តាម RT ក្រុមវេជ្ជបណ្ឌិត នៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Shaare Zedek បានសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យា nano និងវត្ថុធាតុជឿនលឿន ចំណុះសកលវិទ្យាល័យ Bar-Ilan (អ៊ីស្រាអែល) បានសាកពិសោធន៍ឱសថបន្តក់ព្យាបាលជំងឺមីញ៉ូប និងមើលជិតពុំឃើញ (Myopia and farsightedness) មានឈ្មោះថា “nanodrop” លើសត្វជ្រូក ហើយទទួលបានលទ្ធផលដ៏គាប់ប្រសើរ ។
លទ្ធផលតាមការទម្លាយប្រាប់ គឺវាបានធ្វើឲ្យសមត្ថភាពរបស់ភ្នែកកើនឡើង ។ នេះគឺជាមូលដ្ឋានគ្ររឹះសម្រាប់ធ្វើការពិសោធន៍លើមនុស្ស នាចុងឆ្នាំនេះ ។ ចំពោះបញ្ហាចំនួនប្រើប្រាស់ ពេលវេលាត្រូវព្យាបាលពុំត្រូវបានគេទម្លាយចេញទេ ។
ចក្ខុពេទ្យ David Smadja បានចែករំលែកអំពីជោគជ័យទទួលបានលើកាសែត Jerusalem Post របស់អ៊ីស្រាអែល នៅថ្ងៃទី ២១ ខែកុម្ភៈកន្លងមក ។
វេជ្ជបណ្ឌិតភ្នែករូបនេះអះអាងថា វិធីសាស្ត្រប្រើគ្រាប់ nano អាចជាបដិវត្តន៍មួយ ក្នុងការចូលរួមចក្ខុរោគ និងសមត្ថភាពនៃភ្នែកចំពោះអ្នកជំងឺ myopia និង farsightedness ៕ ចន្ទ្រា