តាមទីភ្នាក់ងារសារព័ត៌មាន Sputnik ក្រោយជំនូបកំពូលរវាងប្រធានាធិបតីរុស្ស៊ី Vladimir Putinនិងប្រធានាធិបតីអាមេរិកDonald Trump ពីរថ្ងៃប៉ុណ្ណោះ មានមតិជាច្រើន ពិសេសក្នុងមជ្ឈដ្ឋានអ្នកនយោបាយអាមេរិកបានរិះគន់ប្រធានាធិបតីអាមេរិកយ៉ាងចាស់ដៃ។
ប្រធានាធិបតីអាមេរិកDonald Trump និងប្រធានាធិបតីរុស្ស៊ី Vladimir Putinក្នុងជំនួបសារព័ត៌មាននៅHelsinki ប្រទេសហ្វាំឡង់ ថ្ងៃទី១៦ ខែកក្កដា
ជាការឆ្លើយតប តាមរយៈគេហទំព័រTwitterរបស់ខ្លួន លោកTrumpបានសរសេរអំពីជំនួបរបស់លោកជាមួយលោកPutin ហើយសន្យាថាវានឹងមានលទ្ធផលល្អប្រសើរក្នុងអនាគតយ៉ាងខ្លីខាងមុខនេះ។លោកនូវបានសរសេរបន្ថែមថា ភាពស្និទ្ធស្នាលជាមួយលោកPutinបានធ្វើឱ្យមនុស្សជាច្រើនខឹងសម្បារូបគាត់។
លោកTrumpសរសេរ ៖បុគ្គលដឹកនាំបណ្ដាស្ថាប័នចារកម្មជាច្រើនបានវាយតម្លៃយ៉ាងខ្ពស់ចំពោះសន្និសីទសារព័ត៌មានរួមនៅHelsinki ។លោកPutin និងខ្ញុំបានពិភាក្សាអំពីបញ្ហាសំខាន់ក្នុងជំនួបតទល់គ្នា។ បញ្ហាដែលយើងខ្ញុំស្និទ្ធស្នាលគ្នា បានធ្វើឱ្យមនុស្សជាច្រើនច្រណែននិងខឹង ព្រោះពួកគេពុំបានឃើញយើងខ្ញុំតានតឹងដាក់គ្នាដូចជានៅលើវេទិកាប្រកួតក្បាច់គុន។លទ្ធផលសំខាន់ៗជាច្រើននឹងឆាប់កើតមានឡើង។
លោកTrumpក៏សង្កត់ធ្ងន់ថា ជាយូរអង្វែងជំនួបរវាងលោកនិងលោកPutin នឹងនាំមកលទ្ធភាពធំធេងជាងសន្និសីទកំពូល NATO ដែលមុននោះប៉ុន្មានថ្ងៃបានប្រព្រឹត្តិទៅ ហើយលោកTrump ក៏បានចូលរួមនៅមុនពេលធ្វើដំណើរទៅកាន់Helsinki។
លោកTrumpសរសេរ៖ ថ្វិត្បិតសន្និសីទកំពូលនៅ HelsinkI គឺជាជោគជ័យធំមួយ គ្រាដែលទឹកប្រាក់រាប់ពាន់លានដុល្លារត្រូវបានប្រទេសជាសមាជិកធ្វើការចំណាយលឿនជាងមុន ប៉ុន្ដែជំនួបប្រធានាធិបតីរុស្ស៊ីជាយូរអង្វែងអាចនាំមកនូវជោគជ័យធំធេងជាងនេះ។ សញ្ញាសកម្មជាច្រើននឹងកើតឡើងក្រោយជំនួបនេះ។
លោកTrumpបន្ដសង្កត់ធ្ងន់ថា៖ ចំពោះរឿងកូរ៉េខាងជើង រុស្ស៊ីបានយល់ព្រមគាំទ្រក្នុងពេលដែលទំនាក់ទំនងរវាងអាមេរិកនិងប្រទេសនេះកំពុងតែល្អប្រសើរណាស់ ហើយដំណើរការសន្ដិភាពក៏កំពុងប្រព្រឹតិ្តទៅងាយស្រួល។កុំប្រញាប់ប្រញាល់ បណ្ដាវិធានការដាក់ទណ្ឌកម្មពុំទាន់ដកទេ!។ ដាច់ខាតផលប្រយោជន៍យ៉ាងធំនិងអនាគតល្អប្រសើរមួយកំពុងរង់ចាំកូរ៉េពេលដែលដំណើរការត្រូវបានបញ្ចប់៕
សូយន