តាកែវ ៖ ភាពមិនប្រក្រតីនេះបានកើត ឡើងនៅថ្ងៃទី ១៩ ខែកក្កដា ២០១៨ នៅសាលាឃុំកំណប់ ស្រុកគីរីវង់ ខេត្តតាកែវក្នុងពេលដែលឃុំរួមជាមួយនិងមន្ត្រីបច្ចេកទេសនៃទីចាត់ការផែនការវិនិយោគថ្នាក់ខេត្ត បានបើកអោយមានការដាក់ដេញថ្លៃធ្វើផ្លូវលំចំនួន ៤ខ្សែ ដែលមានប្រវែងសរុបជិត១គីឡូម៉ែត្រ នៅក្នុងការដេញថ្លៃនោះដែរគេឃើញថា អ្នកទទួលការមួយចំនួនដែលចូលមកធ្វើការ ដេញថ្លៃហាក់បីដូចជាមានការត្រូវរ៉ូវគ្នា និងដឹងពីតម្លៃរបស់ភាគីទាំងសងខាង រួចធ្វើការដាក់ដេញថ្លៃ មួយក្នុងតម្លៃចុះមកក្រោមទៀបបំផុត ដែលនេះជាចំណុចមួយដែល ផ្ទុយពីលក្ខខណ្ឌក្នុងកាដាក់អោយដេញថ្លៃ និងធ្វើអោយមានការខាតបង់ធ្ងន់ធ្ងរ នូវថវិការរបស់រាជរដ្ឋាភិបាល ដែលខំចំណាយលុយក្នុងមួយឆ្នាំរាប់សិបលាន ដើម្បីយកមកធ្វើការអភិវឌ្ឍន៏គម្រោងរបស់ឃុំសង្កាត់ដែលបានស្នើទៅថ្នាក់លើ ។
ជាមួយគ្នានេះដែលប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំកំណប់ បានចាត់ទុកការដេញថ្លៃនេះ ជាការដេញថ្លៃ ស៊ុំគ្រលំគ្នា ដោយមានការឃុបឃិត គេញប្រវេញប្រាក់ចំណេញពីរាជរដ្ឋាភិបាល ។
លោក ជុំ វរៈ មេឃុំកំណប់បាននិយាយប្រាប់ក្រុមអ្នកសារពត័មានអោយដឹងថា ឃុំ មានគម្រោងធ្វើការអភិវឌ្ឍន៏ផ្លូវលំចំនួន ៤ខ្សែដែលមានប្រវែងសរុប ចំនួន ៩៨៨ម៉ែត្រ មានទទឹងខ្នង ៣ម៉ែត្រ ៣ម៉ែត្រកន្លះ និង ៤ម៉ែត្រ និងមានជើងទេ ១ម៉ែត្រកន្លះ ថែមទាំងមានដាក់លូមូលទោល ចំនួន ២កន្លែង ថែមទៀត ដោយបានដាក់តម្លៃនៃការប៉ាន់ស្មានសរុបចំនួន ៥៩,៦៤៩,៤០៤រៀល (ហាសិបប្រាំបួនលាន ប្រាំមួយរយសែសិបប្រាំបួនពាន់បួនរយបួនរៀលគត់) ។ លោកបានបន្តថា ជាក់ស្តែងនៅក្នុងថ្ងៃនេះ គឺមានក្រុមហ៊ុនចំនួន ៣ បានធ្វើការដាក់ដេញថ្លៃគ្នា ក្នុងនោះរួមមានទី ០១ ក្រុមហ៊ុន ហ៊ន គាន់ត្រៃ ធ្វើការដាក់ដេញថ្លៃជាថវិការចំនួន ៥៩លានគត់ ថយចុះនៃតម្លៃប៉ាន់ស្មានចំនួន -1,08% ទិ០២ ក្រុមហ៊ុន សេង វុទ្ធី ធ្វើការដាក់ដេញថ្លៃជាថវិការចំនួន ៥៧លានគត់ ថយចុះនៃតម្លៃប៉ាន់ស្មានចំនួន -4,44% និងទី០៣ ក្រុមហ៊ុន គឹម វ៉េងហៀង ធ្វើការដាក់ដេញថ្លៃ ជាថវិការចំនួន ៥៨លានគត់ ថយចុះនៃតម្លៃប៉ាន់ស្មានចំនួន -2,76% ។
លោកមេឃុំ ក៏បានអោយដឹងដែរ ថា ចំពោះតម្លៃក្នុងការដាក់ដេញថ្លៃនេះ គឺហាក់បីដូចជាអ្នកទទួលការទាំងនោះ ដូចជាត្រូវរូវគ្នាពីខាងក្រៅទៅហើយ ជាមួយនិងការចរចារគ្នាលើរឿងកណត់តម្លៃដេញថ្លៃធ្វើផ្លូវនេះ ពីព្រោះថានៅពេលព្រឹកឃើញមានអ្នកទទួលការជិះឡាន និងបម្រុងចូលមកដេញថ្លៃជាច្រើននាក់ តែមិនដឹងជាយ៉ាងម៉េច ស្រាប់តែនៅសល់តែអ្នកទទួលការចំនួន ៣នាក់ ធ្វើការដេញថ្លៃទៅវិញ ។
បើតាមការអោយដឹងពីលោក ហេង វុធី ប្រធានផែនការវិនិយោគខេត្តកែវ បានអោយដឹងថា ចំពោះអ្នកដេញថ្លៃទាំងអស់ដែលមកចូលរួមធ្វើការដេញថ្លៃនោះ ត្រូវចូលរួមធ្វើការដេញថ្លៃប្រកបដោយការប្រកួតប្រជែងដោយគ្មានឃុបឃិត ការក្លែងបន្លំ ការបបង្ខិតបង្ខំ ឬការប្រព្រឹត្តអំពើពុករលួយឡើយ ប្រសិនបើត្រូវរកឃើញថា អ្នកដេញថ្លៃមានការពាក់ព័ន្ធ និងការឃុបឃិត ការក្លែងបន្លំ ឬការប្រព្រឹត្តអំពើពុករលួយ អ្នកដេញថ្លៃទាំងនោះ និងត្រូវបានដាក់ក្នុងបញ្ជីខ្មៅជារៀងរហូត និងមិនត្រូវបានអនុញ្ញាត ដាក់សំណើរដេញថ្លៃកិច្ចសន្យាឃុំ សង្កាត់ ទាំងអស់នៅក្នុងប្រទេសកម្ពុជា ហើយប្រាក់កកដេញថ្លៃរបសអ្នកដេញថ្លៃទាំងនោះ និងត្រូវបានរឹបអូសផ្ទេរបង្វែរបង់ចូលថវិការរដ្ឋតែម្តង ៕ តាកែវ