Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃើញ​ស្រ្តី​ម្នាក់​ដើរ​បីកូន​តូច​តាម​ផ្លូវ ម្ចាស់​ឡាន​ចិត្តធម៌ ឈប់​ឲ្យ​ជិះ ពេល​ស្តាប់​រឿងរ៉ាវ​ ខ្លោចចិត្ត ខណៈ​នាង​ប្រាប់​ថា​ដើរ​ចម្ងាយ​ដី​រហូ​ត​ដល់​ទៅ…

ជីវិត​គ្រួសារ គឺជៀសមិនរួចពីការឈ្លោះប្រកែកគ្នានោះទេ។ ប៉ុន្តែ​មិន​ថា​ឈ្លោះ​គ្នា​ប៉ុន្មាន​ដង​ទេ អ្វី​ដែល​មិន​គួរ​ធ្វើ ​គឺការ​ធ្វើ​បាប​រាង​កាយ ឬ​បណ្ដេញ​ចេញ។ ព្រោះ​វា​អាច​នឹង​ធ្វើ​ឱ្យ​របួសផ្លូវ​ចិត្តយ៉ាងខ្លាំង ដែលពី​រឿង​តូច បង្កឲ្យ​ក្លាយ​ជា​រឿង​ធំ​ដោយ​មិន​នឹក​ស្មាន​ដល់។

ជាក់ស្តែង យុវជន​ម្នាក់​បាន​ជួប​ស្រ្តីវ័យក្មេង​ម្នាក់ ​កំពុងដើរបី​កូន​តូច​នៅ​កណ្តាល​ផ្លូវ ​ក៏​ឈប់​រថយន្ត​ ប៉ុន្តែបន្ទាប់​ពី​បាន​ស្តាប់​រឿងរ៉ាវ​ហើយ ធ្វើឲ្យគាត់​ឈឺ​ចិត្តជំនួសស្រ្តីរូបនេះជាខ្លាំង​។ នាង​ត្រូវ​បាន​ប្តី​ដេញ​ចេញពី​រថយន្ត បន្ទាប់​ឈ្លោះ​ប្រកែកគ្នា​។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Weerawat Nuanphaka នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បានបង្ហោះឲ្យដឹងថា ខណៈពេលគាត់កំពុងបើករថយន្តត្រឡប់មកពីផ្លូវ Phetchaburi ក៏ប្រទះឃើញស្រ្តីវ័យក្មេងម្នាក់ កំពុងដើរបីកូនតូច នៅតាមចិញ្ចើមផ្លូវ។ នៅពេលនោះ គាត់ក៏បត់រថយន្តត្រឡប់ក្រោយ ដើម្បីចង់ដឹង។

លទ្ធផលសំណួរបានបង្ហាញថា ស្រ្តីរូបនេះមានជម្លោះជាមួយប្តីរបស់នាង ហើយបុរសនោះក៏បានដេញនាងចុះពីរថយន្តទាំងកណ្តាលផ្លូវ។ ចំណែកគោលដៅដែលនាងដើរ គឺឆ្ពោះទៅ Mahachai។ ឃើញបែបនេះ ដោយក្តីអាណិតជាខ្លាំង គាត់ក៏បានជូនស្រ្តី និងកូនប្រុសតូច ទៅផ្ទះដោយសុវត្ថិភាព។ ស្រ្តីនោះបានប្រាប់ថា នាងបានដើរចម្ងាយប្រហែល ៣ ទៅ ៤ គីឡូម៉ែត្រ ប៉ុន្តែ គ្មានអ្នកណាឈប់ឲ្យនាងជិះទេ។

បុរសជាម្ចាស់ឡានចិត្តធម៌ ក៏បានឲ្យដឹងថា «ពេល​ជូន​នាង​ទៅដល់​ផ្ទះ ខ្ញុំ​ក៏​សុំ​អាសយដ្ឋាន​នាង ដើម្បី​ផ្ញើ​សម្លៀក​បំពាក់​​កូនរបស់ខ្ញុំ​ដែល​មាន ​ទៅ​ឱ្យ​កូន​តូចរបស់នាង​ផង​ដែរ»។ រឿងនេះ​ត្រូវ​បាន​គេ​ចែក​រំលែក​រហូតដល់​ទៅ 10,000 ដង។ គ្រប់​គ្នា​សូម​កោត​សរសើរ​ចំពោះ​ម្ចាស់​ឡាន​ដែល​មាន​ចិត្ត​សប្បុរសមួយនេះ។ តែទោះយ៉ាងណា មានមតិលើកឡើងគួរពិចារណាថា មូលហេតុ​ដែល​គ្មាន​អ្នក​ណា​ឈប់ឲ្យនាងជិះពី​មុនៗ គឺមិនមែន​ថា​គេ​គ្មានក្តី​មេត្តា​នោះ​ទេ។ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ មាន​ជន​ឆបោក​ច្រើន ខ្លាច​គេ​បោក​បញ្ឆោត​ ដើម្បីយកយើងទៅប្លន់កន្លែងស្ងាត់ណាមួយក៏អាចថាបានដែរណ៎ា!​៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×