ចិនត្រូវបានគេចាត់ទុកថា គឺជាប្រទេស “អ្នកជំនាញ” ឈានមុខគេរបស់ពិភពលោកក្នុងការបង្កើតអគារប្លែកៗ។ ប្រទេសនេះបានកសាងអច្ឆរិយៈល្បីៗជាច្រើន ដែលបានប្រែក្លាយទៅជាកន្លែងទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើន។
ជាក់ស្តែង សមិទ្ធផលដ៏អស្ចារ្យមួយរបស់ប្រទេសចិនគឺ “ស្ពានឈើអណ្តែតទឹក” ប្រវែង 500 ម៉ែត្រ ទទឹង 4.5 ម៉ែត្រ ដែលមានទីតាំងនៅតំបន់ទេសភាពដ៏ល្បីល្បាញ Shiziguan ក្នុងខេត្ត Hubei ប្រទេសចិន បានកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសអ្នកចូលចិត្តដំណើរទេសចរ និងត្រូវបានគេស្គាល់ថាជាស្ពានដ៏អស្ចារ្យបំផុតមួយនៅក្នុងពិភពលោក។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព ក្រុមការងារសាងសង់បានសម្រេចចិត្តបង្កើតស្ពានឈើអណ្តែតលើទន្លេ Shiziguan តភ្ជាប់ពីត្រើយម្ខាងនៃព្រៃ ដែលអាចឱ្យមនុស្សដើរឆ្លងទន្លេ ឬអាចបើករថយន្តបាន និងរីករាយជាមួយទេសភាពជុំវិញ។ ជាពិសេស ស្ពាននេះបត់តាមដងទន្លេពណ៌ខៀវស្រងាត់ អមដោយកំរាលព្រំព្រៃក្រាស់ ជាទេសភាពដ៏ស្រស់ស្អាតដែលទាក់ទាញភ្ញៀវទេសចរយ៉ាងខ្លាំង។
បើទោះបីជាវាគ្រាន់តែជា “ផ្លូវឈើ” ដែលរអិលឆ្លងកាត់ទន្លេ និងគ្មានការទប់គ្រឹះទាំងស្រុងក៏ដោយ តែស្ពាននេះនៅតែអាចទប់ទល់នឹងទម្ងន់របស់អ្នកថ្មើរជើង 10,000 នាក់ ក្នុងពេលតែមួយ។ តែទោះជាយ៉ាងណាក៏ដោយ ស្ពាននេះក៏បានកំណត់រថយន្តមិនឲ្យបើកក្នុងល្បឿនលឿននោះទេ ដើម្បីជៀសវាងការបង្កើតរលកធំៗ។
យោងតាមប្រភពមួយចំនួន គឺក្នុងអំឡុងពេលសាងសង់ ក្រុមអ្នករចនាបានប្រើវិធីសាស្រ្តសាងសង់ដែលមិនប៉ះពាល់ដល់បរិស្ថាន ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី។
ចាប់តាំងពីស្ពាននេះត្រូវបានបើកសម្ពោធ តំបន់ទេសភាព Shiziguan បានស្វាគមន៍ភ្ញៀវទេសចរជាច្រើន ដោយបានត្រួសត្រាយផ្លូវសម្រាប់រលកនៃទេសចរណ៍អេកូឡូស៊ី រីកដុះដាល ធ្វើឲ្យប្រជាជនចិននៅក្នុងតំបន់នេះមោទនភាពយ៉ាខ្លាំង។
មនុស្សជាច្រើនបានវាយតម្លៃស្ពានអណ្តែតទឹកលើទន្លេនេះថាជា “ផ្លូវទឹកស្អាតកំពូលរបស់ប្រទេសចិន” ឬហៅថា “ស្ពាននៃក្តីសុបិន”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
A floating bridge with s-type in En-Shi, Hubei province, China 🇨🇳
— G2G Tours and Travel🇺🇬 (@g2gtoursug) April 19, 2021
Would you use a floating bridge if it was built in Uganda 🇺🇬?? #China #Uganda pic.twitter.com/X93BOOq66y