ស្ត្រីម្នាក់បានអង្វករដល់ក្រុម “នេសាទត្រីទើបព្រលែង” ប៉ុន្តែហ្វូងមនុស្សនោះ ពុំខ្ចី…អើពើឡើយ ។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ១៥ ខែកក្កដា នាបឹង Dingxiang ទីក្រុងសេនយ៉ាង ខេត្តឡៅនីង ប្រទេសចិន ។
ខ្សែវីដេអូដែលបង្ហោះលើគេហទំព័រ Prarvideo.com បង្ហាញឲ្យឃើញមនុស្សមួយក្រុមបានព្រលែងត្រីតូចៗ ប្រមាណ ២០ធុងជ័រ ពណ៌លឿងចុះទៅក្នុងបឹង Dingxiang ។ ប៉ុន្តែភ្លាមៗ មានមនុស្ស១ក្រុមផ្សេងទៀត បានប្រើឧបករណ៍ដួសយកត្រីទាំងនោះ ។
ស្ត្រីនោះបានស្រែកទៅកាន់ហ្វូងមនុស្សកំពុងដួសត្រីនោះថា ៖ សូមព្រលែងវាចូលបឹងវិញទៅ ។ ពួកខ្ញុំទើបតែព្រលែងបណ្តោះគ្រោះវាតើ! ។
ប៉ុន្តែការស្រែកអង្វររបស់ស្ត្រីរូបនេះ ពុំត្រូវបានក្រុមមនុស្ស “អរគុណ និងយកត្រចៀកស្តាប៉ទេ ពួកគេបន្តកិច្ចការ “នេសាទ” យ៉ាងរំភើយ ។
អ្នកកាន់ព្រះពុទ្ធសាសនាច្រើន “សង្គ្រោះ” មច្ឆា និងសត្វដទៃទៀត ដោយទិញយកពីផ្សារមកព្រលែងនៅបឹងធម្មជាតិ ប្រៀបដូចជាកិច្ចបណ្តោះគ្រោះ សន្សំបុណ្យ ។
មើលពួកអគតិ “នេសាទត្រី” ដែលគេព្រលែងធ្វើបុណ្យ ៕ ចន្ទ្រា