Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស់ទាស់! នារី​ម៉ាឡេស៊ី​ម្នាក់ ចែករំលែក​វិធី «ដោះ​ទ័ល» ប្រើ «ទ្រនាប់​កៅអី​រថយន្ត» ធ្វើ​សំពត់​បណ្តោះអាសន្ន ដើម្បី​អាច​ចូល​ប៉ុស្តិ៍​ប៉ូ​លិស

ដូចដែលបានដឹងហើយថា នៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីទៅកាន់អគាររដ្ឋាភិបាល និងរដ្ឋបាលមួយចំនួន គឺត្រូវស្លៀកពាក់ឲ្យបានសមរម្យ ដើម្បីចៀសវាងការហាមមិនឲ្យចូល។

ពិតណាស់ ខណៈពេលដែលមានមនុស្សជាច្រើន បានជួបបទពិសោធន៍ប្រឈមមុខនឹងបញ្ហានេះ ដោយត្រូវត្រលប់ទៅផ្ទះ ដើម្បីផ្លាស់ប្តូរសម្លៀកបំពាក់ នារីជនជាតិម៉ាឡេស៊ីម្នាក់ បានសម្រេចចិត្តធ្វើរឿងដ៏អស់ទាស់មួយនេះ ដើម្បីសន្សំពេលវេលា «ខ្ជិល» ទៅផ្ទះ។

Jeanne JY បានចូលទៅកាន់ក្រុមហ្វេសប៊ុក Bukit Indah ដើម្បីចែករំលែកពីវិធីដែលនាងប្រើ «ទ្រនាប់កៅអីរថយន្ត» របស់នាង ធ្វើជាសំពត់ ដើម្បីបិទបាំងភ្នែកប៉ូលិស អំឡុងពេលនាងទៅកាន់ប៉ុស្តិ៍ប៉ូលីស ក្នុងទីក្រុង Perak។

នាងបានសរសេរបែបកំប្លែងថា «ប៉ូលីស៖ សំពត់របស់អ្នកមិនវែងទេ វាមិនអាចលើសពីជង្គង់បានទេ។ វាយ៉ាងហោចណាស់ ត្រូវពាក់កណ្តាលនៃកំភួនជើងរបស់អ្នក។ ដូច្នេះ អ្នកមិនអាចចូលបានទេ សុំទោសផង! នេះគឺជា SOP។ ខ្ញុំ៖ ទុកពេលឲ្យខ្ញុំ ៥ នាទី»។

នាងបន្តដ៏គួរឲ្យអស់សំណើចថា៖ «ខ្ញុំ​បាន​ចូល​ឡាន​វិញ​ភ្លាម ហើយ​បាន​ប្រើខ្សែចង​សក់​របស់​ខ្ញុំ ​ដើម្បី​ចងទ្រនាប់កៅអី ធ្វើជាសំពត់ ហើយ​ខ្ញុំ​បាន​គ្រប​អាវ​ធំពីលើ។ ប្រសិន​បើ​គ្មាន​អាវ​នោះ​ទេ វា​នឹង​មិនអាចទៅរួចទេ គឺច្បាស់ណាស់​នឹងត្រូវចំណាយពេលទៅផ្ទះ ហើយវិលមក​ម្ដង​ទៀត!»។

បន្ទាប់មក នាង​ក៏​បាន​ទៅ​ជួបមន្រ្តីប៉ូលិស​ម្ដង​ទៀត ហើយនិយាយត្រង់ៗថា៖ «ប៉ូលិស! ខ្ញុំបានព្យាយាមអស់ពីសមត្ថភាពហើយ។ នៅពេលនោះ គាត់​បាន​ប៉ោយដៃ​ឲ្យ​ខ្ញុំ​ចូលភ្លាមៗ​។​ តែពួកគេ (​មន្ត្រី​ដែល​មាន​វត្តមាន​) ទាំងអស់ នាំគ្នា​សើច​​និយាយ​មិនចេញ​»។

នាងបាននិយាយលេងសើចថា «ខ្ញុំមិនដឹងថាខ្ញុំមានសំណាងគ្រប់គ្រាន់ ក្នុងការចូលរួមឈ្នះពានរង្វាន់សំលៀកបំពាក់ច្នៃប្រឌិតបំផុតនៅឆ្នាំនេះទេ។ គ្មាន​សារុង​ឲ្យ​ខ្ចី​នៅ​ប៉ុស្តិ៍​ប៉ូលិស​ទេ ហើយ​គិត​ថា ​ខ្ញុំ​ស្ទើរ​តែត្រឡប់​ទៅ​ផ្ទះ​ដើម្បី​ផ្លាស់​ប្តូរ»។

ទោះជាយ៉ាងណា Jeanne បានពន្យល់ថា នេះមិនមែនមានន័យថា គ្មានការមិនគោរពជាមួយនឹងបទដ្ឋានតម្រូវឲ្យស្លៀកពាក់សមរម្យនេះនោះទេ តែបានធ្វើវាឡើង គឺដោយសារតែនាងមានការប្រញាប់ខ្លាំង។

ចំណែកប៉ូលិសបាននិយាយថា Jeanne ប្រហែល​មិន​បាន​ឈ្នះ​ការ​ប្រកួត​សម្លៀក​បំពាក់​ច្នៃ​ប្រឌិត​ណា​មួយ​ទេ ប៉ុន្តែ​នាង​ច្បាស់​ជា​ឈ្នះ​ពាន​រង្វាន់​ជំនាញ​ដោះស្រាយ​បញ្ហា​ច្នៃប្រឌិត​បំផុត​ ក្នុង​ក្រសែ​ភ្នែក​របស់​យើង!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×