Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់! បុរស​ចំណាស់​ម្នាក់ ដើរចូល​ធនាគារ​ស្នើ​ដក​លុយ​ថា​គេ​ផ្ញើ​មក ១ ពា​ន់​លាន​បា​ត តែ​បុគ្គលិក​ឆែក​ឃើញ​តែ​ប៉ុន្មាន​បាត ផ្ទុះ​កំ-ហឹង ត្រឡប់មកវិញ ស្រាប់តែ…

កាលពីពេលថ្មីៗនេះ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើល និងស្លុតរន្ធត់មួយ បានកើតឡើងនៅក្នុងធនាគារមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងស្រុក Mueang ខេត្ត Loei ប្រទេសថៃ គឺនៅពេលដែលបុរសវ័យចំណាស់ម្នាក់ ដែលមានបញ្ហាសុខភាពផ្លូវចិត្ត បានវាយប្រហារអ្នកគ្រប់គ្រងធនាគារដោយកាំបិត បន្ទាប់ពីអ្នកគ្រប់គ្រងបដិសេធផ្តល់ប្រាក់ចំនួន ១ ពាន់លានបាត ដល់គាត់ ព្រោះក្នុងកុងរបស់គាត់ឆែកឃើញមានតែប៉ុន្មានបាតប៉ុណ្ណោះ។

យ៉ាងណាមិញ តាមរយៈវីដេអូ CCTV នៃហេតុការណ៍នេះ ដែលត្រូវបានប្រគល់ទៅឱ្យប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានបង្ហាញពីបុរសចំណាស់ម្នាក់ ស្ថិតក្នុងសម្លៀកបំពាក់អាវឆ្នូត បានដើរសំដៅចូលទៅក្នុងការិយាល័យអ្នកគ្រប់គ្រងធនាគារ ហើយវាយប្រហារគាត់តែម្តង។ បន្ទាប់មក សន្តិសុខបានជួយអន្តរាគមន៍ និងនាំយកអ្នកវាយប្រហាររូបនេះចេញពីក្នុងធនាគារ ខណៈអតិថិជនផ្សេងទៀតដែលមានវត្តមាននៅធនាគារនោះ បានស្ងប់ស្ងាត់ និងរត់ទៅកន្លែងសុវត្ថិភាព។

យោតាមប្រភពព័ត៌មាន ThaiRath បានឲ្យដឹងថា ក្រោយពេលឃាត់ខ្លួន ជនវាយប្រហារវ័យចំណាស់នេះ ត្រូវបានដឹងថាមានឈ្មោះ Surasak អាយុ ៦៤ ឆ្នាំ។

នៅ​ថ្ងៃ​កើតហេតុ លោក Surasak បាន​ទៅកាន់​ធនាគារកសិកម្ម និងសហករណ៍កសិកម្ម (BAAC) ក្នុងខេត្ត Loei ហើយ​ស្នើសុំ​ដកលុយ​ចំនួន ១ ពាន់​លាន​បាត។ គាត់​បាន​ប្រគល់​សៀវភៅ​កត់ត្រា​មួយ​ក្បាល ​ទៅ​ឲ្យ​អ្នក​គ្រប់​គ្រង​ធនាគារ​ ជំនួស​ឲ្យ​សៀវភៅ​ធនាគារ​ទុក​ជា​ភស្តុតាង​ថា​ មាន​នរណា​ម្នាក់​បាន​ផ្ទេរ​ប្រាក់​មក​គាត់។

អ្នកគ្រប់គ្រងបានឆែកមើលគណនីធនាគារផ្ទាល់ខ្លួនរបស់លោក Surasak ហើយរកឃើញចំនួនទឹកប្រាក់ត្រឹមតែ ៣៤ បាត ប៉ុណ្ណោះនៅក្នុងនោះ។ ការផ្ទេរប្រាក់ចុងក្រោយ ដែលធ្វើឡើងក្នុងគណនីរបស់គាត់ គឺប្រាក់ឧបត្ថម្ភសម្រាប់មនុស្សចាស់ចំនួន ៦០០ បាត និងប្រាក់ឧបត្ថម្ភជនពិការដែលផ្តល់ដោយរដ្ឋាភិបាល។

ទោះជាយ៉ាងណា លោក​ Surasak បដិសេធ​មិន​ជឿ​ថា​លុយ​មិន​បាន​ផ្ទេរ​ទេ ហើយ​បាន​ស្រែក​ដាក់​អ្នក​គ្រប់​គ្រង​ខ្លាំងៗ មុន​ពេល​សន្តិសុខនាំយក​គាត់​ចេញ​ពី​ធនាគារ។

បន្ទាប់មក កាមេរ៉ាសុវត្ថិភាព បានបង្ហាញលោក Surasak ត្រឡប់មកធនាគារវិញ ជាមួយដៃកាន់កាំបិត ដោយដើរសំដៅទៅវាយប្រហារអ្នកគ្រប់គ្រងតែម្តង។

អ្នកគ្រប់គ្រង​ព្យាយាម​ការពារ​ខ្លួន​ដោយ​ប្រើ​ដៃ ទើប​បណ្តាល​ឲ្យ​ដាច់​ដៃ។ ក្រោយមក អ្នកគ្រប់គ្រង​ធនាគារ ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ ដើម្បី​ទទួល​ការព្យាបាល​ចាំបាច់​។

Thairath រាយការណ៍​ថា លោក Surasak ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​នៅ​សាលា​ដំបូង​ខេត្ត Loei និង​ចោទ​ប្រកាន់​ពី​បទ​ប៉ុនប៉ង​មនុស្ស​ឃាត។ ទោសនេះនឹងស្មើនឹងពាក់កណ្តាលនៃទោសទណ្ឌនៃមាត្រា ២៨៨ ដែលចែងថា ជនណាដែលសម្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ឬដាក់ពន្ធនាគារពី ១៥ឆ្នាំ ទៅ ២០ឆ្នាំ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×