Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិធីចុះអនុស្សារណៈស្តីពីដៃគូសហការរវាង​ ក្រុមហ៊ុន ខេមប៊្រូវ និងរោងភាពយន្តប្រ៉ាមស៊ីនេផ្លិច

spot_img

ក្រុមហ៊ុន ខេមប្រ៊ូវ និងរោងភាពយន្តប្រ៉ាមស៊ីនេផ្លិច បានប្រកាសភាពជាដៃអាជីវកម្មក្នុងការផ្តត់ផ្គង់ភេសជ្ជៈ ប៉ិបស៊ី ផ្តាច់មុខនៅរោងភាពយន្តប្រ៉ាមស៊ីនេផ្លិចគ្រ​ប់សាខាទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះ បានប្រព្រឹត្តទៅកាលថ្ងៃទី​០៣ ខែសីហា ឆ្នាំ២០២៣​ នៅរោងភាពយន្តប្រ៉ាមស៊ីនេផ្លិច សាខាទួលគោក (Samai Square) ដោយមានការចូលរួមពីថ្នាក់ដឹកនាំរបស់ភាគីទាំងពីរ ក៏ដូចជាតារាកិត្តិយសដែលកំពុងមានប្រជាប្រិយភាពជាច្រើនរូបដូចជា លោក នីកូ លោក G-Devit និង លោក Tena  រួមជាមួយភ្ញៀវកិត្តិយសជាច្រើននាក់ទៀត។

ថ្នាក់ដឹកនាំ ក្រុមហ៊ុន ខេមប្រ៊ូវ  បានមានប្រសាសន៍ថា « ប៉ិបស៊ី​ ដែលជាពាណិជ្ជសញ្ញាអន្តរជាតិ ស្តង់ដារខ្ពស់ ផលិតដោយក្រុមហ៊ុន ខេមប្រ៊ូវ ក្រោមការអនុញ្ញាតពីក្រុមហ៊ុន PEPSICO INC ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ហើយផលិតផល PEPSICO ដែលបានចែកចាយក្នុងព្រះរាជាណាចក្រកម្ពុជាមានដូចជា​ ភេសជ្ជៈ Pepsi, Mirinda, 7Up and Sting។

ហើយការចាប់ដៃគូអាជីវកម្មជាមួយប្រ៉ាមស៊ីនេផ្លិច ជាសកម្មភាពមួយឆ្លុះបញ្ចាំងពីឆន្ទៈរបស់យើង។»  ថ្នាក់ដឹកនាំ ក្រុមហ៊ុន
ខេមប្រ៊ូវ  បានបន្តទៀតថា «ប្រ៉ាមស៊ីនេផ្លិច ជាដៃគូដ៏មានសក្តានុពលមួយដែលជួយនាំយកបែបផែនជីវិតមានវប្បធម៌ចម្រុះ និងការកំសាន្តសម្បូរបែបតាមរយៈខ្សែភាពយន្ត ដែលនេះក៏ជាគោលបំណងស្នូលរបស់ ប៉ិបស៊ី ផងដែរ។»

ថ្នាក់ដឹកនាំ នៃរោងភាពយន្តប្រ៉ាមស៊ីនេផ្លិច  ក៏បានមានប្រសាសន៍ផងដែរថា «រោងភាពយន្តប្រ៉ាមស៊ីនេផ្លិច  គឺជារោងកុនដែលបង្កើតឡើងដោយជនជាតិកូរ៉េ គ្រប់គ្រង និងបំរើសេវាកម្មដោយជនជាតិខ្មែរយើង ហើយបច្ចុប្បន្នយើងមានសាខានៅប្រទេសម៉ុងហ្គោល និងកំពុងរៀបចំដំណើរការនៅប្រទេសផ្សេងទៀតផងដែរ​។​ រោងភាពយន្តប្រ៉ាមស៊ីនេផ្លិច ពិតជាមានកិត្តិយស និង សប្បាយរីករាយ ដែលបានចាប់ដៃគូអាជីវកម្មជាមួយក្រុមហ៊ុន ខេមប្រ៊ូវ ដែលជាក្រុមហ៊ុនភេសជ្ជៈឈានមុខគេមួយនៅ


កម្ពុជា។ ដូចយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា បើចង់ឲ្យការទស្សនាភាពយន្តពោរពេញទៅភាពរីករាយ និងអនុស្សាវរីយ៍ជាមួយដៃគូ មិត្តភក្តិ ឬ ក្រុមគ្រួសារ គឺយើងគួរតែមានពោតផ្ទុះដ៏ឈ្ងុញឆ្ងាញ់ ជាមួយនិងភេសជ្ជៈ ប៉ិបស៊ី ត្រជាក់ៗនៅក្នុងដៃ។

ហើយនេះគឺភាពជាដៃគូពាណិជ្ជកម្ម​ និងជាកិច្ចសហការប្រកបដោយយុទ្ធសាស្ត្រ និងការជឿជាក់ ដើម្បីភាពជោគជ័យរួមគ្នាយូរអង្វែង។

ចាប់ពីពេលនេះតទៅ អតិថិជនអាចញាំ ផលិផល ប៉ិបស៊ី ត្រជាក់ស្រស់ស្រាយ នាពេលកំពុងទស្សនាភាពយន្តនៅគ្រប់សាខាទាំងអស់នៃរោងភាពយន្តប្រ៉ាបស៊ីនេផ្លិច។

spot_img
×