Wednesday, October 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភា បញ្ជាក់ថា សាលដីកា​តុលាការ កំពូល​សម្រេច រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ស្រប​តាម​គោលការណ៍​នីតិរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ​

​ភ្នំពេញ​៖ រដ្ឋសភា បានបញ្ជាក់​ថា សាលដីកា​របស់​តុលាការ​កំពូល​ដែល​បានសម្រេច រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ នឹង​ពង្រឹង​ការគោរព និង​ការអនុវត្ត​រដ្ឋធម្មនុញ្ញ ស្រប​តាម​គោលការណ៍​នីតិរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ ដើម្បី​រក្សា​ស្ថិរភាព និង​ការពារ​សន្តិភាព ការអភិរក្ស ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ និង​សេចក្តីថ្លៃថ្នូរ​របស់​ប្រជាជាតិ​យើង​។​

​សេចក្តីថ្លែងការណ៍​របស់​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្ងៃ​សុក្រ ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់ នូវ​ការវិវត្តន៍ នៃ​ព្រឹត្តិការណ៍​សំខាន់ៗ​របស់​ប្រទេសជាតិ ជាពិសេស​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។ នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ តុលាការ​កំពូល នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជំនុំជម្រះ លើ​ពាក្យបណ្តឹង របស់​ក្រសួង​មហាផ្ទៃ ហើយ​បាន​សម្រេច រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ហាមឃាត់ ថ្នាក់​ដឹក​នា​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​១១៨​នាក់ ធ្វើ​សកម្មភាព​នយោបាយ រយៈពេល​ឆ្នាំ​៥​ឆ្នាំ ដែល​ជា​សេចក្តីសម្រេច​ស្ថាពរ និង​បិទ​ផ្លូវ​តវ៉ា​”​។​

​ក្នុង​សេចក្តីថ្លែងការណ៍​ដដែល បានបញ្ជាក់​ថា តុលាការ​កំពូល គឺជា​ស្ថាប័ន មាន​សមត្ថកិច្ច​តែមួយគត់ ក្នុង​ការសម្រេច សេចក្តី​រំលាយ​គណបក្សនយោបាយ​ណាមួយ ដែល​ប្រព្រឹត្ត​ផ្ទុយ នឹង​រដ្ឋធម្មនុញ្ញ ផ្ទុយ​នឹង​ច្បាប់ ស្តីពី គណបក្សនយោបាយ និង​ច្បាប់​ពាក់ព័ន្ធ​ជា​ធរមាន​។ សាលដីកា​របស់​តុលាការ​កំពូល​នេះ នឹង​ពង្រឹង​ការគោរព និង​ការអនុវត្ត​រដ្ឋធម្មនុញ្ញ ច្បាប់​ជា​ធរមាន ស្រប​តាម​គោលការណ៍​នីតិរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ដើម្បី​រក្សា​ស្ថិរភាព នយោបាយ ឯករាជ្យ អធិបតេយ្យ និង​ការពារ​សន្តិភាព ការអភិរក្ស ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ និង​សេចក្តីថ្លៃថ្នូរ​របស់​ប្រជាជាតិ​យើង ព្រមទាំង​ប្រឆាំងនឹង​ការ​ជ្រៀត​ជ្រែ​ត កិច្ចការ​ផ្ទៃក្នុង​ពី​មជ្ឈដ្ឋាន​អ​មិត្ត​។​

​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅតែ​បន្ត​បំពេញ​តួនាទី ស្រប​តាម​រដ្ឋធម្មនុញ្ញ ច្បាប់ និង​បទបញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋធម្មនុញ្ញ​ជានិច្ច​៕ ដោយ​៖​កូឡាប​

 

spot_img
×