តាម 9news បានចុះផ្សាយការសន្និដ្ឋានរបស់នាយករដ្ឋន្ដ្រីអូស្ដ្រាលី Malcolm Turnbull នៅថ្ងៃទី១៧ ខែកក្កដានេះថា ប្រធានាធិបតី Donald Trump គឺជាជនអាមេរិកស្នេហាជាតិម្នាក់ ពុំមែនជាជនក្បត់ជាតិឡើយ។
នាយករដ្ឋមន្ដ្រីអូស្ដ្រាលី Malcolm Turnbull
ពេលត្រូវបានចោទសួរក្នុងកម្មវិធី Miranda Live ថា តើលោកTrump ជាជនក្បត់ជាតិម្នាក់ដែរឬទេ? លោកTurnbullលើកឡើងច្បាស់ៗថាៈ«ពិតណាស់ គឺទេ! ។ Donald Trump ជាជនអាមេរិកស្នេហាជាតិម្នាក់។ការងាររបស់គាត់គឺតំណាងឱ្យប្រទេសជាតិ ហើយគាត់កំពុងធ្វើការងារនេះយ៉ាងអស់ពី លទ្ធភាព។
ប៉ុន្ដែនាយករដ្ឋមន្ដ្រីអូស្ដ្រាលីចាត់ទុកថា បណ្ដាភស្ដុតាងពីការអន្ដរាគមន៍ទៅក្នុងការបោះឆ្នោតអាមេរិក«ពិតជាគួរឱ្យជឿ» ក៏ប៉ុន្ដែលោកក៏ឯកភាពជាមួយការប្រកាស របស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin ដែលនិយាយថា«អ្នកពុំគប្បីជឿជាក់អ្នកណាទាំងអស់»។
គួរកត់សម្គាល់ថា ក្រោយសន្និសីទកំពូលអាមេរិក-រុស្សីបញ្ចប់ភ្លាម ប្រព័ន្ធសារព័ត៌មានមួយចំនួនរបស់អាមេរិកបានចោទប្រកាន់ប្រធានាធិបតីអាមេរិកថាបានបំពានទោសក្បត់ជាតិ ព្រោះតែនៅទីនោះលោកTrumpបានប្រកាសជឿជាក់លើសមភាគីរុស្ស៊ីជាងបណ្ដាស្ថាប័នចារកម្មរបស់អាមេរិក។
សូម្បីសមាជិកជាន់ខ្ពស់នៃគណបក្សសាធារណរដ្ឋរបស់លោកTrumpក៏ស្ដីបន្ទោសលោកអំពីពាក្យបដិសេធលើបញ្ហាអន្ដរាគមន៍ ក្នុងការបោះឆ្នោតនៅអាមេរិកជាមួយលោកពូទីន៕
សូយន