មានអ្នកមុជទឹក និងភ្នាក់ងារសង្គ្រោះបរទេសរាប់សិបនាក់ចូលរួមយុទ្ធនាការ សង្គ្រោះនៅល្អាងថាមហ្លួង ។ ប៉ុន្តែអភ័យឯកសិទ្ធិការទូតត្រូវបានផ្តល់ឲ្យវេជ្ជបណ្ឌិតសញ្ជាតិអូស្ត្រាលី Richard Harris និងជំនួយការសុខាភិបាលរបស់លោក ២រូបទៀតប៉ុណ្ណោះ -នេះបើតាមការទម្លាយចេញរបស់ប្រមុខការទូតនៃ Pramudwinai ។
វេជ្ជបណ្ឌិត Richard Hrris
ប្រមុខការទូតថៃ បានប្រាប់ Reuters ថា ៖ “វេជ្ជបណ្ឌិត Richard Harris បានប្រឹងប្រែងអស់ពីលទ្ធភាព ក្នុងបេសកកម្មសុខាភិបាលដែលលោកទទួលបន្ទុក” ។ ប៉ុន្តែប្រសិនបើមានបញ្ហាអ្វីកើតឡើង គាត់ត្រូវមានអ្វីសម្រាប់ការពារ” ។ យើងបានផ្តល់អភ័យឯកសិទ្ធការទូតឲ្យក្រុមសុខាភិបាលអូស្ត្រាលី” ។
លោក Don ប្រាប់បន្ថែមថា ៖ “យើងខ្ញុំដឹងច្បាស់ថា មានហានិភ័យជាច្រើនដើម្បីដំណើរការ “សង្គ្រោះ” ហេតុនេះរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលអូស្ត្រាលី បានមានកិច្ចព្រមព្រៀង “សម្ងាត់”មួយ បង្ការទុកជាស្រេច ។
យ៉ាងណាក៏ដោយរដ្ឋាភិបាលថៃនៅតែចង់ថ្លែងអំណរគុណដល់វេជ្ជបណ្ឌិត Harris ។
លោក Harris ជាអ្នកជំនាញខាងសណ្តំ ហើយក៏ជាអ្នកជំនាញមុជទឹកផងដែរ ។ លោកបានចូលដល់ល្អាងថាមហ្លួង ដើម្បីពិនិត្យនិងវាយតម្លៃស្ថានភាពសុខភាពរបស់ក្រុមជនរងគ្រោះ ហើយលោកក៏ជាអ្នកចេញពីល្អាង ចុងក្រោយបន្ទាប់ពីក្រុមជនរងគ្រោះត្រូវបាននាំយកចេញអស់ពីល្អាងនេះ៕ ចន្ទ្រា