Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញៀវ​ទេសចរ​នាំគ្នា​ភ្ញាក់ផ្អើល ខណៈ​ប្រទះឃើញ​បាតុភូ​ត «ចិញ្ចៀន​ខ្មៅ» ដ៏​អាថ៌កំបាំង រសាត់​អណ្តែត​ពីលើ​អាកាស តើ​ជា Alien ឬ​ជា​អ្វី?

វីដេអូនៃរូបភាព ឬអាចជាបាតុភូតដ៏ចម្លែកមួយ នៅលើមេឃ ដែលរសាត់អណ្តែតពីលើឆ្នេរសមុទ្រ Tanjong កោះ Sentosa ប្រទេសសិង្ហបុរី កាលពីពេលថ្មីៗនេះ បានធ្វើឲ្យមានការវែកញែកដ៏ចម្រូងចម្រាស នៅក្នុងពិភពអនឡាញ ខណៈមនុស្សជាច្រើនមានការសង្ស័យ និងការស្មានខុសៗគ្នា។

តាម​វីដេអូ​ឃ្លីប​បានបង្ហាញ​ថា ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​​កណ្តាល​ថ្ងៃត្រង់ ខណៈ​​ភ្ញៀវ​ទេសចរ​ជា​ច្រើន​កំពុង​កម្សាន្ត​នៅ​មាត់​សមុទ្រ មានទាំងការហែលទឹក និងងូតទឹក។ ប៉ុន្តែភ្លាមៗនោះ នៅលើមេឃ ស្រាប់តែមានផ្សែងខ្មៅយ៉ាងសន្ធោសន្ធៅមួយ កំពុងរសាត់អណ្តែតសន្សឹមៗចូលមក ធ្វើឲ្យអ្នកទេសចរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ អ្នក​ដែល​បាន​កត់​សម្គាល់​ឃើញ​ភាព​មិន​ប្រក្រតីនេះ ​បាន​ងើយមើលគ្រប់ៗគ្នា។

វីដេអូឃ្លីបនៃវត្ថុរសាត់អណ្តែតទឹកមិនស្គាល់ប្រភេទនេះ ត្រូវ​បាន​គេ​បង្ហោះ​នៅលើបណ្តាញសង្គម TikTok កាល​ពី​ថ្ងៃ​ទី​៧ ខែ​សីហា ដោយ​បានដាក់​ចំណង​ជើង​ថា “តើ​យើង​គួរ​រត់​ទេ?”។ ហើយមិនយូរប៉ុន្មាន វីដេអូនេះទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័ស ខណៈអ្នកប្រើប្រាស់សង្គមបានបញ្ចេញមតិយល់ឃើញផ្សេងៗគ្នា។ ក្នុងនោះ អ្នកខ្លះថា វាជាយានអវកាសរបស់ជនបរទេស, ក្រុមសត្វស្លាប ឬសត្វល្អិត ផ្សែងហុយ បាតុភូតធម្មជាតិ ឬវាអាចមកពីកញ្ចក់កាមេរ៉ាមិនស្អាត ជាដើម។

អ្នកទេសចរម្នាក់ឈ្មោះថា Selamat ដែលបានចែករំលែកវីដេអូនេះ បានប្រាប់កាសែត Straits Times ថា គាត់និងមិត្តភក្តិរបស់គាត់កំពុងញ៉ាំអាហារនៅឆ្នេរសមុទ្រ។ ពេល​ឃើញ​ «ចិញ្ចៀន​ខ្មៅ» នេះដំបូង គាត់​គិត​ថា​វា​ជា​ហ្វូង​ឃ្មុំ ហើយក៏​​នាំគ្នាគិតថា តើគួរ​រត់​គេចចេញ​? ប៉ុន្តែ​បាន​សម្រេច​ចិត្ត​កត់ត្រា​ភស្តុតាង​ជា​មុន​សិន បើ​មិន​ដូច្នេះ​ទេ ​គ្មាន​អ្នក​ណា​ជឿ​ឡើយ។ ភ្ញៀវ​ខ្លះ​ទៀត​ដែល​មក​លេង​ឆ្នេរ​នោះ​ បានព្យាយាម​តាម​ដាន​មើល រហូតដល់វាបាត់ទៅវិញបន្ទាប់ពីពីរបីនាទី។

ទោះបីជាយ៉ាងណាក៏ដោយ វាហាក់បីដូចជាមិនថាវត្ថុអណ្តែតទឹកដ៏ចម្លែកនេះ មានទំនាក់ទំនងជាមួយមនុស្សក្រៅភពផែនដី ឬ​បាតុភូត​អាថ៌​កំបាំង​ដ៏​ចម្លែក​ណា​មួយនោះទេ ប៉ុន្តែ​មាន​អ្នក​ជំនាញ​តាម​អ៊ីនធឺណិត​បាន​ទស្សន៍ទាយ​ថា​ អ្វី​ដែល​អាច​ទៅ​រួច​នោះ ​ទំនង​ជា​មាន​ផ្សែង​ហុយ​ចេញ​ពី​ការ​សាកល្បង​កាំជ្រួច។ នេះគឺជាកម្មវិធី Wings of Time នៅលើកោះ Sentosa ហើយនេះក៏មិនមែនជាលើកទីមួយទេ ដែលឃើញ «ចិញ្ចៀនខ្មៅ» នេះ។

គួរឲ្យដឹងថា នៅលើកោះ Sentosa កាល​ពី​ថ្ងៃ​ទី​៥ ខែ​មករា កន្លងទៅ មានវីដេអូ​មួយ​ត្រូវ​បាន​គេ​ចែក​រំលែក​នៅ​លើ​ក្រុម​ Facebook ក្នុង​ប្រទេស​សិង្ហបុរី បានបង្ហាញ «ចិញ្ចៀនខ្មៅ» ស្រដៀងគ្នានេះនៅលើអាកាស ហើយ​មុន​នោះ ​ក្នុង​ឆ្នាំ២០១៧ ក៏​មាន​បាតុភូត​ចម្លែក​នេះ​ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@danenrdnslm5 errmmm, should we start running? #trending #sentosa #singapore ♬ original sound – Manic Hispanic
×