Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

​ឆ្នាំ​ជូត ៖ ការងារ ជួប​រឿង​ស្មុគស្មាញ​ច្រើន ត្រូវ​អត់ធ្មត់ ព្យាយាម​ដោះស្រាយ ។ លុយកាក់ យីអ៊ុន​ឡើង មានឱកាស​រកចំណូលបាន​ច្រើន ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ អំណោយផល​ល្អ​បំផុត ទោះ​ធ្វើ​អ្វី​ក៏​បាន​សម្រេច​ទាំងអស់ ។ លុយកាក់ ស្ថិរភាព អាច​បញ្ចេញ​ប្រាក់​វិនិយោគ​កាក់កប ។ មនោសញ្ចេតនា មានគូស្រករ​ហើយ​គួរ​ប្រយ័ត្ន​ក្នុង​ទំនាក់ទំនង​ភេទ​ខុសគ្នា ។​

​ឆ្នាំ​ខាល ៖ ការងារ ត្រូវ​ប្រឹងប្រែង​សកម្ម​ជាង​នេះ​ទៀត​ក្នុង​ការងារ ។ លុយកាក់ ប្រយ័ត្ន​ក្នុង​ការគ្រប់គ្រង​លុយកាក់ ព្រោះ​មាន​អ្នក​ចង់​គៃបន្លំ ។ មនោសញ្ចេតនា រីករាយ សុខសាន្ត ។​

​ឆ្នាំ​ថោះ ៖ ការងារ ត្រូវបាន​ថ្នាក់លើ​ពេញចិត្ត សរសើរ ដោយសារ​ស្នាដៃ​ក្នុង​ការងារ​របស់​អ្នក ។ លុយកាក់ មានឱកាស​ឡើង​ប្រាក់ខែ ប្រាក់រង្វាន់ ។ មនោសញ្ចេតនា ផ្អែម​ល្អែម សុភមង្គល ។

​ឆ្នាំ​រោង ៖ ការងារ អាច​ចូលរួម​វិនិយោគ តែ​ត្រូវ​ចៀស​ផ្នែក​អចលនទ្រព្យ ។ លុយកាក់ មាន​បន្ថែម​ចំណូល​ពី​បណ្តា​ខ្ទង់​វិនិយោគ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស ដែល​អ្នក​ពេញចិត្ត ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ ជា​ថ្ងៃ​ដ៏​ប្រសើរ សម្រាប់​ការសហការ ចរចា​រកស៊ី នឹង​ទទួលបាន​លទ្ធផល​ល្អ ។ លុយកាក់ ខ្ទង់​ចំណូល​កើន​ថែម​ច្រើន ។ មនោសញ្ចេតនា គួរ​គោរព​មនោសញ្ចេតនា​បច្ចុប្បន្ន ។​

​ឆ្នាំ​មមី ៖ ការងារ ត្រូវ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​រួម​ការងារ បញ្ចៀស​កើត​មាន​ការ​ថ្នាំងថ្នាក់​ចិត្ត ។ លុយកាក់ មានឱកាស​ឡើង​ប្រាក់ខែ ។ មនោសញ្ចេតនា ល្អប្រសើរ ត្រូវ​ចេះ ថែរក្សា ។​

​ឆ្នាំ​មមែ ៖ ការងារ រលូន​ល្អ គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ដោយ​គ្មាន​ជួប​ការលំបាក ។ លុយកាក់ គួរ​ក្តាប់​ឱកាស​រក​ប្រាក់​ឲ្យ​ជាប់​ក្នុង​ថ្ងៃនេះ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប “​ស្នេហា​ពិតប្រាកដ​” ។​

​ឆ្នាំ​វក ៖ ការងារ មិន​ត្រូវ​លូកដៃ​ចូល​ជ្រៅ​ក្នុង​កិច្ចការ​របស់​អ្នកដទៃ គួរ​ប្រមូលផ្តុំ​តែ​លើ​ការងារ​របស់​ខ្លួន ។ លុយកាក់ មាន​ទាំង​ព័ត៌មាន​ល្អ និង​អាក្រក់​អំពី​លុយកាក់ ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​រកា ៖ ការងារ កុំ​បន្សល់​រូបភាព​អាក្រក់​ចំពោះ​អ្នក​រួម​ការងារ និង​ថ្នាក់លើ​ដោយ​ចរិត​ចង់​ដឹង​ចង់​ឮ​ខុស​រឿង ។ លុយកាក់ ប្រយ័ត្ន​ត្រូវ​ចាញ់បោក​អស់​ប្រាក់​ពី​ហោប៉ៅ ។ មនោសញ្ចេតនា ថ្ងៃនេះ​អាច​មក​រឿង​វិវាទ​ជា​មួយ​គូស្នេហ៍ ដោយសារតែ​ការ​លេងសើច​ជ្រុល ។​

​ឆ្នាំចរ ៖ ការងារ ល្អប្រសើរ អា​ចូលរួម​រាល់​គម្រោង​ការវិនិយោគ​លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន ។ មនោសញ្ចេតនា​ជា​ថ្ងៃ​ដ៏​សមស្រប សម្រាប់​ការ​ណាត់ជួប​គូស្នេហ៍ ។​

​ឆ្នាំ​កុរ ៖ ការងារ ពើបប្រទះ​នឹង​ការមើលស្រាល​ច្រើន ត្រូវ​តាំងស្មារតី​កុំ​បាក់​ទឹកចិត្ត ។ លុយកាក់ មាន​ខ្ទង់​ត្រូវ​ចំណាយ​ច្រើន​ហួស​ពី​ការគិត ។ មនោសញ្ចេតនា កើត​មាន​រឿង​ឈ្លោះប្រកែក​គ្នា ដោយសារ​រឿង​កំប៉ិកកំប៉ុក ៕

×