Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត! សង្ឃ​ថៃ​វ័យក្មេ​ង ត្រូវគេលាតត្រដាង ស្លៀកពាក់​តែងខ្លួន​ជា​ស្រី ចូល​ក្លឹប​រាត្រី «ប្រមា-ញ់» ប្រុស​ៗ និង​សូម្បី​ធ្វើ​រឿង​នេះ​នៅក្នុង​វត្ត

ថ្មីៗនេះ មាន​ហេតុការណ៍​ផ្ទុះការភ្ញាក់ផ្អើល​ និងគួរឲ្យហួសចិត្តយ៉ាងខ្លាំង ​ខណៈសង្ឃវ័យក្មេងមួយអង្គ នៅ​ក្នុង​វត្តមួយកន្លែង​ក្នុង​ខេត្ត Khon Kaen ប្រទេស​ថៃ ត្រូវបានអ្នកស្រុកលាតត្រដាងថា សង្ឃរូបនេះបានពាក់អាវទ្រនាប់ក្លែងខ្លួនជាស្ត្រី ធ្វើពេស្យាចារក្នុងវត្ត ដោយផ្តល់សេវាផ្លូវភេទដល់ព្រះសង្ឃជាច្រើន និងសូម្បីលួចចេញទៅសប្បាយក្នុងក្លឹបរាត្រីទៀតផង។

នេះបើតាមទំព័រ​ហ្វេស​ប៊ុក​មួយឈ្មោះថា Eso crush news 2 ​បាន​ចែក​រំលែក​រូបភាពសង្ឃវ័យមួយក្រុមនៅក្នុងបន្ទប់ ក្នុងនោះសង្ឃ​ម្នាក់ ​លើកក្រណាត់ពណ៌ខ្មៅ ទំនងជា​អាវទ្រនាប់ដាក់ផ្អឹបនឹងទ្រូង​ ដោយភ្ជាប់ Caption យ៉ាងដូច្នេះថា «ស្លៀកពាក់តែងខ្លួនជាស្រី លួចចេញរកស៊ី ដើរប្រមាញ់ប្រុសៗ «បោសសម្អាត» ទាំង​លោកនេនៗ និងសង្ឃមួយចំនួន​​នៅ​ក្នុងវត្ត ពិតជាគួរឲ្យហួសចិត្តយ៉ាងខ្លាំង!។ ទង្វើនេះ អាចារ្យទាំងអស់បានដឹង ប៉ុន្តែនៅតែរក្សាភាពស្ងៀមស្ងាត់ បើទោះជាមានការត្អូញត្អែរពីអ្នកភូមិក៏ដោយ។ សូម្បី​កូន​ចៅ​ក្នុង​វត្ត​ក៏​ងឿង​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​មិន​ចាត់​វិធានការ…»។

យោងតាម ​​Thaiger, ប៉ុស្តិ៍លេខ ៣ បានសម្ភាសន៍អ្នកស្រុកដែលរស់នៅក្បែរវត្ត បានបញ្ចេញ​ឲ្យ​ដឹង​ថា សង្ឃវ័យក្មេងរូបនេះ គឺ​តែង​តែ​ស្លៀក​ពាក់​ធ្វើជា​មនុស្ស​ស្រីនៅ​ពេល​យប់ ហើយ​ចេញ​ពី​វត្ត​ទៅ​ជប់លៀង​ក្នុង​ក្លឹប​រាត្រី។ រូបគេ​ក៏​បាន​រួម​ភេទ​ជាមួយ​នឹងលោកនេន និងព្រះសង្ឃដទៃ​ទៀត​នៅ​ក្នុង​ព្រះវិហារ​ដោយ​ឥត​គិត​ថ្លៃ​ និង​ដើម្បីប្រាក់​ផង​ដែរ។

ទោះជាយ៉ាងណា បច្ចុប្បន្ន ការិយាល័យ​ពុទ្ធ​សាសនា​ជាតិ​ថៃ មិន​ទាន់​មាន​ការ​ឆ្លើយ​តប ឬ​ចាត់​វិធានការ​ណា​មួយ ​ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ទេ ខណៈ​វត្ត​នៅ​មិន​ទាន់​បញ្ចេញ​ឈ្មោះ​នៅ​ឡើយ​។ តែទន្ទឹមនឹងនេះ សង្ឃរងការចោទប្រកាន់ បានបដិសេធថា រូបគេពុំបានធ្វើរឿងបំពានច្បាប់ព្រះពុទ្ធសាសនាថៃនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×