Sunday, April 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តៅ​ៗ! នាយ ពាក់​មី កំពុង​ជួប​រឿង​បារម្ភ​ខ្លាំង ខណៈ​ប្រពន្ធ​សង្គ្រោះ​បន្ទាន់​នៅ​បន្ទប់ ICU ២ថ្ងៃហើយ បន្ទាប់​ទៅ​កែសម្ផស្ស «​ឲ្យ​សាច់​ស» នៅ​គ្លីនិក​មួយ​នេះ តែ​បែរជា…

នេះមិនមែនជារឿងសម្តែង ឬក៏ Prank អ្វីនោះទេ ខណៈដែលតារាកំប្លែងដ៏ល្បីឈ្មោះលោក ចែម ចាន់ដារ៉ា ហៅ «ពាក់មី» បានជួបរឿងកំពុងព្រួយបារម្ភជាខ្លាំង ខណៈប្រពន្ធរបស់លោកកំពុងត្រូវបានសង្គ្រោះបន្ទាន់នៅបន្ទប់ ICU​ អស់រយៈពេល ២ថ្ងៃហើយ មិនទាន់ដឹងខ្លួននៅឡើយនោះទេ បន្ទាប់ពីទៅកែសម្ផស្ស «ឲ្យសាច់ស» នៅហាងកែសម្ភស្សមួយកន្លែងដែលមានយីហោ «អេស 88 ប៊ីយូធី ផ្សារធំថ្មី (SS88 Beuaty)»។

ក្រោយរឿងនេះកើតឡើង ខណៈម្ចាស់ហាងខាងលើបានរត់គេចខ្លួនមិនទទួលខុសត្រូវ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ នេះ លោក ពាក់មី បានសម្រេចបង្ហោះទម្លាយឲ្យបងប្អូនសាធារណជនបានដឹងថា៖ «ប្រពន្ធខ្ញុំសង្គ្រោះបន្ទាន់នៅបន្ទប់ ICU​ 2 ថ្ងៃហើយ​ បន្ទាប់ពីគាត់បានព្យួសេរ៉ូមអោយសាច់ស នៅមជ្ឈមណ្ឌលកែសម្ភស្ស​ S88 Beauty​ នៅថ្ងៃពុធ​ ទី2​ ម៉ោង1រសៀល​ តើម្ចាស់​ S88​ Beauty ទាំង13សាខា​ ជានណា?»។

ដោយឡែក ថ្មីៗនេះ លោក ពាក់មី ក៏បានបន្តបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកឲ្យដឹងថា បានស្គាល់មុខម្ចាស់ហាងហើយ ដោយលោកបានផ្តាំបែបនេះថា៖ «ស្គាល់មុខ​ ម្ចាស់ហាងហើយ​ កុំគេចវេស​ មកដោះស្រាយជាមួយសមត្ថកិច្ចភ្លាម!!»។

ទោះជាយ៉ាងណា ក្រោយទទួលពាក្យបណ្តឹងរបស់តារាកំប្លែងរូបនេះ សមត្ថកិច្ចក៏បានចុះធ្វើកំណត់ហេតុ និងបិទហាងកែសម្ផស្សនេះផងដែរ។ នេះបើប្រភពព័ត៌មានចែករំលែកនៅលើបណ្តាញសង្គម បានបញ្ជាក់ឲ្យដឹងថា «បិទហាងកែសម្ផស្សយីហោ​ S88 Beauty ផ្សារថ្មី​ មួយកន្លែង​ បន្ទាប់ពីរកឃើញថា ទីតាំងមួយកន្លែងនេះមិនមានអជ្ញាបណ្ណ័ត្រឹមត្រូវ​ និងបានធ្វើអោយប្រពន្ធតារាកម្លែងនាយពាក់មី​ រងរបួសធ្ងន់​ធ្ងរ​ ក្រោយទទួលសេវ៉ាកម្ម​ចាក់សេរ៉ូម​ ខូលជិន​ ចាក់វីតាមីនផ្ទៃមុខ​។ សូមបញ្ជាក់ថាទីតាំងខាងលើនេះស្ថិតនៅផ្ទះលេខ១១០E0 តាមបណ្តោយផ្លូវលេខ៥៣​ សង្កាត់ផ្សារថ្មី៣​ ខណ្ឌដូនពេញ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង