Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Kim Jong-un ផ្ទុះ​កំហឹង​ព្រោះតែ​រឿង​រោងចក្រ​វា​រី​អគ្គិសនី​សាងសង់​១៧​ឆ្នាំ​ហើយ ​តែ​ពុំ​សម្រេច​

​ទីភ្នាក់ងារសារព័ត៌មាន KCNA​កាលពី​ម្សិលមិញ​បាន​ចុះផ្សាយ​ព័ត៌មាន​ពី​ដំណើរ​ទស្សនកិច្ច​ទៅកាន់​រោងចក្រ​នោះ​របស់លោក ប្រធាន​Kim​។​នៅ​ទីនោះ​លោក​Kim បាន​ស្ដីបន្ទោស​បណ្ដា​មន្ដ្រីជាន់ខ្ពស់​ក្នុង​រដ្ឋាភិបាល​ដែល​ពុំ​រវីរវល់ ​ទម្លាក់​ទៅលើ​ខេត្ដ ​និង​ពុំដែល​មក​អើតមើល​ការដ្ឋាន​សំណង់​នេះ​។​

មេដឹកនាំ​កូរ៉េខាងជើង Kim Jong-un ក្នុង​ដំណើរ​ទស្សនកិច្ច​រោងចក្រ​វា​រី​អគ្គីសនី​Orangchon នា​ខេត្ត​Hamgyong.

KCNA​ដដែល​ឱ្យដឹងថា លោក​Kim Jong-un​បាន​«​ស្រឡាំងកាំង​និយាយ​លែងចេញ​»​ហើយក៏​បានចេញ​បញ្ជា​ឱ្យ​ការដ្ឋាន​នេះ​ត្រូវ​សម្រេច​នៅ​ខែតុលា​ឆ្នាំក្រោយ​។​រោងចក្រ​វា​រី​អគ្គិសនី Orangchon​បានចាប់ផ្ដើម​សាងសង់​តាំងពី​១៧​ឆ្នាំមុន រួច​ត្រូវ​ផ្អាក​ជាច្រើន​ដង ធ្វើឱ្យ​មកទល់ពេលនេះ​សម្រេចការ​សាងសង់​បាន​ប្រមាណ​៧០​ភាគរយ​ប៉ុណ្ណោះ​។​

​លោក​Kim​ក៏បាន​ផ្ទុះ​កំហឹង​ព្រោះតែ​កន្លែង​ងូតទឹក​ជ្រោះ​ក្ដៅ​ដ៏​កខ្វក់​នៅ​តំបន់​សម្រាកលំហែ​Onpho នៃ​ខេត្ត​នេះ ហើយ​ថា​កខ្វក់​ជាង​អាង​ចិញ្ចឹម​ត្រី​ទៅទៀត​។​កាសែត​Rodong Sinmun របស់​បក្ស​ពលករ​កូរ៉េ​បាន​បោះពុម្ព​បន្ថែម​ទំព័រ ព្រោះ​ដោយឡែក​ព័ត៌មាន​ទៅកាន់​ខេត្ដ​នោះ​មាន​ដល់​ទៅ​៩​ទំព័រ​៕

សូយន

×