នេះជារឿងមួយដ៏ញាក់សាច់ ខណៈដែលស្ត្រីជាម្ចាស់ហាងសម្លៀកបំពាក់មួយកន្លែងនៅស្រុក Binh Xuyen ខេត្ត Vinh Phuc ប្រទេសវៀតណាម ត្រូវបានបុរសម្នាក់បានលបលួចចូលក្នុងហាង និងគំរាមបង្ខំចាប់រំលោភ ជាមួយកាំបិតចុងស្រួចនៅក្នុងដៃគួរឲ្យខ្លាច ប៉ុន្តែ ចាញ់ល្បិចជនរងគ្រោះ ត្រូវប្រជាពលរដ្ឋ និងអ្នកលក់ដូរនៅផ្សារ ចាប់ប្រគល់ឲ្យប៉ូលិសភ្លាមៗ។
យោងតាមសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ករណីដ៏មិននឹកស្មាននេះ បានកើតឡើងនៅពាក់កណ្តាលយប់ថ្ងៃទី៥ ឧសភា កន្លងទៅ។ មុនពេលធ្វើសកម្មភាព បុរសនោះបានដើរកាត់ហាងលក់សម្លៀកបំពាក់ ក៏ឃើញថៅកែស្រីមានរាងស្អាត ធ្វើឲ្យរូបគេក្តៅខ្លួន ចូលចាប់គំរាមឆៅៗតែម្តង។ ដោយសារឃើញកាំបិតគួរឲ្យខ្លាច ស្រ្តីថៅកែហាង បានធ្វើពុតជាយល់ព្រម ហើយពន្យាពេលឲ្យពាក់ស្រោមអនាម័យជាមុនសិន។
បុរសស្រេកតណ្ហាខ្លាំងនោះ បន្ទាប់មក ក៏បានបង្គាប់ឲ្យថៅកែស្រី ស្រាតខោចេញ។ តែទោះជាយ៉ាងណា នៅពេលអ្វីៗគ្រប់យ៉ាងរួចរាល់ ដើម្បីរំលោភ ស្រាប់តែថៅកែស្រីឆ្លៀតឱកាស ឆក់យកកាំបិតពីដៃ ហើយបានស្រែកឆោឡោឱ្យគេជួយ។ ជនរូបនេះបានព្យាយាមទាញកាំបិតមកវិញ តែមិនបានសម្រេច និងស្លន់ស្លោខ្លាំងពេក រត់គេចខ្លួនទាំងគ្មានខោ ត្រូវប្រជាពលរដ្ឋចាប់បានភ្លាមៗ មុនពេលប្រគល់ឲ្យប៉ូលិស។
បុរសរូបនេះ ដែលបានសារភាពពីបទល្មើសរបស់ខ្លួន។ មេធាវីមូលដ្ឋានបាននិយាយថា បុរសដែលប្រព្រឹត្តខុសនេះ នឹងត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ៧ ឆ្នាំ ពីបទរំលោភសេពសន្ថវៈ ហើយក៏ត្រូវសងសំណងដល់ថៅកែស្រីរងគ្រោះ ចំពោះការរំលោភបំពានដ៏អាក្រក់នេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង