Monday, October 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លើកកម្ពស់​សមត្ថភាព​ក្នុង​ការផលិត​ស្នាដៃ​ភាពយន្ត​សំដៅ​ពង្រឹង​គុណភាព​

​ភ្នំពេញ​៖ ក្នុង​គោលបំណង លើកកម្ពស់​សមត្ថភាព​ក្នុង​ការផលិត​ស្នាដៃ​ភាពយន្ត​សំដៅ​ពង្រឹង​គុណភាព និង ការអភិវឌ្ឍ​ឧស្សាហកម្ម​ភាព​ជាតិ ប្រកបដោយ​និរន្តរភាព ក្រោម ពាក្យស្លោក​ភាពយន្ត និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព កម្ពុជា​កំពុង​ត្រៀម​រៀម​ចំ​មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី​៥​ឆ្នាំ​២០១៧​។​

​មហោស្រព​ភាពយន្ត​ជា​ព្រឹត្តិការណ៍ នៃ​ការ ប្រមូលផ្តុំ​ស្នាដៃ​ភាពយន្ត​ខ្មែរ​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី សំណាក់ មហាជន​កន្លងមក យក​មក​ប្រកួតប្រជែង​ដណ្ដើម ជ័យលាភី និង​ពានរង្វាន់ ។​

​ក្នុងឱកាស​ផ្ដល់​សន្និសីទ សារព័ត៌មាន ស្តីពី​ការរៀបចំ​មហោស្រព​ភាពយន្ត ជាតិ លើក​ទី​៥ ឆ្នាំ​២០១៧ នៅ​នាយកដ្ឋាន​សិល្បៈ ភាពយន្ត និង ផ្សព្វផ្សាយ វប្បធម៌ កាលពី​រសៀល​ថ្ងៃ​ទី​១៦​ខែវិច្ឆិកា ឆ្នាំ ២០១៧ លោក គង់ កន្ថា​រ៉ា អនុរដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ បាន​ថ្លែងបន្តថា​៖ នេះ​គឺជា​លើក​ទី​៥​ហើយ ដែល​ក្រសួង វប្បធម៌​បាន​រៀបចំ​ព្រឹត្តិការណ៍​នេះ គឺ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី ៦​ដល់​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅ​សាលសន្និសីទ​ចតុមុខ និង​គ្រប់ រោងភាពយន្ត​ទំនើប​ក្នុង​រាជធានី​ភ្នំពេញ ។ មហោស្រព​នេះ ធ្វើឡើង​ក្នុង គោលបំណង លើកកម្ពស់​សមត្ថភាព​ក្នុង​ការផលិត​ស្នាដៃ​ភាពយន្ត​សំដៅ​ពង្រឹង​គុណភាព និង ការ អភិវឌ្ឍ​ឧស្សាហកម្ម​ភាព​ជាតិ ប្រកបដោយ​និរន្តរភាព ក្រោម ពាក្យស្លោក​ភាពយន្ត និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ។​

​លោក ប៉ុក បូ​រក្ស ប្រធាន​នាយកដ្ឋាន​សិល្បៈ ភាពយន្ត និង ផ្សព្វផ្សាយ​វប្បធម៌​បាន​លើកឡើង​ថា​៖ គ្រប់​ស្នាដៃ ភាព យន្ត ដែល​ត្រូវ​យក មក​ចូលរួម​ប្រកួតប្រជែង​ត្រូវ​លើ ខ្លឹម សារ​ណា​មួយ​ដូច​ខាងក្រោម អប់រំ និង​ផ្សព្វផ្សាយ ចំណេះ ដឹង​អំពី​វប្បធម៌​ទំនៀមទម្លាប់​ប្រពៃណីជាតិ លើកស្ទួយ​វប្បធម៌ សន្តិភាព និង​អហិង្សា​ពង្រឹង​សាមគ្គីភាព និង​ឯក ភាព​ជាតិ ។ ពានរង្វាន់​និង​ជ័យលាភី​សរុប​មាន​ចំនួន​១០ ក្នុង​នោះ​សម្រាប់​ស្នាដៃ​ភាពយន្ត​ល្អផ្តាច់គេ​និង​ពានរង្វាន់ បុគ្គល ៩​ផ្សេង​សម្រាប់ បុគ្គល​ដែល មាន​ស្នាដៃ​ល្អ​ឆ្នើម ។​

​លោក​ស៊ិន ច័ន្ទ​សា​យ៉ា ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ បានបញ្ជាក់​ថា​៖ មហោស្រព​ភាពយន្ត​នេះ មិន ត្រឹមតែ​ជា​ការប្រកួតប្រជែង​ស្នាដៃ​ភាពយន្ត​ជាតិ​ប៉ុណ្ណោះ​ទេ គឺជា​ការផ្តល់​នូវ​កាលានុវត្តភាព​ល្អៗ​ដល់​ផលិតករ​និង អ្នក បច្ចេកទេស​ជំនាញ​ភាពយន្ត ទាំងអស់​មក​គ្រប់​ផលិតកម្ម ដើម្បី​ដកស្រង់​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក ក្នុងការ កែលម្អ និង​ពង្រឹង​គុណភាព​ស្នាដៃ​ភាពយន្ត​របស់ខ្លួន​ដើម្បី បំពេញ​បាន​តម្រូវការ​ទីផ្សារ ភាពយន្ត​ក្នុងស្រុក និង​អាច ឈាន​ទៅ​ប្រកួតប្រជែង​លើ​ទីផ្សារ​ក្នុង​តំបន់​ផងដែរ​៕ ដោយ​៖​កូឡាប​

spot_img
×