Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​កំពូល​បាន​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ស្ថាពរ​

spot_img

​ភ្នំពេញ​៖​តុលាការ​កំពូល ប្រកាស​សាលដីកា​ឱ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ស្ថាពរ និង​ប្រកាស​ហាម​សមាជិក​ជាន់ខ្ពស់​គណបក្ស​នេះ​១១៨​នាក់ មិនឱ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ គិត​ត្រឹម​ម៉ោង​៥​និង​០៥​នាទី ថ្ងៃទី​១៦ ខែ​វិច្ឆិកា​នេះ​។​

​ក្រោយ​ដំណើរការ​បើកសវនាកា​រ​តាំងពី​ម៉ោង​៨​និង​៣០​នាទី​ព្រឹក អស់​រយៈពេល​ជិត​១​ថ្ងៃ​រហូតដល់​ម៉ោង​១៧​និង​០៥​ល្ងាច ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ តុលាការ​កំពូល​បាន​ប្រកាស​សាលដីកា​សម្រេច​ឱ្យ រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​។​

​ជាមួយគ្នានេះ​លោ​កឌិត មន្ទីរ​ប្រធាន​តុលាការ​បាន​ចេញមុខ​មក​ប្រកាស​ហាមឃាត់​ដល់​មន្ត្រី​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​នាក់ មិនឱ្យ​ធ្វើ​នយោបាយ រយៈពេល​៥​ឆ្នាំ​។​

​បើ​តាមផេក​ហ្វេស​ប៊ុក​ផ្លូវការ លោក​មុត ចន្ថា អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើង​ថា “​តុលាការ​កំពូល​បាន​ប្រកាស​សាលដីកា​សម្រេច​ឱ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​។ ទន្ទឹមនេះដែរ តុលាការ​ក៏​បាន​ប្រកាស​ហាមឃាត់​ដល់​មន្ត្រី​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​១១៨​នាក់ មិនឱ្យ​ធ្វើ​នយោបាយ រយៈពេល​៥​ឆ្នាំ​”​។​

រីឯ​មជ្ឈដ្ឋាន​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​រួម​ទាំង​លោ​សម រង្ស៊ី ដែល​កំពុង​ស្ថិតនៅ​បរទេស​ផង​នោះ នៅ​ពុំទាន់​ឃើញ​មាន​ការប្រកាស​ផ្សាយ​មតិយោបល់​អ្វី​ឡើយ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×