ថ្មីៗនេះ រូបភាពស្ត្រីម្នាក់ធ្វើដំណើរតាមរថភ្លើងក្រោមដី តែស្លៀកពាក់ដែលមើលទៅហាក់មិនសមរម្យ ត្រូវបានបង្ហោះចែករំលែកតាមរយៈ Facebook ដែលជាក្រុមសហគមន៍អនឡាញក្នុងទីក្រុងហុងកុង បង្កឲ្យមានការជជែកវែកញែកយ៉ាងក្តៅគគុក។
រូបភាពដែលត្រូវបានបង្ហោះ បានបង្ហាញអ្នកដំណើរវ័យក្មេងនោះ ស្ថិតក្នុងសម្លៀកបំពាក់ ខាងលើពាក់អាវយឺតពណ៌ខ្មៅ ខណៈផ្នែកខាងក្រោម គឺជាខោ Yoga ណ៌ប្រផេះ។ អ្នកបង្ហោះរូបនេះបានដាក់ចំណងជើងលើរូបនេះដោយសរសេរថា «ខោ Yoga តើខ្ញុំអាចសួរបានទេ? តួខ្លួនរបស់នាងមិនស័ក្តិសមនឹងការស្លៀកខោយូហ្គាទេ ហើយវាមិនសមរម្យទៀតផង ក្នុងការស្លៀកវា ខណៈធ្វើដំណើរតាមការដឹកជញ្ជូនសាធារណៈបែបនេះ»។
ការបង្ហោះនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័ស ពីអ្នកនិយមលេងអ៊ីនធឺណិត។ អ្នកខ្លះយល់ស្របថា ខោ Yoga មិនមែនសម្រាប់មនុស្សគ្រប់គ្នាទេចេះតែពាក់នោះទេ។ អ្នកខ្លះពាក់វាហើយមើលទៅស្អាត ប៉ុន្តែអ្នកខ្លះពាក់ហើយ អាក្រក់មើលណាស់។ បើទោះជាចំណូលចិត្តផ្ទាល់ខ្លួនក៏ដោយ តែវាមិនមិនសមរម្យ ដែលពាក់វាឡើងលើរថភ្លើងក្រោមដី។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកលេងអ៊ីនធឺណិតដទៃទៀត បានយល់ថា អ្នកដែលថតរូបហើយបង្ហោះនោះ គឺទើសពេកហើយ! ការស្លៀកពាក់គឺជាចំណូលចិត្តរបស់នាង។ រាងកាយរបស់នាង វាមិនរំខាននរណាម្នាក់ឡើយ។ អ្វីដែលសំខាន់បំផុតនោះ គឺមិនមានច្បាប់ហាមឃាត់ស្ត្រីមិនឱ្យស្លៀកខោយូហ្គា នៅលើរថភ្លើងក្រោមដីនោះទេ ហើយសម្លៀកបំពាក់របស់នាងក៏មិនអាក្រាត ឬអាសអាភាសអ្វីឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង














