មនុស្សម្នាក់ៗមានចំណង់ចំណូលចិត្ត និងការធ្វើអ្វីខុសប្លែកពីគ្នា។ មនុស្សមួយចំនួន ចូលចិត្តការដើរផ្សងព្រេងជាងអ្វីៗទាំងអស់។ ពួកគេចូលចិត្តការដើរផ្សងព្រេង និងរុករកពិភពលោក ហើយមានអ្នកខ្លះចំណាយពេលរាប់ឆ្នាំ ដើរផ្សងព្រេង។
ទោះយ៉ាងណា មិនមែនមនុស្សទាំងអស់ដែលធ្វើដំណើរផ្សងព្រេងជុំវិញពិភពលោក សុទ្ធតែទទួលបានជោគជ័យនោះទេ។ អ្នកខ្លះ ជួបរឿងគួរឲ្យខ្លាច និងរន្ធត់ដែលផ្លាស់ប្តូរ និងអាចបញ្ចប់ជីវិតរបស់ពួកគេ។
ដូចករណីរបស់អ្នកដើរផ្សងព្រេងតាមនាវាជនជាតិអាឡឺម៉ង់ម្នាក់នេះអញ្ជឹង។ គាត់មានឈ្មោះថា Manfred Fritz Bajorat អាយុ ៥៩ឆ្នាំ។ គាត់ត្រូវបានគេប្រកាសថា បានបាត់ខ្លួនអស់រយៈពេល ៧ឆ្នាំមកហើយ មុនពេកសាកសពរបស់គាត់ត្រូវបានគេរកឃើញនៅក្នុងទូករបស់គាត់ ដែលសាកសពរបស់គាត់មើលទៅនៅមានសភាពល្អ មិនរលួចសោះ។
បើតាមគេណនេយ្យយូធូបឈ្មោះ ImformOverload បានរាយការណ៍ថា សាកសពរបស់លោក Bajorat ត្រូវបានរកឃើញដោយអ្នកនេសាទ ២នាក់ នៅឆ្វេរសមុទ្រប្រទេសភីលីពីន។ ប៉ូលិសបញ្ជាក់ថា អ្នកនេសាទទាំង ២នាក់នោះ បានឃើញទូកមួយគ្រឿងអណ្តែតនៅលើមហាសមុទ្រប៉ាស៊ីភិច បន្ទាប់មកពួកគេក៏សម្រេចចិត្តចូលមើលខាងក្នុងទូក និងមានអារម្មណ៍ព្រឺព្រួច នៅពេលបានឃើញសាកសពរបស់លោក Bajorat នៅក្នុងនោះ។
សាកសពរបស់គាត់ មានសភាពក្រៀម និងមិនរលួចសោះ ហើយគេសន្និដ្ឋានថា លោកស្លាប់ដោយសារតែជំងឺគាំងបេះដូង។
ទោះយ៉ាងណា គេនៅមិនទាន់ច្បាស់ការនៅឡើយទេថា តើអ្នកដើរផ្សេងព្រេងតាមទូកម្នាក់នេះ បានស្លាប់តាំងពីពេលណាមកនោះទេ៕ សុភ័ក្ត្រ
ប្រភព៖ Trendszilla