Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេះតែ​មែនហើយ! បុរស​ជនជាតិ​ចិន​ម្នា​ក់ «ផ្ទុះ​បេ» ក្នុង​អាងហែលទឹក សំខាន់​អ្នក​ហែល​ខាងក្រោយ មិនដឹង​យ៉ាងណា

ពិតជារឿងដ៏ភ្ញាក់ផ្អើល និងគួរឲ្យហួសចិត្តយ៉ាងខ្លាំងតែម្តង ក្រោយពីបានដឹងថា បុរសជនជាតិចិនម្នាក់ បាន «ជុះ» ស្តែងៗ ខណៈកំពុងហែលហែលទឹក។ ហេតុការណ៍ដ៏មិននឹកស្មានដល់នេះ ត្រូវបានដឹងថាបានកើតឡើងនៅអាងហែលទឹកមួយកន្លែង នៅក្នុងទីក្រុង Guangzhou កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

តាមរយៈវីដេអូ បានបង្ហាញឲ្យឃើញ បុរសនោះកំពុងហែលទឹកនៅក្នុងអាង ប៉ុន្តែ ភ្លាមៗនោះ បុរសនោះក៏បានយកដៃទាញខោស្រាត ហើយក្រឡេកមើលរូបភាពពីក្រោយ អ្នកអាចមើលឃើញអ្វីមួយពពុះពណ៌លឿងនៅលើផ្ទៃទឹក មុនពេល «លាមក» អណ្តែត។

ទោះជាយ៉ាងណា គេក៏​មិន​គិត​ថា ​អ្នក​នៅ​ពី​ក្រោយ​បុរស​នោះ​ បានដឹង​ពី​រឿង​នេះ​ទេ ប៉ុន្តែ ​មើល​តាម​វីដេអូ គាត់​បាន​បន្ត​ហែល​ទៅ​រក​លាមក។

ជាក់ស្តែងណាស់ គ្រូបង្វឹក​នៅ​កន្លែង​ហាត់ប្រាណ​ក្បែរ​អាង​ទឹក ​បាន​ឃើញ​លាមក ហើយ​បាន​ស្នើ​អ្នក​ហែល​ទឹក​ទាំងអស់​ឱ្យ​ជម្លៀស​ចេញពី​អាង​ភ្លាមៗ​។ បន្ទាប់មក ពួកគេក៏បានក៏យកវីដេអូ CCTV ដើម្បីស្វែងរកជនល្មើស ព្រោះថា មានតែសមាជិកប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យហែលទឹកនៅក្នុងអាង ដូច្នេះពួកគេស្គាល់សមាជិកទាំងអស់របស់ពួកគេ។ ភ្លាមៗនោះ ពួកគេបានរាយការណ៍ទៅប៉ូលីស ហើយបុរសនោះត្រូវបានពិន័យជាប្រាក់ RMB 8000 (ប្រហែល 1,120 ដុល្លារ)។ ហើយអាងទឹកក៏ត្រូវបានសម្អាត មុនពេលត្រូវបានបើកជាសាធារណៈម្តងទៀត។

ទោះជាយ៉ាងណា ការផាកពិន័យមិនមែនជាការពិន័យតែមួយទេ គឺសូម្បីតែសមាជិកភាពរបស់បុរសនេះ ត្រូវបានដកហូតភ្លាមៗអស់មួយជីវិតផងដែរ។

វីដេអូនេះបានរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន Douyin ខណៈអ្នកនិយមលេងអ៊ីនធឺណិតជាច្រើន បានបង្ហាញពី «ការព្រួយបារម្ភ» របស់ពួកគេ ចំពោះអ្នកហែលទឹកនៅខាងក្រោយ ដែលហាក់ដូចជាមិនដឹងពីលាមក ដែលកំពុង «រង់ចាំ» គាត់។

ក្នុងនោះ អ្នកលេងជាច្រើនបាននិយាយលេងសើចថា៖ «បងប្រុសនៅខាងក្រោយ ប្រហែលមិនដឹងថា គាត់កំពុងហែលទឹកឆ្ពោះទៅរកលាមកទេមើលទៅ! បុរស​ខាង​ក្រោយ​បាន​តាម​ជិត​ពេក គួរ​បែងចែក​ការ​ផាក​ពិន័យ​ជា​មួយ​គាត់, ប្រសិនបើបុរសនៅខាងក្រោយ ហែលលឿនជាងនេះ អាចលាមកនឹងចូលក្នុងមាត់ពុំខាន, ពិន័យ 8000 RMB គឺតិចពេកហើយ វាគួរតែយ៉ាងហោចណាស់ 20,000 RMB ទើបសមនឹងទង្វើដ៏កខ្វក់បុរសរូបនេះ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×