កាលពីយប់មិញនេះ តារាមច្រៀង សេន រ៉ានុត បានជួបទុក្ខជាទម្ងន់ដោយសារលោកឪពុកបានចែកឋាន ក្រោយពេលមានជម្ងឺរ៉ាំរ៉ៃ ។
យោងតាមការចញ្ចេញសារក្រៀមក្រំលើគណនីហ្វេសប៊ុករបស់ម្ចាស់បទ «ស្រក់ឈាមមិនស្រក់ទឹកភ្នែក» ខាងលើបានឱ្យដឹងយ៉ាងដូច្នេះថា សូមទោស កូនមិនអាចជួយបាន សូមលោកពុក អញ្ជើញទៅកាន់ឋានដែលល្អប្រសើរកុំបីឃ្លាតណា! ។
យ៉ាងណាមិនទាន់ដឹងថា អ្នកមានគុណលោក សេន រ៉ានុត រូបនេះ អនិច្ចកម្មដោយសារអ្វីនៅឡើយ។ ប៉ុន្តែដឹងត្រឹមលោក មុននេះ អ្នកមានគុណលោកមានជំងឺជាទម្ងន់ រហូតដល់លោក រ៉ានុត បានចុះពីអាមេរិកមកមើលថែអ្នកមានគុណតែម្ដង ហើយខណៈនេះ ក៏មានមិត្តភក្ដិ ព្រមទាំងសាច់ញាតិ បានមកចូលរួមបុណ្យសពរំលែកទុក្ខយ៉ាងច្រើននាក់ផងដែរ ៕ សាវុធ