Friday, December 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​៖ សម្តែង​ការសោកស្តាយ ចំពោះ​ការរំលាយ គណបក្ស​សង្គ្រោះ​ជាតិ​

ភ្នំពេញ​៖ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បានបញ្ជាក់​ដូច្នេះ​ថា សម្តែង​ការសោកស្តាយ ចំពោះ​ការរំលាយ គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ថា ការរំលាយ​ប្រឆាំង​ដ៏​ធំ​នេះ ពិតជា​ប៉ះពាល់ ដល់​គោលការណ៍ ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​

​សេចក្តីថ្លែងការណ៍ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន រាជធានី​ភ្នំពេញ ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ បានលើកឡើង​ដ​ថា “​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន សម្តែង​ការសោកស្តាយ ចំពោះ​ការរំលាយ គណបក្ស​សង្គ្រោះ​ជាតិ និង​ការហាម​សមាជិក​ជាន់ខ្ពស់​គណបក្ស​នេះ​១១៨​នាក់ មិនឱ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ទទួលស្គាល់​ការចូលរួម​ចំណែក​របស់ គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នកនយោបាយ​១១៨​នាក់ ក្នុង​ដំណើរការ​កសាង​សង្គម​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

ការរំលាយ គណបក្ស​សង្គ្រោះ​ជាតិ ពិតជា​ប៉ះពាល់​ដល់​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​លើកទឹកចិត្ត​ឲ្យ​សមាជិក និង​អ្នកនយោបាយ គណបក្ស​សង្គ្រោះ​ជាតិ​ជំនាន់​ថ្មី​កសាង​កម្លាំង​នយោបាយ​ឡើងវិញ ដើម្បី​ចូលរួម​កសាង​សង្គម​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា​”៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×