ ប៉ុន្តែ អត់ដឹងថាប្រពន្ធបានដឹងពីទង្វើយកគ្នាជាស្នេហាលួចលាក់របស់ទាំងពីរនោះទេ។

តែអ្វីដែលមិននឹកស្មានដល់ និងស្ទើរតែមិនគួរឲ្យជឿនោះ គឺត្រង់ថា នារីជាស្រីស្នេហ៍រូបនេះ ជាបុគ្គលិកជាអ្នកលក់នៅហាងនំប៉័ងរបស់ប្តីប្រពន្ធដើមតែម្តង។ នេះបើតាមប្រពន្ធដើម ដែលមានគណនីហ្វេសប៊ុកឈ្មោះថា៖ Ah Leak បានបង្ហោះឲ្យដឹងថា៖ «សូមបងប្អូននៅសៀមរាបជួយស៊ែរផង ឲ្យប្រុសថោកមីថោកនេះល្បីផង មីនឹងនៅប្រដាក់ ជាបុគ្គលិកខ្ញុំស៊ីប្រាក់ខែ ហើយស៊ីប្ដីទៀត វាលក់នំបុ័ងប្រហិត នៅផ្សារលើ និងនៅមាត់ស្ទឹងស្ពានដែក វត្តពោធិ៍ឡាងការ»។

ជាក់ស្តែង នៅពេលមានអ្នកចូលខមិនភ្ញាក់ផ្អើលថា៖ «ខ្ញុំជាម៉ូយនំប៉័ងបងតើ ទៅទិញរាល់ដងហើយមិចចឹង», នារីជាប្រពន្ធក៏បានឆ្លើយតបថា៖ «នៅកន្លែងហ្នឹង ឥឡូវខ្ញុំជាអ្នកលក់វិញហើយមកទិញបាន»។

នារីជាប្រពន្ធ បានបន្តបង្ហោះឲ្យបងប្អូនបានដឹងថា៖ «មីអូនមុខក្រាស់មិនធម្មតាដែរហ្នឹង វាដឹងតើថាគេនៅមួយគ្នារាល់ថ្ងៃ ហានទៅដល់ផ្ទះ ថតតាំងថ្ងៃ14 ទុកឱកាសឲ្យតើ តែមីអូននៅមករកប្ដីគេទៀត លែងលះគ្នាមួយខែយ៉ាងម៉េច ពេលកើតរឿង ហើយប្ដីអញសុំអញត្រូវគ្នាវិញហ្នឹង មានភស្តុតាងច្រើនទៀត តែអត់ផុសទុកមុខឲ្យ ហើយអត់ចង់បានអីទេមីអូន»។

តែយ៉ាងណាមិញ អ្វីដែលគួរឲ្យសរសើរខ្លាំងនោះ គឺម្តាយរបស់បុរសជាប្តី មិនគាំទ្រនូវទង្វើរបស់កូនប្រុសរបស់ខ្លួនឡើយ ដោយគាត់បានផ្ទុះកំហឹង យកដងអំបោសវាយទៅលើនារីជាស្រីស្នេហ៍ និងសូម្បីយកមួកសុវត្ថិភាព គប់ទៅលើកូនប្រុសរូបនោះ រួមជាមួយកូនប្រសារស្រី ហើយស្រែកខ្លាំងៗថា «អ្ហែងកុំមកវិញឲ្យសោះ អាចង្រៃ!…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×