Friday, June 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកចិត្ត​ដ៏​កម្រ​រក! ម្ចាស់ផ្ទះ​សម្រេច​ប្រគល់​លុយ​កក់ ២ ម៉ឺន​ដុល្លារ​វិ​ញ បន្ទាប់១ខែក្រោយ អ្នកទិញ​អត់មាន​លុយ​បង់​បង្រ្គប់ ដោយសារតែ…

spot_img

ពាក្យចាស់លោកពោលថា លុយពិតជាពិបាករកណាស់ ប៉ុន្តែមនុស្សល្អ គឺពិបាករកជាងលុយទៅទៀត។ យ៉ាងណាមិញ ថ្មីៗនេះ មហាជននៅលើបណ្តាញសង្គម បានផ្ទុះការចាប់អារម្មណ៍ និងសម្តែងការកោតសរសើរជាខ្លាំង នៅពេលបានឃើញម្ចាស់ផ្ទះចិត្តល្អម្នាក់ (ពុំមានសេចក្តីលោភលន់ចង់បាន) បានសម្រេចប្រគល់លុយកក់ចំនួន ២ ម៉ឺនដុល្លារ ដល់អ្នកទិញផ្ទះរបស់គាត់វិញ នៅពេលដឹងថា អ្នកទិញត្រូវជួបទុក្ខគ្រួសារមានអ្នកឈឺធ្ងន់ ដែលជាហេតុមិនអាចមានលុយបង់បង្គ្រប់បាន។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Kimhang Van ដែលជាម្ចាស់ផ្ទះ បានបង្ហោះឲ្យដឹងយ៉ាងដូច្នេះថា៖ «ថ្ងៃនេះខ្ញុំបានធ្វើរឿងមួយ ខែមុនគេទិញផ្ទះខ្ញុំកក់ 2 ម៉ឺនដុល្លារ បានមួយខែកន្លងមកគាត់ថាគាត់ឈឺ អត់មានលុយបង់បង្គ្រប់ ខ្ញុំក៏សម្រេចចិត្តប្រគល់លុយ កក់ 2 ម៉ឺនដុល្លារថ្លៃកក់ឲ្យគាត់វិញ នេះហើយជាគុណធម៌សម្រាប់ខ្ញុំ បើមិនមែនជាលុយត្រជាក់ត្រជុំ ដាច់ខាតខ្ញុំមិនចង់បានឡើយ អ្នកខ្លះគិតថាខ្ញុំល្ងង់ ខ្ញុំគិតថានេះជាគុណធម៌របស់មនុស្សល្អ។ ធ្វើល្អបានល្អ ថ្ងៃទី11ខែ8.2023»។

ក្រោយឃើញទឹកចិត្តដ៏ល្អបែបនេះ បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គម បានលើកសរសើរព្រោងព្រាតថា៖ «គួរឲ្យគោរពខ្លាំងណាស់! ពិបាករកណាស់ មនុស្សមិនចេះចង់បានរបស់គេដូចគាត់ បើអ្នកខ្លះវិញបែបមិនឱ្យទេមើលទៅ, ទឹកចិត្តនេះធំធេងដូចបានធ្វើបុណ្យ៧វត្តអញ្ចឹង បងប្រុសនឹងបានជួបតែរឿងល្អៗ ជោគជ៏យនៅក្នុងជីវិតជារៀងរហូត,…»។

ជាមួយគ្នានេះផងដែរ ក៏មានអ្នកលេងបណ្តាញសង្គមដទៃ បានចែករំលែកឲ្យដឹងនូវទង្វើដ៏ល្អដូចគ្នានេះផងដែរថា «កាលគ្រួសារខ្ញុំលក់ដីដែលពុកខ្ញុំបានទិញទុកលក់យកចំណេញវិញក៌ចឹងដែរ ពូម្នាក់គាត់កក់លុយ២ពាន់$$ រួចហើយក៌ដាច់លុយកក់ គាត់ក៌និយាយថា គាត់សារេលុយអត់ទាន់ទេ ព្រោះកូនគាត់ឈឺត្រូវការលុយច្រើន ហើយម្តាយឪពុកខ្ញុំក៌អោយលុយកក់នោះទៅគាត់វិញ ពេលនោះគាត់លើកដៃសំពះម៉ែពុកខ្ញុំ»។ តែក្នុងនោះក៏មានអ្នកដែលធ្លាប់ជួបបទពិសោធន៍ «ឲ្យលុយគេចាយទទេ» បានចែករំលែកឲ្យដឹងដែរថា៖ «ចេញទិញផ្ទះលើកដំបូងអោយគេ6000$ចាយទទេ ដោយសារកូវីតទើបសម្រេចចិត្តឈប់ទិញ ខំដើរតួកំសត់សុំលុយគេមកវិញ តែគេមិនអោយ អត់ខឹងគេទេ ព្រោះជាកំហុសយើង ដោយសារយើងគ្មានបុណ្យទើបជួបមនុស្សគ្មានចិត្តធម៌ តាំងពីនោះមកខំធ្វើល្អដើម្បីបានជួបមនុស្សល្អៗដូចនេះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×