Saturday, May 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ហ៊ុន កុសនី៖ ការវិនិយោគ លើយុវជនជាតម្រូវការចាំបាច់

ខេត្តកណ្ដាល៖ លោកជំទាវ ហ៊ុន កុសនី អភិអបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ក្នុងពិធីបិទ “ជុំរំយុវជនអបអរសាទរខួបលើកទី២៤ ទិវាអន្តរជាតិសម្រាប់យុវជន១២ សីហា ២០២៣” នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ នេះថា ការវិនិយោគលើយុវជន ជាតម្រូវការចាំបាច់ ដើម្បីប្រទេសជាតិមានធនធានមនុស្សគ្រប់គ្រាន់ សម្រាប់ជាកម្លាំងកសាង និងការពារសង្គមជាតិនាពេលបច្ចុប្បន្ន និងទៅអនាគត និងបន្ដនិរន្ដរភាពនៃបុព្វហេតុជាតិជារៀងរហូត។

លោកជំទាវបន្តថា ដើម្បីសម្រេចកិច្ចការ ដ៏មានសារៈសំខាន់នេះ ការងារអប់រំនិងការបណ្ដុះបណ្ដាល ពិសេសការកសាងធនធានយុវជន ប្រកបដោយថាមពលផ្លូវកាយ ផ្លូវប្រាជា្ញ និងស្មារតី ពោរពេញទៅដោយចំណេះដឹង ចំណេះធ្វើ ជំនាញ និមិត្ដកម្ម នវានុវត្ដ ដែលជាកត្ដាកំណត់ នៃការប្រែក្លាយរាល់សក្ដានុពលសេដ្ឋកិច្ច និងសង្គម ជាកិច្ចការសំខាន់បំផុតដើម្បីឈានទៅអភិវឌ្ឍន៍ប្រទេសជាតិ។

លោកជំទាវ អភិបាលរងខេត្តបន្ថែមថា កម្មវិធីបោះជំរំយុវជន នេះ គឺជាតម្រូវការដ៏មានសារៈសំខាន់មួយ ក្នុងការគាំទ្ររាល់សកម្មភាពនានា សំដៅផ្ដល់ឱកាសដល់កុមារ-យុវជន រួមចំណែកកសាងឧត្ដមគតិសន្ដិភាព សេរីភាព អភិវឌ្ឍន៍សាមគ្គីភាពក្នុងខេត្ត ប្រទេស និងពិភពលោក ដើម្បីផ្ដល់ឱកាសស្មើៗគ្នាដល់កុមារ និងយុវជនគ្រប់រូប ទទួលបានការអប់រំមូលដ្ឋាន នៅក្នុងនិងក្រៅប្រព័ន្ធ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា និន្នាការនយោបាយ ដើមកំណើត និងឋានៈនៅក្នុងសង្គម ព្រមទាំងប្រឆាំងនិងអំពើហិង្សា ប្រឆាំងនិងការប្រើប្រាស់គ្រឿងញៀន ការជួញដូរកុមារ ស្ដ្រី និងការរើសអើងគ្រប់ប្រភេទ ពិសេសផ្ដួចផ្ដើមគំនិត ជំរុញឱ្យមាន ការងារប្រឡងប្រណាំងសាលារៀន គ្មានក្មេងទំនើង និងគ្មានគ្រឿងញៀន។

ក្នុងឱកាសនោះដែរ លោកជំទាវ អភិបាលរងខេត្ត បានស្នើដល់ក្មួយៗសិស្សានុសិស្សគ្រប់រូប ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់រាល់ភាពអសកម្មទាំងឡាយណា ដែលបង្កការរាំងស្ទះ ដល់ដំណើរការអភិវឌ្ឍប្រទេសជាតិ ដោយយុវជនយើងធ្វើគំរូ ទាំងលើការសិក្សាទាំងការរស់នៅ ដោយប្រកាន់ខ្ផាប់និងចងចាំថា “យុវជន” ត្រូវធ្វើជីវិតឱ្យត្រកាលក្នុងថ្នាលសិក្សា និងយកវិជ្ផាមកបម្រើក្នុងមាគ៌ាអភិវឌ្ឍន៍។

លោក ចេង សំអ៊ុល ប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្តកណ្ដាល បានឱ្យដឹងថា៖ កម្មវិធីបោះជំរំយុវជនអបអរសាទរខួបលើកទី២៤ ទិវាអន្តរជាតិសម្រាប់ យុវជន ១២ សីហា ២០២៣ នេះយុវជននឹងទទួលបាននូវចំណេះដឹង ជំនាញខ្លី បំណិននិងបទពិសោធន៍ សាងសង់ជុំរំ ការរស់នៅក្នុងជុំរំ ការហូបអាហារសាមគ្គីជាមួយមិត្តភក្តិ និងសិក្សាមេរៀន ដូចជា អត្ថន័យស្ម័គ្រចិត្ត ទិដ្ឋភាពទូទៅនៃសកម្មភាពស្ម័គ្រចិត្ត ការវិភាគសកម្មភាពស្ម័គ្រចិត្ត ភារកិច្ចយុវជន ដើម្បីលើកកម្ពស់សន្តិភាព ការកសាងផែនការ សកម្មភាពគាំទ្រសាលារៀន បទពិសោធន៍ ការងារស្ម័គ្រចិត្តយុវជនកូរ៉េ ភារកិច្ចយុវជនក្នុងការចូលរួមអភិវឌ្ឍសន្តិភាព អត្ថប្រយោជន៍ និងគន្លឹះនៃការអានជាដើម។ល៕ រក្សាសិទ្ធដោយ ៖ ឈុនហ៊ាត