តាម Express មនុស្សជាង ៥០០នាក់ បានត្រូវចាប់ខ្លួន ហើយប៉ូលិសជាង ១០០.០០០នាក់ ព្រមទាំងភ្នាក់ងារសង្គ្រោះអគ្គិភ័យ ៤៤.០០០ ត្រូវបានដាក់ពង្រាយពាសពេញប្រទេសបារាំង ។
មនុស្ស ២នាក់ បានស្លាប់អំឡុងពេលអបអរជ័យជំនះ ដោយរួមមានបុរសម្នាក់ អាយុ ៣០ឆ្នាំ នៅ Saint-Felix បានបើករថយន្តបុកគល់ឈើ ហើយបុរសអាយុ ៥០ឆ្នាំម្នាក់ទៀត បានបាក់ក ព្រោះលោតចុះប្រឡាយទឹករាក់១នៅវិថី Annecy ភាគអាគ្នេយ៍ប្រទេសបារាំង ។
រថយន្ត ៨៤៥គ្រឿង បាន “បាត់ស្រមោល” នៅថ្ងៃទី ១៥ ខែកក្កដា ។ អ្នកកាសែត១ក្រុម នៅទីក្រុង Rouen ភាគខាងជើង បានរងការវាយប្រហារ ព្រោះពុំព្រមលប់ចោល Clip ប្រើហិង្សា វាយប្រហារមួយ ។
នៅរដ្ឋធានី Paris ក្លឹបកម្សាន្តមួយ រងការវាយកម្ទេច ។ នៅមានយុវជនមួយក្រុម ប្រមាណ ៣០នាក់ ពាក់ម៉ាស់មុខជិត បានសម្រុកចូលប្លន់ហាងលក់ដូរមួយនៅ មហាវិថី Champs-Elysées ។
ស្ថានភាពកលយុគ្គបានរាលដាលពីកណ្តាលក្រុង ហើយប៉ូលិសបង្ខំចិត្តប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូង “អ្នកស្វាគមន៍”…បារាំងឈ្នះ ៕ ចន្ទ្រា