កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ ២០២៣ គេហទំព័រ Next Apple បានបញ្ចេញហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ ដែលបានកើតឡើងនៅម៉ោងប្រហែល ៣ ទៀបភ្លឺ ថ្ងៃទី៦ ខែសីហា ស្ថិតតាមផ្លូវទល់មុខបារមួយកន្លែង នៅក្នុងទីក្រុង Tianhe ខេត្តក្រុង Guangzhou ប្រទេសចិន ដោយមានស្រ្តីវ័យក្មេងម្នាក់ ស្រវឹងដេកសន្លប់ស្តូកស្តឹង នៅលើចិញ្ចើមផ្លូវក្នុងសភាពវេទនាយ៉ាងខ្លាំង ខណៈបុរសម្នាក់មិនដឹងថាមកពីណា បាន «បោះខ្លួន» ទៅលើនាងក្នុងលក្ខណៈដ៏ស្រើបស្រាល ធ្វើឱ្យមនុស្សនៅជុំវិញស្រឡាំងកាំងតែម្តង។
សាក្សីដែលបានឃើញ បាននិយាយថា ស្ត្រីរូបនោះស្លៀកពាក់សិចស៊ី។ បន្ទាប់ពីនាងដេកលើដី សំពត់ខ្លីរបស់នាងត្រូវបានសើយឡើងអស់។ ដោយឃើញបែបនេះ បុរសម្នាក់មិនដឹងមកពីណា ស្រាប់តែចូលទៅដេកឱប និងថើបស្ត្រីនោះយ៉ាងរំភើយ ហាក់ដូចមានការផ្សាយផ្ទាល់រឿងអាសអាភាសនៅលើចិញ្ចើមផ្លូវអ៊ីចឹង។ គ្មានអ្នកណានៅក្នុងតំបន់ ហ៊ានចូលធ្វើអន្តរាគមន៍ ឬបញ្ឈប់សកម្មភាពនោះទេ ប៉ុន្តែ មានអ្នករាយការណ៍ទៅប៉ូលិសមូលដ្ឋានមកដោះស្រាយ។
ក្រោយពីរូបភាពនៃហេតុការណ៍នេះ ត្រូវបានផ្សព្វផ្សាយនៅលើអ៊ីនធើរណែត បានធ្វើឲ្យមនុស្សជាច្រើនមិនពេញចិត្ត ដោយបាននាំគ្នាបញ្ចេញមតិរិះគន់ និងស្តីបន្ទោស ចំពោះនារីវ័យក្មេងនោះ ស្រវឹងស្រារហូតដល់សន្លប់ ដែលបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងបុរសតណ្ហាដែលឆក់យកឱកាស និងក៏ដូចមនុស្សជុំវិញដែលគ្រាន់តែឈរមើលហើយមិនជួយ។
ទោះជាយ៉ាងណា ក្រោយពីស៊ើបអង្កេត សមត្ថកិច្ចបានបញ្ចេញឲ្យដឹងថា តាមពិត នារី និងយុវជននោះ មានទំនាក់ទំនងស្នេហានឹងគ្នា។ មុនពេលកើតហេតុ ពួកគេបានជួបគ្នានៅបារ ហើយផឹកជាមួយគ្នានៅម៉ោងប្រហែល 11:00 យប់។ លុះផឹកច្រើនម៉ោង អ្នកទាំង២ក៏ស្រវឹងខ្លាំងរៀងៗខ្លួន មុនពេលមក «ពពាក់ពពួន» គ្នានៅចិញ្ចើមផ្លូវស្មានតែក្នុងបន្ទប់ VIP បែបនេះ។ មន្ត្រីបានព្រមានពួកគេទាំងពីរនាក់ មុនពេលអនុញ្ញាតឲ្យទៅផ្ទះ។
តែបើទោះជាការពិតត្រូវបានលាតត្រដាង ក៏អ្នកលេងអ៊ីនធឺណិតបានចូលទៅ Comment យ៉ាងចាស់ដៃថា “ទោះជាស្រលាញ់គ្នាយ៉ាងណា តែប្រុសៗអាចធ្វើចរិតបែបនេះបានអត់?”, “មនុស្សស្រីតាមដងផ្លូវ… គូស្នេហ៍អាចធ្វើបែបនេះក្នុងជាសាធារណៈ?”, “ហេតុអ្វីអ្នកមិនមានការតែខ្មាសអៀនសោះអ៊ីចឹង? នេះមិនមែនជារឿងស្នេហាទេ ប៉ុន្តែវាជារឿងដែលគួរស្អប់ខ្ពើម”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង