បើនិយាយពីពាក្យ «មិត្ត» មនុស្សជាច្រើនប្រហែលជាបានជួបក្នុងទម្រង់បែបនេះ តាមរយៈសិក្សាជាមួយគ្នា ធ្វើការជាមួយគ្នា ឬមនុស្សនៅក្នុងពិភពអនឡាញជាដើម។ ប៉ុន្តែពេលខ្លះ «មិត្តភាព» អាចជិតស្និទ្ធនឹងអ្នកដែលអ្នកមិននឹកស្មានដល់។
ជាក់ស្តែង នារីជាជំនួយការពេទ្យធ្មេញនៅគ្លីនិកមួយ បានលាតត្រដាង រឿងមិត្តភាពខ្លួនឯងនាង ជាមួយបុរសអនាថាម្នាក់ ដែលផ្តើមពីដើរឆ្លងកាត់ ហើយបុរសម្នាក់នេះបានហៅនាងថា «មិត្តភ័ក្ដិ» ដោយនិយាយថាចង់បានលុយ ខ្ញុំឃ្លាន!។ បន្ទាប់មក បុរសអនាថាម្នាក់នេះតែងតែហៅនាងថាជាមិត្ត។
បន្ទាប់ពីបានជួបនៅជិតគ្លីនិកជាប្រចាំ បានរកឃើញថា ពេលខ្លះបើទោះជានាងឲ្យលុយក៏ដោយ ក៏បុរសអនាថារូបនេះគាត់មិនហ៊ានទទួលយករហូតនោះទេ។ នាងបានបន្តថា ប្រាក់ដែលបានផ្តល់ឱ្យគាត់ គឺចាត់ទុកជាប្រាក់ឈ្នួលសម្រាប់ជួយបើក និងបិទទ្វារដែករបស់គ្លីនិក។ បុរសអនាថានេះ តែងមករង់ចាំបើកទ្វារនៅពេលវេលាពិតប្រាកដ ប៉ុន្តែ ប្រសិនថ្ងៃខ្លះនាងឈប់ បុរសនេះក៏បានទៅជួយនៅហាងអ្នកផ្សេងទៀតផងដែរ។ ទោះជាយ៉ាងណា មានថ្ងៃខ្លះ គាត់នៅតែដេញតាមជនអនាថាដទៃដែលស្រវឹង ហើយរត់ចេញពីហាង។
នារីម្ចាស់ឃ្លីបនិយាយថា ក៏មានឃ្លីប Cute ក្រោយធ្វើការផងដែរ នោះគឺនៅពេលនាងឃើញគាត់ដេកក្បែរហាង ក៏ស្រែកសួរថា ចង់បានលុយឬអត់? មកជួយបិទទ្វារ ហើយគាត់ក្រោកយ៉ាងលឿន។ ហើយឃ្លីបខ្លះទៀត គឺនៅពេលនាងឃើញគាត់ដេកច្រៀង ដូច្នេះ ក៏សុំគាត់ច្រៀងឲ្យស្តាប់ ហើយគាត់បានច្រៀងបទចម្រៀងមួយបទ ពិតជាពិរោះណាស់។
បន្ទាប់ពីរឿងនេះត្រូវបានចែករំលែក ឃើញថាមានអ្នកនិយមលេងអ៊ីនធឺណេត សម្រុកចូលមើលជិត ១ លានដង ដោយមានមនុស្សជាច្រើនសរសើរពីទឹកចិត្តសប្បុរសរបស់ម្ចាស់ឃ្លីប ដែលបានជួយមនុស្សខ្វះខាត។ សូមកុំមើលងាយមនុស្សអនាថាអី គួរផ្តល់ឱកាសឱ្យគាត់ធ្វើការជាថ្នូរនឹងលុយផងទៅណ៎ា!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
@03092538114308jvb ถึงจะสติไม่ดีแต่ก็ไม่ใช่คนไม่ดี☺️
♬ เสียงต้นฉบับ – ɪ ɪx ɪx ᴠɪ