Saturday, May 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ប្ដេជ្ញាបន្តចូលរួមពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-ជប៉ុន

នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិសាអាហារពេលព្រឹកការងារ ជាមួយ គណៈប្រតិភូសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ,(JCPFL), ដឹកនាំដោយលោកជំទាវ OBUCHI Yuko ដែលជាសមាជិករដ្ឋសភា និងជាប្រធាននៃJCPFL នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាឱកាសទស្សនកិច្ចការងារផ្លូវការរបស់ សម្តេចបវរធិបតី ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ ។

លោកជំទាវ OBUCHI Yuko បានបង្ហាញក្តីរីករាយយ៉ាងក្រៃលែង ដែលបានជួបជាមួយសម្តេចបវរធិបតី និងក៏បានរំឭកដែរនូវតួនាទីរបស់ឪពុកលោកជំទាវ ដែលជាអតីតនាយករដ្ឋមន្ត្រីជប៉ុន និងដែលធ្លាប់បានរួមចំណែកយ៉ាងធំធេងក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា, ពិសេសលើវិស័យបោសសម្អាតមីននៅកម្ពុជា ។ លោកជំទាវបានគូសបញ្ជាក់បន្ថែមថា ក្នុងនាមជាប្រធានJCPFL លោកជំទាវមានមោទនភាពណាស់ ដោយអាចធ្វើកិច្ចការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដូចលោកឪពុកដែរ។

ទាំងលោកជំទាវ OBUCHI Yuko និងទាំងបណ្តាប្រតិភូគ្រប់រូប នៃសម្ព័ន្ធមិត្តភាព សភាជប៉ុន-កម្ពុជា សុទ្ធតែបានកោតសរសើរចំពោះការអភិវឌ្ឍនិងការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោកជំទាវ OBUCHI Yuko  និងសមាជិកគណៈប្រតិភូទាំងអស់នៃJCPFL បានប្តេជ្ញាបន្តចូលរួមពង្រឹង និងពង្រីកទំនាក់ទំនង និងសហប្រតិបត្តិការកម្ពុជា-ជប៉ុន ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។ 

ជាការឆ្លើយតប, សម្តេចបវរធិបតី បានថ្លែងកោតសរសេីរ និង អរគុណ JCPFL ដែលកន្លងមក ពិតជាបានរួមចំណែកយ៉ាងធំធេងដល់ការលើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ជប៉ុន។ សម្តេចបវរធិបតីក៏បានរំឭកដែរ នូវជំនួបជាច្រើនលើករវាង សម្តេចបវរធិបតី និងសម្ព័ន្ធមិត្តភាព សភាជប៉ុន-កម្ពុជាJCPFL នាពេលកន្លងមក ។

សម្តេចបវរធិបតី បានគូសបញ្ជាក់បន្ថែមថា សម្តេចធ្លាប់បានអញ្ជើញមកប្រទេសជប៉ុនជាច្រើនលើក ពិសេសក្នុងតំណែងជាមេទ័ពជើងគោក តែលើកនេះ គឺជាដំណើរទស្សនកិច្ចការងារផ្លូវការលើកទី១ ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

លោកជំទាវ OBUCHI Yuko និងគណៈប្រតិភូ JCPFL ក៏បានគោរពជូនពរ សម្តេចបវរធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ឱ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់ និង ប្រកបដោយផ្លែផ្កា ក្នុងដំណេីរទស្សនកិច្ចការងារផ្លូវការ ក្នុងប្រទេសជប៉ុន នាពេលនេះ ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×