ឆ្នាំជូត ៖ រាសីល្អមធ្យម។ ការងាររបស់អ្នកអំណោយផលល្អបំផុត គ្រប់ផែនការសុទ្ធតែដំណើរការទៅដោយរលូន ជួបការលំបាកតែងមានអ្នកជួយយកអាសា។ អាចចូលរួមក្នុងការវិនិយោគធំ ប៉ុន្តែមិនត្រូវលោភលន់។ មនោសញ្ចេតនា៖ បាក់សោះអង្គើយដាក់គ្នាបន្តិច។ ទិសនាំលាភ៖ លិច តំណមទិស ៖ កើត។ ពណ៌នាំសំណាង៖ លឿង។ ឆ្នាំយកអាសា ៖ ឆ្នាំរោង៕
ឆ្នាំឆ្លូវ ៖ រាសីឡើងខ្ពស់ ។ ការងារលំបាកសម្រេចបានដូចចិត្ត ត្រូវនឹងនរដោះស្រាយកុំអសកម្មនឹងបំពានកំហុស។ វិនិយោគតូច ទោះបីប្រាក់ចំណេញមិនខ្ពស់ តែសុទ្ធតែសុវត្ថិភាពគឺជាជម្រើសដ៏សមស្របក្នុងពេលនេះ។ មនោសញ្ចេតនា៖ អ្នកនៅលីវនឹងបានជួបមនុស្សចុះសម្រុងនឹងគ្នា ត្រូវបង្ហាញឲ្យគេឃើញពីទឹកចិត្តស្មោះស្ម័គ្ររបស់អ្នក ទើបទំនាក់ទំនងរីកចម្រើន។ ទិសនាំលាភ៖ ជើង តំណមទិស ៖ ត្បូង។ ពណ៌នាំសំណាង ៖ ខៀវ។ ឆ្នាំយកអាសា ៖ ឆ្នាំជូត៕
ឆ្នាំខាល ៖ រាសីស្រុតចុះ ។ ត្រូវតៀមចិត្តដើម្បីបញ្ចៀសភាពអសកម្មព្រោះការងាររបស់អ្នកថ្ងៃនេះ នឹងមានការប្រែប្រួលច្រើនអាចនឹងត្រូវទៅបេសកកម្មឆ្ងាយ ឬទទួលការងារថ្មី។ មិនត្រូវបញ្ចេញប្រាក់រកស៊ីក្នុងថ្ងៃនេះ ព្រោះអ្នកនឹងជួបរឿងស៊យ។ មនោសញ្ចេតនា ៖ មិនត្រូវឆេវឆាវគ្មានហេតុផល នឹងធ្វើឲ្យទំនាក់ទំនងជាមួយគូស្នេហ៍ប្រែជាល្អក់កករ។ ទិសនាំលាភ ៖ ជើង តំណមទិស ៖ ត្បូង។ ពណ៌នាំសំណាង ៖ លឿង។ អ្នកយកអាសា ៖ ឆ្នាំចរ៕
ឆ្នាំថោះ ៖ រាសីស្រុតចុះ។ ការងារជួបការលំបាកច្រើន គ្រប់យ៉ាងឈានដល់ផ្លូវទាល់ធ្វើឲ្យអ្នកនឿយណាយតានតឹងអារម្មណួរក្សាភាពនឹងនរទើបអាចដោះស្រាយបញ្ហាបាន ត្រូវយកចិត្តទុកដាក់ដល់ទំនាក់ទំនងជុំវិញខ្លួន។ ថ្ងៃនេះគ្មានឱកាសទាញចំណូលបន្ថែម។ មនោ៖ ដោយសារតែរឿងលុយកាក់អ្នកទាំង២ងាយនឹងមានរឿងឈ្លោះប្រកែកគ្នា។ ទិសនាំលាភ ៖កើត តំណម ៖លិច។ ពណ៌នាំសំណាង៖ស។ អ្នកយកអាសា ៖ ឆ្នាំចរ៕
ឆ្នាំរោង៖ រាសីឡើងខ្ពស់។ គ្រប់ផែនការការងារសុទ្ធតែដំណើរការដោយងាយស្រួល ត្រូវបានថ្នាក់លើជឿទុកចិត្ត។ អ្នករួមការងារស្រឡាញ់រាប់អាន។ រាសីកំពុងឡើងអាចអនុវត្តផែនការហិរញ្ញវត្ថុវិនិយោគ ចរចាពាណិជ្ជកម្ម។ មនោ ៖ ជាថ្ងៃមួយពោរពេញដោយភាពសោមនស្សរីករាយនិងសុភមង្គល។ ទិសនាំលាភ ៖ ជើង តំណមទិស ៖កើត។ ពណ៌នាំសំណាង ៖ ខៀវ។ អ្នកយកអាសា ៖ ឆ្នាំជូត៕
ឆ្នាំម្សាញ់ ៖ រាសីស្រុតចុះ។ ថ្ងៃនេះសភាពផ្លូវចិត្តមិនល្អ ហេតុនេះឥទ្ធិពលច្រើនដល់ការងារ ត្រូវប្រមូលផ្តុំអារម្មណ៍ឡើងវិញ កុំឲ្យរងការស្តីបន្ទោសពីថ្នាក់លើ។ វិនិយោគមិនគាប់ប្រសើរ ត្រូវរង់ចាំឱកាស។ មនោ៖ ដោយសារតែការយល់ច្រឡំងាយធ្វើឲ្យអ្នកទាំង២ឈ្លោះប្រកែកគ្នា។ ទិសនាំលាភ ៖ កើត តំណមទិស ៖ ជើង។ ពណ៌នាំសំណាង ៖ ក្រហម។ ឆ្នាំយកអាសា ៖ ឆ្នាំមមី ៕
