ក្រោយពេលបទចម្រៀងថ្មីជាភាសាថៃ របស់ ងួន ចាន់ដេវីត ចេញជាផ្លូវការ ព្រមទាំងបានទទួលការគាំទ្រយ៉ាងច្រើនផងនោះ ស្រាប់តែខណៈនេះ ឌីជេ អាចារ្យធំ ដែលគេស្គាល់ច្បាស់ថា ជាអ្នកស្នេហាវប្បធម៌ ដោយលោកតែងតែចេញមុខរិះគន់មិនសំចៃមាត់ទៅលើអ្នកសិល្បៈមួយចំនួន ដែលធ្វើឱ្យអាប់ឱនវប្បធម៌ខ្មែរ ពេលនេះ លោកក៏បានរិះគន់យ៉ាងខ្លាំងទៅលើ ម្ចាស់បទ «ញីកែងជើង» ខាងលើ ចំពោះបទច្រៀងភាសាថៃមួយបទនេះ ។
ឌីជេអាចារ្យធំ បានលើកឡើងថា៖ “ឮតែ (ណង…សួយក៏ឌី)…??? នេះឬអ្នកសិល្បៈ(ខ្មែរ)??? ខ្មាសដូនតា! មិនគួរផែនដីនៃខឿនវប្បធម៌ដ៏អស្ចារ្យនេះ មានកោសិកាអវិជ្ជមានកើតបាន ហើយប្រឹងលូនទៅលិឍបាតជើងចោរ…! ។ (ខ្មែរប្រឹងលួចថៃបច្ចុប្បន្ន) ឯ (ថៃប្រឹងប្លន់អតីតកាលរបស់ខ្មែរ)។ លោកអាចប្រកាសប្រាប់ពិភពលោកបាន ថាលោកបានមកកើតច្រឡំប្រទេសទេ លោកប្ដូរសញ្ជាតិ ប្ដូរឈាមចុះ កុំឲ្យឈ្មោះជាតិខ្មែរនេះ នាំថោកដល់លោកឯង” ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ឡើយ ដែលអាចារ្យធំរិះគន់ទៅលើ ងួន ចាន់ដេវីត ទាក់ទងនឹងការចេញបទចម្រៀង ៕ សាវុធ