Thursday, May 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទ្រាំជាមួយប្អូនលែងបាន នាំកូនៗទៅស.ម្លាប់ដល់មុខផ្ទះ

កណ្តាល៖ បុរសជាអ្នកញៀនថ្នាំជោកជាំម្នាក់ត្រូវបានបងប្រុស និងក្មួយៗបង្កើត ព្រួតគ្នាវាយដុំកា.ប់ស.ម្លាប់នៅក្នុងផ្ទះ ក្រោយពីបុរសញៀនថ្នាំរូបនោះ បានកាប់ទៅលើក្មួយចំនួន ០២កាំបិតរួចមក។
អំពើឃាតកម្មដ៍សាហាវនេះ បានកើតឡើង កាលពីវេលាម៉ោង០៨និង១៥នាទីយប់ថ្ងៃទី១០ សីហា ២០២៣កន្លងទៅនេះ នៅមុខផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅចំណុចផ្សារផ្អាវ ក្នុងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយជនដៃដល់និងជនរងគ្រោះ គឺជាបងប្អូនបង្កើតហ្នឹងគ្នា ដែលត្រូវបានសមត្ថកិច្ច បញ្ជូនទៅតុលាការកាលពីថ្ងៃទី១១ ខែសីហា ម្សិលមិញ។

សមត្ថកិច្ចឱ្យដឹងថា ជនរងគ្រោះឈ្មោះ សេក កៅ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រកដ ចំណែកឯជនសង្ស័យ ឈ្មោះ សេក ចិត្ត ភេទប្រុស អាយុ៤២ឆ្នាំ ព្រមទាំងកូនប្រុស៣នាក់ទៀត មានទីលំនៅក្បែរគ្នាជាមួយជនរងគ្រោះ ស្ថិតក្នុងភូមិ-ឃុំ កើតហេតុខាងលើ ហើយក៏ត្រូវជាបងប្អូនបង្កើត និងជាពូ-ក្មួយបង្កើតផងដែរ។

លោកវរសេនីយ៍ឯក ព្រំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានឱ្យដឹងថា ជនរងគ្រោះជាមនុស្សមានបញ្ហាខួរក្បាល និងបានលេបថ្នាំសសៃរប្រាសាទជាប្រចាំ ហើយនៅមុនពេលកើតហេតុ ជនរងគ្រោះ បានដើរទៅកាប់ក្មួយប្រុសរបស់ខ្លួនដែលមានរបងជាប់គ្នាចំនួន ០២កាំបិត រួចក៏រត់មកផ្ទះវិញ។ បន្ទាប់ពីឃើញប្អូនកាប់កូនរងរបួស បងប្រុសឈ្មោះ សេក ចិត្ត និងកូនប្រុសចំនួន ០៣នាក់ទៀត បាននាំគ្នាសម្រុកចូលទៅវាយ និងកាប់ជនរងគ្រោះដើម្បីសងសឹក បណ្តាលឱ្យស្លាប់នៅហ្នឹងកន្លែង ហើយក្រោយកើតហេតុ ជនសង្ស័យចំនួន០៤នាក់ ឪពុក-កូន ត្រូវបានឃាត់ខ្លួនដើម្បីបញ្ជូនមកតុលាការ។

ក្រោយឃាត់ខ្លួន ជនសង្ស័យជាកូនចំនួន០៣នាក់ បានសារភាពថា ពួកគេទាំង០៣នាក់ ពិតជាបានកាប់ទៅលើឪពុកមាឈ្មោះ សេក កៅ បណ្តាលឱ្យស្លាប់មែន ប៉ុន្តែឪពុករបស់ខ្លួន មិនបានកាប់ទេ គ្រាន់តែប្រើដំបងវាយព្រោះខឹងពូ កាប់ទៅលើប្អូនរបស់ពួកគេចំនួន ០២កាំបិត បណ្តាលឱ្យរងរបួស។

ចំណែកឯអ្នកជិតខាង បាននិយាយថា ជនរងគ្រោះដែលបានស្លាប់ទៅនេះ ជាមនុស្សប្រើប្រាស់ញៀនគ្រឿងញៀនជោកជាំ ហើយថែមទាំងបែកថ្នាំទៀត និយាយមិនសូវដឹងខុសត្រូវនោះទេ មិនតែប៉ុណ្ណឹងមានបញ្ហាសសៃរប្រសាទ លេបថ្នាំរំងាប់អារម្មណ៍ជាប្រចាំថែមទៀតផង៕ រក្សាសិទ្ធដោយ ៖ ឈុនហ៊ាត

×