Tuesday, December 31, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង “​នរណា Come Back” ដក​ប្រាក់​ចំណេញ​ធ្វើ​កម្មវិធី​មនុស្សធម៌​

​ភ្នំពេញ​-​ផលិត​ករ លោក ហួរ សុផល បានប្រកាសថា និង​យក​ថវិកា​ចំណេញ​បានមកពី​ការលក់​សំបុត្រ​កុន​រឿង “​នរណា Come Back” ទៅ​ជួយ​សង្គម​លោក​បាន​ផ្តល់​ក្តីសង្ឃឹម​បែបនេះ ព្រោះតែ​មាន​អ្នកគាំទ្រ​ច្រើន គ្រា​ដែល​លោក​ទើបតែ​ប្រកាស់​ដាក់​សម្ពោធ​រឿង “​នរណា Come Back” ជា​ផ្លូវការ​ត្រឹមតែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ២០១៧ នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉ល នៅ​រោង​ភាពយន្ត Major Cineplex ។​

​លោក បញ្ជាក់ថា ទឹកប្រាក់​ចំណេញ​ប្រាំ​ភាគរយ គឺ​យក​ទៅ​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា និង ទាហាន​នៅ​តាម​ព្រំដែន​។ បន្ថែម​ពីលើ​នេះ​ទៅទៀត លោក​ក៏​ទទួលបាន​ប្រាក់​ជំនួយ​ចំនួន​៥​ពាន់​ដុល្លារ​ពី​លោកស្រី​លឹម​ម៉ា​រី​ណា ដើម្បី​បូក​បន្ថែម​លើ​ទឹកប្រាក់​បានមក​ពី​ការ​ចំណេញ ដើម្បី​ទុក​សម្រាប់​ជួយ​ដល់​សង្គម​ផងដែរ​។​

​រឿង​“​នរណា​Come Back ”​បាន​ដាក់​បញ្ចាំង​នៅក្នុង​ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០១៧ នេះ​តទៅ​នៅ​គ្រប់​រោងភាពយន្ត​ក្នុង​ទីក្រុង​ភ្នំពេញ និង​ខេត្ត​សៀមរាប​​សម្រាប់​អ្នក​ខេត្ត​ផ្សេងៗ​ទៀត​គឺ​ត្រៀម​នឹង​ដាក់​បញ្ចាំង​ជា​បន្តបន្ទាប់​ទៅ​តាម​គម្រោង​ដែរ​បាន​គ្រោងទុក​។ លោក​បាន​បញ្ជាក់​ប្រាប់ថា​លោក​នឹង​ដក​ប្រាក់​ចំណេញ​ចំនួន​៥​ភាគរយ​យក​ទៅ​ជួយ​សង្គម​ដូចជា​ខាង​មន្ទីរពេទ្យ​គន្ធបុប្ជា​និង​ជួយ​ទាហាន​នៅតាម​ព្រំដែន​ទោះបីជា​មិន​ទាន់​ដឹង​ថា​រឿង​នេះ​ជោគជ័យ​ឬ​មិ​ន​ជោគជ័យ​ក្តី​ប៉ុន្តែ​នៅ​ក្នុង​ចិត្ត​របស់​លោក​គឺមាន​ក្តីសង្ឃឹម​ថា​នឹង​មាន​បង​ប្អូន​ខ្មែរ​ជា​ច្រើន​ចូលរួម​គាំទ្រ​ស្នាដៃ​ថ្មី​របស់​លោក​។​

​លោក​ហួរ​សុផល​បាន​បន្ថែមទៀតថា​ជំហាន​ដំបូង​នេះ​គឺ​ខាងយើង​ទទួលបាន​ប្រាក់​ចំនួន​៥​ពាន់​ដុល្លារ​ពី​លោកស្រី​លឹម​ម៉ា​រី​ណា​ដែល​ជា​ដៃគូ​ភាគហ៊ុន​ក្នុង​រឿង​«​នរណា Come Back »​ដូច្នេះ​យើង​មាន​ប្រាក់​នេះ​រួចជាស្រេច​នៅក្នុង​ដៃ​ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ជា​ក៏ដូចជា​ជួយ​ដល់​ការងារ​សង្គម​ផ្សេងៗ​ទៀត​។​ លោក​ហួរ​សុផល​ក៏បាន​អំពាវនាវ​សូម​ឱ្យ​បងប្អូន​ទាំងអស់​ចូលរួម​គាំទ្រ​រឿង « នរណា Come Back »​ដែល​ជា​ស្នាដៃ​ទី​៧​របស់​លោក​ទាំងអស់គ្នា​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​រឿង​« នរណា Come Back »​គឺ​បាន​ចំណាយ​ពេលវេលា​ថត​រហូត​ដល់​ទៅ​ជិត​១​ឆ្នាំ​និង​ចំណាយ​ទឹកប្រាក់​ជិត​៥​ម៉ឺន​ដុល្លារ​ដែល​ជា​ភាពយន្ត​ខ្នាត​ធំ​កម្រិត​៤K ទាំង​គុណភាព​និង​បច្ចេកទេស​គឺ​ស្តង់ដា ៕ ដោយ​-​គីម ស្រីរ័ត្ន​

×