ឆ្នាំមមី ៖ រាសីឡើងខ្ពស់។ ការងារគ្រប់យ៉ាងសុទ្ធតែអំណោយផលល្អ មានឱកាសឈានឡើងក្នុងមុខតំណែងថ្មី។ អាចវិនិយោគជោគជ័យ ប៉ុន្តែមិនត្រូវលោភលន់។ មនោសញ្ចេតនា ៖ បានជួបមនុស្សចុះសម្រុងនឹងគ្នា គួរម្ចាស់ការក្នុងទំនាក់ទំនង ទើបសង្ឃឹមរីកចម្រើនទៅមុខ។ ទិសនាំលាភ ៖ អាគ្នេយ៍ តំណមទិស ៖ ជើង។ ពណ៌នាំសំណាង ៖ ក្រហម។ អ្នកយកអាសា ៖ ឆ្នាំម្សាញ់៕
ឆ្នាំមមែ ៖ រាសីល្អមធ្យម ។ កុំទន់ភ្លន់ ក្នុងការងារពេក ព្រោះអ្នកនឹងពិបាកអាចអះអាងបានសមត្ថភាពរបស់ខ្លួន នាំឲ្យបាត់បង់ឱកាសយ៉ាងច្រើន។ ថ្ងៃនេះជាថ្ងៃជោគជ័យសម្រាប់ការវិនិយោគ មានឱកាសបង្កើនចំណូលថែម។ មនោសញ្ចេតនា ៖ កុំកំណាញ់ពាក្យសរសើរចំពោះដៃគូព្រោះនោះក៏ជាវិធីបង្ហាញការគោរពរបស់អ្នកចំពោះគេ។ ទិសនាំលាភ ៖ ត្បូង តំណមទិស ៖ជើង។ ពណ៌នាំសំណាង ៖ ក្រហម។ អ្នកយកអាសា ៖ ឆ្នាំមមី៕
ឆ្នាំវក ៖ រាសីស្រុតចុះ។ ងាយមានបម្រែបម្រួល ឬផ្លាស់ប្តូរក្នុងការងារ ត្រូវត្រៀមផ្លូវចិត្តជាស្រេច កុំអសកម្ម។ ចំណាយត្រូវចេះសន្សំសំចៃ ប្រសិនមិនដូច្នេះទេអ្នកនឹងត្រូវប្រឈមការខ្វះប្រាក់ជាប្រចាំ។ មនោសញ្ចេតនា ៖ ដោយសារតែរវល់នឹងការងារអ្នកងាយនឹងភ្លេចពាក្យសន្យាសំខាន់ចំពោះគូស្នេហ៍ធ្វើឲ្យអ្នកទាំង២ ជារឿយៗមានរឿងរកាំរកូស។ ទិសនាំលាភ ៖ កើតតំណមទិស ៖ ពាយ័ព្យ។ ពណ៌នាំសំណាង ៖ ស ។ ឆ្នាំយកអាសា ៖ ឆ្នាំរោង៕
ឆ្នាំរកា ៖ រាសីស្រុតចុះ។ សម្ពាធការងារធំ ជួបការលំបាកច្រើន ត្រូវទប់ស្មារតីដោះស្រាយកិច្ចការនីមួយៗ កុំបាក់ទឹកចិត្តអ្នកនឹងជម្នះបានដំណាក់កាលដ៏តានតឹងនេះ។ ថ្ងៃនេះមានពិបាកចិត្តរឿងលុយកាក់។ មនោ ៖ ប្រឹងប្រែងដោះស្រាយការយល់ច្រឡំរវាងអ្នកទាំង២ កុំឲ្យរឿងតូចក្លាយជារឿងធំ។ ទិសនាំលាភ ៖ អាគ្នេយ៍ តំណមទិស ៖ លិច។ ពណ៌នាំសំណាង ៖ លឿង ។ អ្នកយកអាសា ៖ ឆ្នាំរោង៕
ឆ្នាំចរ ៖ រាសីល្អមធ្យម។ ត្រូវពង្រីកសាមគ្គីភាពក្នុងការងារជាមួយសមូហភាពមិនត្រូវធ្វើអ្វីដោយអត្តនោម័ត ព្រោះមានអ្នកចាំចាប់កំហុស។ មនោ ៖ ល្អប្រសើរ ផ្អែមល្ហែមនឹងគ្នា។ ថ្ងៃនេះមិនត្រូវចេញដំណើរទៅណាទាំងអស់ ព្រោះនឹងជួបរឿងស៊យ។ ទិសនាំលាភ ៖ ត្បូង តំណមទិស ៖ លិច។ ពណ៌នាំសំណាង ៖ ក្រហម។ អ្នកយកអាសា ៖ ឆ្នាំមមី៕
ឆ្នាំកុរ ៖ រាសីស្រុតចុះ ។ ការងារប្រព្រឹត្តទៅជាប្រក្រតី គ្មានអ្វីប្រសើរជាងមុន ត្រូវអត់ធ្មត់បំពេញភារកិច្ចដែលថ្នាក់លើដាក់ឲ្យគង់មានថ្ងៃអ្នកនឹងបានឡើងតំណែង។ ថ្ងៃនេះមិនត្រូវវិនិយោគ ព្រោះឲ្យខាតបង់ធំ។ មនោ ៖ ពុំមានការរីកចម្រើនទៅមុខ។ ទិសនាំលាភ ៖ លិច តំណមទិស ៖ ត្បូង។ ពណ៌នាំសំណាង ៖ ផ្ទៃមេឃ។ អ្នកយកអាសា ៖ ឆ្នាំថោះ៕