Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត! គ្រួសារ​មួយ វេច​ខ្ចប់ «អា​ហា​រប៊ូ​ហ្វេ» យក​ទៅផ្ទះ ពេល​បុ​ក្គ​លិក​ចាប់​នេះ ឈ្លោះ​ប្រកែ​ក​ខ្លាំ​ង​ៗ ហើយ​ថែមទាំង​បោះសម្តី​បែបនេះ​ថា…

ហេតុការណ៍មួយដែលបានកើតឡើងកាលពីពេលថ្មីៗនេះ នៅភោជនីយដ្ឋានប៊ូហ្វេមួយកន្លែង ក្នុងប្រទេសវៀតណាម បានធ្វើឲ្យផ្អើលកក្រើកពិភពអនឡាញតែម្តង នៅពេលដែលគ្រួសារមួយ ត្រូវបានចាប់បានវេចខ្ចប់គ្រឿងសមុទ្រ ដាក់ក្នុងថង់ដើម្បីយកទៅផ្ទះ បើទោះភោជនីយដ្ឋានបានជូនដំណឹងដល់ក្រុមគ្រួសារនេះ អំពីបទដ្ឋាននៃអាហារប៊ូហ្វេថា អាហារពីភោជនីយដ្ឋាន មិនត្រូវបានអនុញ្ញាតឲ្យយកចេញក៏ដោយ។

វីដេអូនេះដែលថតបាន បានបង្ហាញគ្រួសារមួយនេះដែលមានគ្នា៥នាក់ ដែលគេជឿថាស្ត្រីវ័យកណ្តាលម្នាក់ (ជាម្តាយ និងត្រូវជាយាយ), ប្តីប្រពន្ធ និងកូន២នាក់ នៅភោជនីយដ្ឋានប៊ូហ្វេតម្លៃ 12$/មនុស្សពេញវ័យ ហើយតម្លៃសម្រាប់ក្មេងក៏ទាបដែរ គឺបន្ទាប់ពីញ៉ាំរួច ស្រ្តីជាយាយបានយួរថង់ដែលផ្ទុកជាមួយគ្រឿងសមុទ្រ កំពុងដើរចាកចេញពីភោជនីយដ្ឋាន។

ភ្លាមៗនោះ បុគ្គលិកភោជនីយដ្ឋាន ដែលបានប្រទះឃើញ បានពន្យល់ថា អាហារប៊ូហ្វេនេះ គឺសម្រាប់ការហូបចុក ហើយអតិថិជនមិនត្រូវបានអនុញ្ញាតឱ្យវេចខ្ចប់យកអាហារចេញពីភោជនីយដ្ឋាននោះទេ។ ទោះជាយ៉ាងណា ក្រុមគ្រួសារនេះមិនយល់ព្រម ហើយចាប់ផ្តើមឈ្លោះប្រកែកជាមួយបុគ្គលិក។ ស្រ្តីជាជីដូនរបស់គ្រួសារនេះ បាននិយាយថា ចៅរបស់គាត់មិនអាចញ៉ាំអ្វីបានទេ ហើយអាហារដែលយកមកទុក គឺត្រូវចម្អិនជាអាហារពេលរសៀលជំនួសវិញ។

អ្វីដែលគួរឲ្យហួសចិត្តខ្លាំងនោះ គឺឪពុក​ម្តាយ​ក្មេងៗ ​ក៏​និយាយ​ខ្លាំង​ៗទៅកាន់បុគ្គលិកហាង​ថា «​ច្បាប់​ត្រូវ​តែ​បំពាន​» ពិសេស​ស្ត្រី​ដែល​គេ​ថា​ជា​យាយ​ក៏បោះសម្តីបែបនេះ​ថា៖ «បើអ្នក​មិន​ឲ្យ​ពួកខ្ញុំ​យក​វា​ទៅ​ផ្ទះ​ទេ តើអ្នក​នឹងទុក​វាសម្រាប់​ឲ្យ​ជ្រូកស៊ីមែន?»។

ក្រោយពីបានឃើញបែបនេះ មតិមហាជនបានសម្តែងការហួសចិត្តថា៖ «គ្រួសារ​នេះ​ស្លៀកពាក់​ស្អាតបាត តែហាក់គ្មានសេចក្តីថ្លៃថ្នូរ គ្មានការខ្មាសអៀនសោះ ធ្វើទាំងបំពានច្បាប់ភោជនីយដ្ឋានហើយ នៅខ្លាំងទៀត!»។ រីឯអ្នកខ្លះទៀត ក៏បានសួរយ៉ាងចាក់ដោតថា៖ «​បើ​គ្រួសាររបស់អ្នក ចេះតែ​អាច​យក​​ពី​អាហារ​ប៊ូហ្វេ​បានបែបនេះ តើ​ភោជនីយដ្ឋាន​គេនឹងបានអី​ចំណេញ​ទៅ?»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×