ថ្មីៗនេះ នៅលើបណ្តាញសង្កម ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានឃើញវីដេអូដែលកំពុងរីករាលមួយ បង្ហាញមនុស្សប្រុសស្រីជាច្រើននាក់ ដែលគេដឹងថា គឺសុទ្ធសឹងតែជាអ្នកទៅរៀនវគ្គជោគជ័យ បានចេញមុខនិយាយទាំងស្រមៃថា នៅឆ្នាំ២០២៣ នេះ ពួកគេជឿជាក់ខ្លួនឯងថា នឹងក្លាយជាមហាមសេដ្ឋីពិភពលោក មានលុយពាន់លានដុល្លារ។
តាមរយៈវីដេអូ បានបង្ហាញបុគ្គលប្រុសស្រី ដែលគេជឿថា បានយកលុយទៅបង់ឲ្យគ្រូ ដើម្បីរៀនវគ្គជោគជ័យ ឬ ហៅថាវគ្គបណ្តុះបណ្តាលបោកធ្វើស៊ីយ៉ាងត្រជាក់ (មិនអាចតវ៉ាបាន) បាននាំគ្នាចេញមកនិយាយម្នាក់ម្តងៗ ទាំងមិនជឿលើសមត្ថភាពខ្លួនឯងថា៖ «នៅក្នុងឆ្នាំ២០២៣ នេះ ខ្ញុំនឹងប្តេជ្ញាចិត្តខិតខំរកស៊ី និងសម្រេចបានចំណូលពាន់លានដុល្លារ ដើម្បីមានឈ្មោះក្លាយជាមហាសេដ្ឋីលំដាប់ពិភពលោក!»។
ក្រោយពីបានឃើញ បានលឺបែបនេះ មហាជនជាច្រើនបានសម្តែងការហួសចិត្ត និងចំអកឲ្យកប់ៗថា៖ «ចុម មិនទាន់ចេញរកផង ឆ្គួតបាត់អស់ហើយហ្នឹង! 2023 រកច្រាស់មិនចង់បានផង បែរជានាំគ្នាមកស្រមៃក្លាយជាមហាសេដ្ឋី, សង្ស័យតែមហាសេដ្ឋីដើរបោកប្រជាជនគ្រប់ទីកន្លែង ដូចឧកញ៉ា ហ៊ី គឹមហុង ថៅកែក្រុមហ៊ុនពិភពដីមាសទេដឹងអា, ប្តេជ្ញាចិត្តថានឹងបោកលុយឲ្យបានច្រើនៗ, រកស៊ីអីក៏បានលុយលឿនម៉្លេះហ្អា! ពាន់លានដុល្លារ ច្បាស់អត់ក្នុង 2023 នេះ? អញរត់ passapp មួយថ្ងៃចំណូលបាន 3 ម៉ឺនមិនចង់បានផង ទម្រាំពូកហែងគ្រាន់តែស្រែកលុយពាន់លានដុល្លារចូលហើយ ប្រយ័ត្នណ៎ា! រកស៊ីអីរកទៅ កុំឲ្យតែរកស៊ីបោកគេ គុកព្រៃសអត់កន្លែងដេកទេវើយ…»។
សូមបញ្ជាក់ថា ក្រុមគ្រូជោគជ័យនេះ គឺភាគច្រើន ត្រូវបានគេដឹងថាជាក្រុមបង្រៀនពីរបៀបដើរបោកតៗគ្នា ហើយជាលទ្ធផល អ្នកដែលទៅវៀនវគ្គខ្លះ ក៏លង់ខ្លួនចាញ់បោកមេគ្រូជោគជ័យ ត្រូវជំពាក់ធនាគារ លក់អស់ដីធ្លី ផ្ទះសម្បែងក៏មានដែរ។ ជាក់ស្តែង អ្នកលេងបណ្តាញសង្គមម្នាក់ បានឲ្យដឹងគួរឲ្យអស់សំណើចថា «អ្នករៀនវគ្គជោគជ័យនៅភូមិខ្ញុំ មាន ៦-៧ នាក់ដែរ តែអត់មាននាក់នៅស្រុកម្នាក់ទេ សុទ្ធតែជាប់ធានាគារទាំងអស់ ម្នាក់ ១ ទៅ ៣ ម៉ឺនដុល្លារ ពិតជាគួរឲ្យហួសចិត្តណាស់!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង