ហាងគ្រឿងអលង្ការ SV Jewelry ពេលនេះកំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំងពីអតិថិជន បន្ទាប់ពីបានទស្សនាមើលឃើញ លោកជំទាវឧកញ៉ា ជីប យុទ្ធារី គុណគូរផ្សំធាតុជីវិត ពណ៌ជីវិត និងលេខជីវិត ដាក់ភ្ជាប់ទៅក្នុងគ្រឿងអលង្ការ នាំលាភនាំសំណាង និងធ្វើឱ្យជីវិតរុងរឿង, ព្រមទាំងបង្កើតកម្មវិធីឈ្នះរង្វាន់ ” វត្ថុមង្គល “។
ថ្មីៗនេះ ហាងគ្រឿងអលង្កការ SV Jewelry ត្រូវបានលោកជំទាវឧកញ៉ា ជីប យុទ្ធារី បង្ហាញនូវ កម្មវិធី «វត្ថុមង្គល» ដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុន គឺ «សន្លឹកយ័ន្តលុយដុល្លារពណ៌មាស ប្រភេទ១លានដុល្លារ» ដ៏ភ្លឺចែងចាំង ដែលបង្កប់ជាមួយលេខហុងស៊ុយដ៏ទាក់ទាញ និងត្រូវបានប្រសិទ្ធីដោយគ្រូហុងស៊ុយយ៉ាងត្រឹមត្រូវ មានបញ្ចុះលេខសំណាង គឺលេខ ៥៧ តំណាងឱ្យមានទ្រព្យស្តុកស្តម្ភ , លេខ៩៦ សំណាងទាក់ទាញលុយហូរចូល និងលេខ ១៦៨ គឺជាលេខដែលនាំលុយចូលមកគ្រប់ទិសទី បូករួមនឹងការណែនាំឱ្យអតិថិជនប្រើប្រាស់ធាតុផ្សំនៃជីវិត ពណ៌ជីវិត និងលេខជីវិត បានត្រឹមត្រូវលើ «វត្ថុមង្គល» ថែមទៀនោះ ធ្វើឱ្យអតិថិជនជាច្រើននាក់បានខលមកចូលរួមលេងហ្គេម ដូចជា ចុះឈ្មោះតាមរយៈការ ខុម្មិន ចាប់ឆ្នោត ដើម្បីទទួលបានលុយយ័ន្តដុល្លារ លើករាសី នាំលាភសំណាង។
អ្វីដែលវិសេសវិសាលទៀតនោះ គឺខណៈដែល លោកជំទាវឧកញ៉ា ជីប យុទ្ធារី ណែនាំបង្ហាញពីកម្មវិធីហុងស៊ុយលើកដំបូង កាលពីថ្ងៃសុក្រ (ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣) ផ្សាយចេញពី ហាងគ្រឿងអលង្ការ SV Jewelry ព្រមទាំងការបង្កើតហ្គេមផ្សងសំណាងជូនដល់បងប្អូនអតិថិជនផងនោះ ក៏ញ៉ាំងឱកាសផ្ទុះការចាប់អារម្មណ៍ខ្លាំងទៅលើ វត្ថុមង្គល គឺ ” យ័ន្តលុយដុល្លារ ហៅលុយ ” មានន័យថា ” យ័ន្តលុយដុល្លារ ហៅលុយ ” នេះ នឹងទាក់ទាញលុយគ្នាវាឱ្យចូលមករកលោកអ្នក នាំលាភ នាំជ័យ។ ក្នុងពេលនោះ ក៏មានបងប្អូនអតិថិជនខ្លះ ទទួលបានសំណាង មកបើក វត្ថុមង្គល គឺ ” យ័ន្តលុយដុល្លារ ហៅលុយ ” ពីលោកជំទាវឧកញ៉ា នៅហាងផ្ទាល់តែម្ដង។
លើសពីនេះទៀត ហាងគ្រឿងអលង្ការ SV Jewelry បានផ្តល់ប្រឹក្សា ណែនាំអតិថិជន ឱ្យអាចទទួលយកគ្រឿងអលង្ការប្រភេទពណ៌ជីវិត ផ្សំធាតុជីវិត និងលេខជីវិត ឱ្យត្រូវនឹងជីវិតរបស់យើងដែលខ្វះធាតុផ្សំមួយចំនួន ពោលគឺ លាយធាតុផ្សំនៃជីវិត ដាក់លេខជីវិត ព្រោះជីវិតយើងដែលកើតមកសុទ្ធតែមានលេខថ្ងៃខែឆ្នាំកំណើត ចាប់ពីលេខ ០ ដល់ ៩ នេះហើយ គឺជាលេខជីវិត ប៉ុន្តែយើងមិនដឹងថា