Thursday, January 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាត់មុខ​ពី​សិល្បៈ​យូរឆ្នាំ មិន​នឹកស្មាន​ជីវិត​ដល់​ចំណុចសូ​ន្យ! វី​ជេ អា​ណូ Live វីដេអូ ផ្ដាំ​កូន​ៗ… រួច​យក​កាំ​បិ-ត​ចា-ក់​ខ្លួនឯង

ពាក្យសម្ដីខ្លះអាចនឹងចាក់ដោត វានឹងវាយប្រហារបំបាក់ទឹកចិត្ត ដែលធ្វើឲ្យមនុស្សម្នាក់កំពុងពិបាកចិត្តខ្លាំង ឬអាចហៅថា ជីវិតធ្លាក់ខ្លួនដើរដល់ចំនុចសូន្យ (ដែលត្រូវការកំលាំងចិត្ត លើកទឹកចិត្ត) អាចគិតខ្លីមិននឹកស្មានដល់។ ហើយករណីនេះបានកើតឡើងមកលើជនរងគ្រោះដែលមានវិបត្តិផ្លូវចិត្តបែបនេះជារឿយៗ។

ទាក់ទងករណីនេះ កាលពីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ មានរឿងដ៏ស្លុតចិត្តមួយ ខណៈដែលអតីតជាពិធីករ និងតារាសម្តែងដ៍មានប្រជាប្រិយភាព VJ ANo (វីជេ អាណូ) ដែលបានបាត់មុខពីសិល្បៈយូរឆ្នាំមកហើយ តែមិនដឹងថា មានវិបត្តិអី បញ្ហាអ្វីខ្លះក្នុងជិវិត? ស្រាប់តែ Live វីដេអូទ្រហ៊ោយំ រៀបរាប់ពីទុក្ខលំបាករបស់ខ្លួន ដោយបង្ហាញកាំបិតនៅក្នុងស្រោមគួរឲ្យស្រៀវរន្ធត់បំផុត និងផ្តាំផ្ញើកូនៗ មុនពេលចាក់ប៉ុនប៉ងបញ្ចប់ជីវិត។

ក្នុងវីដេអូដ៏គួរឲ្យរន្ធត់ ជាមួយកាំបិតនៅក្នុងដៃ អ្នកនាង អាណូ បានរៀបរាប់ថា ធ្លាប់ប៉ុនប៉ងបញ្ចប់ជីវិត ២-៣ ដង ហើយ ប៉ុន្តែមិនស្លាប់ ព្រោះតែជីវិតដើរដល់ចំណុចសូន្យ គិតអ្វីមិនចេញ។ ប៉ុន្តែ គិតខ្លីលើកនេះ គឺដោយសារឈឺចាប់ខ្លាំង ទៅនឹងពាក្យសម្តីគេមើលងាយជុំវិញ ដោយអ្នកនាង អាណូ ឲ្យដឹងថា ចង់ចេញធ្វើ ដើម្បីឃើញគេឯងបានសប្បាយចិត្តខ្លះ ប៉ុន្តែ ផ្ទុយទៅវិញ នៅពេលអ្នកនាងចេញដើរ គឺមានតែពាក្យគេចោទថា ចង់បានជំនួយពីសប្បុរសជន ដែលធ្វើឲ្យអ្នកនាងពិបាកនឹងទទួលយកបានខ្លាំងណាស់។

តែអ្វីដែលមិននឹកស្មានដល់នោះ គឺបន្ទាប់ពី Live វីដេអូនៅលើគណនីហ្វេសប៊ុករបស់ខ្លួនឈ្មោះថា Soun Pheakdey ផ្តែផ្តាំ និងសុំទោសកូនៗជាទីស្រលាញ់រួច ស្រាប់តែអ្នកនាង អាណូ បានយកកាំបិតដែលបានបង្ហាញ ចាក់នៅត្រង់ «ពោះ» បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។

នេះយោងតាមគណនីហ្វេសប៊ុកលោក ម៉ាណូណា (Madona Cutee) បានបង្ហោះឲ្យដឹងទាំងស្លុតចិត្តថា «មកដល់កាល់ម៉ែត្រហើយ ឃើញហើយពិតជាមិនយល់ ហេតុអ្វីដល់ថ្នាក់ហ្នឹង សង្ឃឹមនឹងយល់ពីគាត់ផង និងផ្តល់ឱកាសអោយគាត់បានរស់ផង សុំចិត្តកុំទាន់ដាក់សម្ពាធគាត់ សូមអំពាវនាវដល់បងប្អូននិងសិល្បះ ជួយគាត់តាមសិទ្ធា សុំចិត្តអ្នកព័ត៌មានកុំទាន់អាមកសម្ភាសន៍គាត់ ពេលនេះ ព្រោះគាត់មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×