ប្រតិកម្មរបស់អ្នកស្រី Melania ក្រោយពេលចាប់ដៃលោកពូទីន ត្រូវបានគេសង្កេត និងនាំគ្នាវិភាគ ព្រោះវាពិតជា… ចម្លែក ។
ប្រតិកម្មចម្លែករបស់អ្នកស្រី Melania (រូបភាពកាត់ចេញពីវីដេអូ)
ប្រធានាធិបតីអាមេរិក និងរុស្ស៊ីទើបជួបគ្នានៅ Helsinki ប្រទេសហ្វាំងឡង់ ។ ជំទាវទី ១ អាមេរិក ដែលអមដំណើរស្វាមី ក៏បានជួបសម្តែងការគួរសម ចាប់ដៃគ្នាជាមួយលោកពូទីន ។ អ្វីៗក្រោយនោះភ្លាមៗពិតជាចម្លែកណាស់ ។
ពួកអ្នកនិយម Twitter នាំគ្នាវិភាគថា ៖
-អតីតតារាបង្ហាញម៉ូតរូបនេះ ហាក់ដូចជាតក់ស្លុត បាត់ព្រលឹងព្រលះ ក្រោយពេលចាប់ដៃលោកពូទីន ។
-នេះជាកែវភ្នែក (របស់អ្នកស្រី Melania) ទទេស្អាត គ្មានអារម្មណ៍អ្វីបន្តិចសោះ! ។
-ពន្លឺចេញពីកែវភ្នែកនេះធ្វើឲ្យខ្ញុំ ព្រឺរោមតែម្តង!
ចុះអ្នកវិញ!? ចន្ទ្រា