Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! ទុក​កូន​ឲ្យ​ម្តាយក្មេក ចិញ្ចឹម ៣ ខែ ម្តាយ​ឃើញ​មុខ​កូ​នភ្លាម​ៗ រន្ធ-ត់ចិត្ត​ខ្លាំង ​ទារ-ក​អាយុ៨ខែ ទម្ងន់​រហូតដល់​ទៅ…

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅក្នុងប្រទេសចិន បានឲ្យដឹងថា បន្ទាប់​ពី​អ្នកស្រី Zhang ​ទើប​សម្រាល​បាន​កូន​បាន​តែ ​៥ ​ខែ​ ប៉ុន្តែ​ដោយ​ស្ថានភាព​គ្រួសារ ​នាង​ត្រូវ​ធ្វើ​ការ​នៅ​ឆ្ងាយ​ពី​ផ្ទះ​ និងទុក​កូន​ឲ្យ​ម្ដាយ​ក្មេកជួយ​មើលថែចិញ្ចឹម ប៉ុន្តែ ​បាន​ត្រឹម​តែ​៣​ខែ​ប៉ុណ្ណោះ នាងពិតជាមានការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ ចំពោះ​ការ​សម្រេច​ចិត្ត​នេះ។

ដោយ​នឹក​អាល័យកូនពេក Zhang ក៏បានឆ្លៀតពីការងារត្រឡប់មកផ្ទះ។ ខណៈមកដល់ផ្ទះភ្លាមៗ នាង​ក៏​ប្រញាប់​ដើរ​រក តែ​ពេល​ឃើញ​មុខ​កូន នាងពិតជារន្ធត់​ចិត្ត​​ខ្លាំងតែម្តង។ ព្រោះថា ពីទារកអាយុ ៥ ខែ បែរទៅជាយក្សអាយុ ៨ ខែ ដែលមានរាងកាយធំ និងមុខដូចហ៊ីងអ៊ីចឹង។ ទំងន់រាងកាយរហូតដល់ ៣០ គីឡូក្រាម ខណៈពេលដែលទម្ងន់ជាមធ្យមរបស់ទារកអាយុ ៨ ខែ គឺត្រឹមតែ ៨,៦ គីឡូក្រាម ប៉ុណ្ណោះ។ នេះមាន​ន័យ​ថា ​កូន​ប្រុស​របស់​នាង​មាន​ទម្ងន់៣​ដង​ច្រើន​ជាង​ក្មេង​ធម្មតា។

Zhang សម្រេចចិត្តនិយាយជាមួយម្តាយក្មេកដោយផ្ទាល់ ដោយនាងបានស្តីបន្ទោស​ម្តាយ​ក្មេក​ថា ​ចិញ្ចឹម​ចៅ​ធាត់​លើសទម្ងន់ខុស​ប្រក្រតី ដែល​វាអាច​មាន​គ្រោះថ្នាក់​ដល់​សុខភាព​ទារក ប៉ុន្តែ​ម្តាយ​ក្មេក​មាន​ទស្សនៈ​ផ្ទុយ​ ​ដោយបាននិយាយបកទៅវិញ​ថា កូនរបស់នាងញ៉ាំ​បាន​ណាស់ ហើយគាត់ពិតជាមាន​មោទនភាព ​ដែល​ចិញ្ចឹម​ចៅ​ឲ្យ​ចេញ​មក ​«សម្បូរហូរហៀរ» ​បែប​នេះ​បាន។

ស្រ្តីជាម្តាយក្មេក ក៏បាននិយាយបែបនេះថា «ដឹង​អី​អត់? ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ច្រើន​កន្លែង ទាក់ទង​មនុស្ស​ច្រើន ហើយ​ក៏​ចិញ្ចឹម​កូន​ច្រើន​ដែរ បើវា​ចង់​ញ៉ាំ គឺញ៉ាំ​ច្រើន​ក៏​កាន់​តែ​ល្អ ជាពិសេស​ សម្រាប់​ក្មេង​ប្រុស ធាត់​គឺ​ល្អ​បំផុត»។

ពេលឮទស្សនៈរបស់ម្តាយក្មេកបែបនេះ បានធ្វើឲ្យ Zhang ផ្ទុះកំហឹងកាន់តែខ្លាំង ដោយនិយាយ​ដាក់ទៅវិញ​ទាំងហួសចិត្តថា «ហេតុ​អ្វី​បាន​ជា​ត្រូវ​ចិញ្ចឹម​ចៅ​ឱ្យ​ក្លាយ​ជា​ជ្រូកអ៊ីចឹង?»។

ទោះជាយ៉ាងណា ស្រ្តីជាម្តាយក្មេក ​បាន​បន្ទោស​កូន​ប្រសា​ថា ​នាង​នៅ​ក្មេង​ ​មិន​ដែល​មាន​បទ​ពិសោធ​ចិញ្ចឹម​កូន​ពី​មុន​មក​ អ៊ីចឹង បាន​អត់​ដឹង​អី​សោះ ហើយ​ត្អូញត្អែរ​ថា ​ធុញ​នឹង​ការ​ចិញ្ចឹម​ចៅ​ ព្រោះឲ្យអីក៏​ញ៉ាំដែរ។ តែ Zhang ​មិន​គ្រាន់​តែ​មិន​សរសើរ​នោះ​ទេ ថែមទាំង​សម្ដែង​ការ​មិន​ពេញ​ចិត្ត និងហួសចិត្តកាន់តែខ្លាំង។

Zhang ដែលមាន​អារម្មណ៍​អន់ចិត្ត និងបានត្រឹមសម្រក់ទឹកភ្នែក​​ ព្រោះតែ​មិន​អាច​ធ្វើ​អ្វី​បាន នៅទីបំផុត បាននាំយក​កូន​ចេញ​ពី​ផ្ទះ​ម្តាយ​ក្មេក ហើយ​នាង​តាំង​ចិត្ត​ចិញ្ចឹម​កូន​ដោយ​ខ្លួន​ឯងវិញ។

ក្រោយ​ពី​រឿង​នេះ​ត្រូវ​បាន​គេ​ចែក​ចាយ​ ក៏​ក្លាយ​ជា​ប្រធានបទ​នៃ​ការ​រិះគន់​យ៉ាង​ទូលំទូលាយ។ ក្នុងនោះ មនុស្សជាច្រើនបានព្រមានឲ្យដឹង​ថា កុមារ​ដែល​ធាត់​ពេក​ នឹង​មាន​ការ​លំបាក​ខ្លាំង​ក្នុង​ការ​ធ្វើ​ដំណើរ​ រួមទាំងដំណើរការលូតលាស់ធម្មជាតិ គឺយឺតណាស់។ លើសពីនេះ ភាពធាត់ចំពោះកុមារ ក៏ប៉ះពាល់ដល់សមត្ថភាពយល់ដឹង និងការអភិវឌ្ឍន៍ខួរក្បាលផងដែរ ខណៈផល​ប៉ះពាល់​ខ្លាំង​ដោយ​សារ​តែ​រាង​កាយ​ទទួល​បន្ទុក​លើស​ទម្ងន់​លើសខ្លាំងបែបនេះ ពេល​ធំ​ឡើង​នឹង​ប្រឈម​ជំងឺ​ទាំង​លើស​សម្ពាធ​ឈាម និង​ទឹក​នោម​ផ្អែមផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×