Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះតែ​ដើម្បី​សាង​ជីវិត​ស្នេហ៍​ថ្មី ស្រ្តី​ម្នាក់​ដា​ក់​ថ្នាំ​ពុ-លក្នុង​ស្រា​បៀ​រ រួច​យកព-ស់​វែ-ក​សម្លា-ប់​មិត្ត​ប្រុ​ស

ស្ត្រីជនជាតិឥណ្ឌាដ៏សាហាវពិសពុលម្នាក់ ត្រូវបានចោទប្រកាន់ថា បានរៀបចំឃាតកម្មលើមិត្តប្រុសរបស់ខ្លួន ដោយដាក់ថ្នាំពុល ទៅក្នុងស្រាបៀររបស់មិត្តប្រុស មុនពេលប្រើពស់វែកដែលមានពិស ដើម្បីបញ្ចប់ជីវិតតែម្តង។

នាង Mahi Arya ត្រូវបានគេរាយការណ៍ថា ចង់បានជីវិតស្នេហាថ្មី ហេតុនេះ ដើម្បីឲ្យមិត្តប្រុសដែលលែងត្រូវការ ចាកចេញពីជីវិតរបស់នាង, ស្ត្រីជនជាតិឥណ្ឌារូបនេះ ក៏បានរៀបគម្រោងការសម្លាប់របស់មិត្តប្រុស ដោយទាញយកការបំផុសគំនិតពីរឿងភាគទូរទស្សន៍ Crime Patrol ។

Arya ត្រូវបានគេចោទប្រកាន់ថា បានសហការជាមួយគ្រូមន្តស្នេហ៍ពស់វែក ដើម្បីអនុវត្តផែនការដ៏អាក្រក់របស់នាង ប្រឆាំងទៅនឹងគូស្នេហ៍អាយុ ៣២ ឆ្នាំរបស់នាងដែលមានឈ្មោះថា Ankit Chauhan ។ យោងតាមការស៊ើបអង្កេតរបស់ប៉ូលីស ស្ត្រីជនជាតិឥណ្ឌាបានល្បួង Chauhan ចូលទៅក្នុងផ្ទះរបស់នាង ហើយបានលួចថ្នាំពុលទៅក្នុងស្រាបៀររបស់គាត់ មុនពេលអនុញ្ញាតឱ្យពស់វែកមានពិសខាំគាត់។

ប្រភព​ព័ត៌មាន​ក្នុង​ស្រុក​ បានឲ្យដឹងថា គូស្នេហ៍​ថ្មីរបស់ Arya ដែលមានឈ្មោះ Teep Kandpal ក៏ត្រូវបានចោទប្រកាន់ថា ជាប់ពាក់ព័ន្ធ​ក្នុង​គម្រោងការ​ធ្វើ​ឃាត​នេះ អស់​រយៈពេល​ជាង ២ ខែ។

ស្ត្រី​ជនជាតិ​ឥណ្ឌា​រូប​នេះ ​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា ​បាន​ជួល​អ្នក​ចាប់​ពស់​ក្នុង​តម្លៃ ១០.០០០ រូពី​ឥណ្ឌា (ស្មើ ១២២ ដុល្លារ​) ហើយ​បាន​អញ្ជើញ Chauhan ទៅ​ផ្ទះ​របស់​នាង​។ នៅពេលដែលគាត់បានសន្លប់ពីស្រាបៀរដែលពោរពេញដោយសារធាតុស្រវឹងខ្លាំងនោះ ពស់វែកដ៏សាហាវ ក៏ត្រូវបាននាំចូលទៅក្នុងបន្ទប់ ដើម្បីឲ្យវាខាំចំនួនពីរនៅលើជើងរបស់ជនរងគ្រោះ។

កាសែត The Times of India បានរាយការណ៍ថា បន្ទាប់មកជនរងគ្រោះត្រូវបានអូសចូលទៅក្នុងផ្នែកខាងក្រោយរថយន្តរបស់គាត់ ដែលចតនៅលើផ្លូវ។ អាជ្ញាធរមូលដ្ឋានមិនត្រូវបានជូនដំណឹងរហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ហើយនៅពេលស៊ើបអង្កេត ពួកគេបានរកឃើញសាកសពរបស់ Chauhan កំពុងស្ថិតក្នុងរថយន្ត។

ដំបូងឡើយ ក្រុមអ្នកស៊ើបអង្កេតបា នធ្វើការវិភាគខុស ពីមូលហេតុនៃការស្លាប់ ដោយសន្មត់ថា ជនរងគ្រោះផឹកស្រវឹងដេកក្នុងឡាន ខ្វះអុកស៊ីហ្សែន ទើបបណ្តាលឲ្យបាត់បង់ស្មារតី រហូតស្លាប់។ ទោះជា​យ៉ាងណា ការ​ធ្វើ​កោសល្យវិច័យ​ក្រោយ​មក ​បាន​បញ្ជាក់​ថា ការ​ស្លាប់​ គឺ​ដោយសារ​ពស់​វែក​ខាំ។

ប៉ូលីសបានចំណាយពេលស៊ើបអង្កេតជិត២សប្តាហ៍ ដើម្បីកំណត់ទីតាំងស្នាក់នៅរបស់ Arya និងគូស្នេហ៍ថ្មីរបស់នាង Kandpal ។ អាជ្ញាធរមកពីរដ្ឋ Uttar Pradesh បានរកឃើញអ្នកទាំងពីរនៅក្នុងទីក្រុង Rudrapur ដែលជាលទ្ធផលត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ពីបទមនុស្សឃាត។

ករណីឃាតកម្មដ៏សាហាវនេះ ក៏បានធ្វើឲ្យគេនឹកឃើញដល់រឿងមួយទៀត នៅប្រទេសឥណ្ឌា ដែលប្តីប្រើពស់វែកសម្លាប់ប្រពន្ធ ដើម្បីទាមទារទ្រព្យសម្បត្តិ ហើយត្រូវតុលាការកាត់ទោសឱ្យជាប់គុកអស់មួយជីវិត។

តែឥឡូវនេះ សម្រាប់ករណីរបស់នាង Arya និង Kandpal អ្នកស្រុកឥណ្ឌា កំពុងរង់ចាំមើលយ៉ាងយកចិត្តទុកដាក់ថា​ តើពួកគេនឹងទទួលទោសទណ្ឌបែបណា ខណៈមនុស្សជាច្រើនភ្ញាក់ផ្អើល និងផ្ទុះកំហឹងយ៉ាងខ្លាំង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×