ជីវិតយើងខ្វះលេខអ្វីខ្លះនោះទេ។ កាលណាយើងគុណគូរឍើញថា បុរស-ស្ត្រីរូបណា កើតថ្ងៃខែឆ្នាំកំណើត មានលេខជីវិតអ្វីខ្លះ និងខ្វះលេខជីវិតអ្វីខ្លះ , ដូច្នេះ លោកជំទាវឧកញ៉ា ជីប យុទ្ធារី ម្ចាស់ហាងគ្រឿងអលង្ការ SV Jewelry ហុងស៊ុយ នឹងគុណគូរ រកមើលលេខជីវិតពិតប្រាកដរបស់យើង ហើយបញ្ជាក់ប្រាប់ថាយើងជាមនុស្សប្រភេទអ្វី? ដូចជា អ្នកដឹកនាំ អ្នកមានទ្រព្យ អ្នកពូកែទំនាក់ទំនង ។ល។ និង ។ល។ ប៉ុន្តែ បើបុរស-ស្ត្រីរូបណា ខ្វះលេខជីវិតអ្វីខ្លះ លោកជំទាវនឹងបន្ថែមលេខជីវិតបង្កប់ភ្ជាប់ទៅក្នុងគ្រឿងអលង្ការ ដើម្បីជួយឱ្យពួកគេឱ្យទទួលបានលាភសំណាង និងរំដោះខ្លួនចេញពីឧបសគ្គលំបាកទាំងឡាយ ហើយនាំជីវិតរបស់ពួកគេឆ្ពោះទៅរកភាពរុងរឿង។
អលង្ការ SV ហុងស៊ុយ នឹងជួយស្វែងរកលេខហុងស៊ុយនៃជីវិតរបស់មនុស្សឱ្យបានត្រឹមត្រូវទៅតាមបុគ្គលិកលក្ខណៈសម្បត្តិរបស់មនុស្សរៀងៗខ្លួន តាមរយៈថ្ងៃខែឆ្នាំកំណើត រួចហើយបញ្ចុះធាតុផ្សំ និងបំពេញលេខជីវិតទៅក្នុងគ្រឿងអលង្ការ មាន ចិញ្ចៀន ក្រវិល ខ្សែ.ក កងដៃ ជាដើម។ រួចហើយពួកគេគ្រាន់តែពាក់គ្រឿងអលង្ការនេះនឹងជួយនាំជីវិតរបស់អ្នកទាំងនោះឈានទៅរកភាពធូរស្រាល និងមានលាភសំណាង រុងរឿងក្នុងឆាកជីវិត។
ការគុណគូរឱ្យអតិថិជនដែលប្រើប្រាស់គ្រឿងអលង្ការហុងស៊ុយនេះ គឺមានលេខជីវិត ពណ៌ជីវិត និងផ្សំធាតុ ដូចជាធាតុមាស ធាតុប្រាក់ ធាតុទឹក ធាតុឈើ ធាតុភ្លើង ជាដើម។ លើសពីនេះលោកជំទាវឧកញ៉ា ជីប យុទ្ធារី ផ្ដល់ការប្រឹក្សាណែនាំដោយឥតគិតថ្លៃ ក្នុងឱកាសដំបូងៗ , ហើយជាបន្តបន្ទាប់ ការផ្ដល់ប្រឹក្សាណែនាំពីខ្សែជីវិតនេះ ត្រូវគិតថ្លៃសេវាក្នុងមនុស្សម្នាក់ ២០ដុល្លារ។
ទាក់ទងនឹងការគុណគូរកមើលលេខជីវិត ផ្សំធាតុជីវិត និងពណ៌ជីវិតនេះ គឺលោកជំទាវឧកញ៉ា ជីប យុទ្អារី បានទៅសិក្សារៀនក្បួនហុងស៊ុយនេះយ៉ាងច្បាស់ពីគ្រូដ៏ពូកែស័ក្តិសិទ្ធិនៅក្រៅប្រទេស តាមក្បួន ណាប៉ូឡេអុង ហ៊ីល ហើយត្រូវបានពិនិត្យឃើញថា ពិតជាទទួលបានផលវិជ្ជមានដ៏ប្រសើរមិននឹកស្មានដល់សម្រាប់មនុស្សលោកដែលត្រូវបានបញ្ចុះធាតុផ្សំជីវិត ពណ៌ជីវិត និងលេខជីវិត ទៅក្នុងគ្រឿងអលង្ការ SV ហុងស៊ុយ។
សូមបញ្ជាក់ថា ហាងគ្រឿងអលង្ការ មាស-ពេជ្រ SV Jewelry មានទីតាំងស្ថិតនៅក្បែរអគារផ្សារទំនើបអ៊ីអន២ ខាងត្បូង ឆៀងខាងកើត ចម្ងាយប្រហែល១៥០ម៉ែត្រ ពីស្តុប ព្រីមៀសែនសុខ , សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទូរស័ព្ទ ÷ 097 5 222 888 , សូមអរគុណ៕










