Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការផ្តល់កម្ចីទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន មានទំហំទឹកប្រាក់សរុប ៦,៦៧ពាន់លានដុល្លារ កើនឡើង ១៧,៥%នៅឆមាសទី ១ឆ្នាំ ២០២៣

ភ្នំពេញ៖ គិតត្រឹមឆមាសទី ១ឆ្នាំ ២០២៣ វិស័យធនាគារនៅកម្ពុជា បានផ្តល់កម្ចីទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន មានទំហំទឹកប្រាក់សរុប ៦,៦៧ពាន់លានដុល្លារ កើនឡើង ១៧,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។

ក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣​ នៅខេត្តព្រះសីហនុ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា វិស័យសំណង់ និងអចលនទ្រព្យ បានបន្តកើនឡើងក្នុងល្បឿនយឺត ជាមួយកំណើនលំហូរទុនវិនិយោគបរទេស និងគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈ ប៉ុន្តែនៅប្រឈមនឹងភាពមិនប្រាកដប្រជា ដោយសារវិស័យនេះ ពឹងផ្អែកខ្លាំងទៅលើកត្តាខាងក្រៅ។

បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងការគណនារបស់មន្ត្រីធនាគារជាតិនៃកម្ពុជា បានបង្ហាញឲ្យដឹងថា ការនាំចូលសម្ភារ និងបរិក្ខារសំណង់កើនឡើងបន្តិច ០,៤% ដល់ប្រមាណ ៩១១លានដុល្លារអាមេរិក នៅឆមាសទី១ឆ្នាំនេះ ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន។ រីឯប្រភពពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងការប៉ាន់ស្មានរបស់មន្ត្រីធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា តម្លៃលំនៅឋាននៅកម្ពុជាជារួម បានកើនឡើង ៦,៤% ក្នុងនោះ តម្លៃលំនៅឋាននៅរាជធានីភ្នំពេញ បានកើនឡើង ៦,៩% និងតម្លៃលំនៅឋាននៅតាមបណ្តាខេត្តផ្សេងៗ បានកើន ៥,៣%។

គួរបញ្ជាក់ថា គិតត្រឹមឆមាសទី ១ឆ្នាំ ២០២៣នេះ វិស័យធនាគារនៅកម្ពុជា បានផ្តល់កម្ចីទៅកាន់វិស័យសំខាន់ៗ ក្នុងសេដ្ឋកិច្ច ដោយមានកំណើន ១១,៩% ថមថយល្បឿន បើធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ២៥%។ វិស័យដែលមានកំណើនខ្ពស់ជាងគេ រួមមាន៖ វិស័យកម្មន្តសាល ២២,២%, ការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ១៧,៥%, ការជួញដូរអចលនទ្រព្យ ១៣,៦% និងកសិកម្ម ១៣,៤%៕

×