នៅថ្ងៃទី១៨ខែកក្កដា រដ្ឋសភាជបុនបានអនុម័តផ្សព្វផ្សាយវិសោធនកម្មច្បាប់ការពារសុខភាព ក្នុងនោះមានមាត្រាហាមឃាត់ការជក់បារីមួយដែលតឹងរ៉ឹងជាងមុន ហើយនឹងមានសុពលភាពនៅមុនពេលប្រពឹត្ដទៅOlympic និងParalympic Tokyo តាមគម្រោងនឹងប្រព្រឹតិ្ដទៅនៅថ្ងៃ7/2020។
ស្លាកសញ្ញាហាមជក់បារីនៅទីសាធារណៈមួយ
មុននោះជប៉ុនទើបហាមឃាត់មិនឱ្យជក់បារីនៅតាមសាលារៀន មន្ទីរពេទ្យនិងអគារសាធារណៈចាប់ពីរដូវរំហើយឆ្នាំ២០១៦តទៅ។ ប៉ុន្ដែចាប់ពីខែមេសាឆ្នាំ២០២០ បម្រាមនេះនឹងត្រូវបានហាមឃាត់នៅតាមភោជនីយដ្ឋាន រង្គសាល ការិយាល័យ សណ្ឋាគារ(លើកលែងតែបមន្ទប់ទុកសម្រាប់អ្នកជក់បារី)។
កម្រិតនៃការពិន័យអាចឡើងដល់ទៅ300.000 yen(ប្រមាណ2.600 USD)ចំពោះអ្នកជក់ និង500.000 yen (ប្រមាណ4.400 USD)ចំពោះម្ចាស់ទីកន្លែង៕
សូយន