ឆ្នាំជូត ៖ ការងារ ល្អប្រសើរ មានឱកាសបានចេញក្រៅរៀនសូត្របន្ថែមអំពីជំនាញ ។ លុយកាក់ រីកចម្រើន តែក៏គួរវិនិយោគជាមួយនឹងទឹកប្រាក់តិចតួច ។ មនោសញ្ចេតនា គួរលៃពេលឲ្យបានច្រើនសម្រាប់មនុស្សជាទីស្រឡាញ់របស់អ្នក ។
ឆ្នាំឆ្លូវ ៖ ការងារ អំណោយផលល្អ មានអ្នកជួយយកអាសា ។ លុយកាក់ យីអ៊ុនមិនល្អ មិនត្រូវចាយវាយខ្ជះខ្ជាយ ។ មនោសញ្ចេតនា ល្អប្រសើរ ថ្ងៃនេះសមស្របសម្រាប់ការណាត់ជួបស្នេហ៍ ។
ឆ្នាំខាល ៖ ការងារ ធម្មតា មិនមានកើតរឿងអ្វីក្រៅបំណង ។ លុយកាក់ ខាតបង់ប្រាក់កាស គួរចេះទប់ចិត្តពេលទិញរបស់ ។ មនោសញ្ចេតនា មិនបានប្រសើរ ងាយកើតមានការឈ្លោះប្រកែកគ្នា ។
ឆ្នាំថោះ ៖ ការងារ ទោះបីជួបរឿងរំខានចិត្តមួយចំនួន តែចុងក្រោយគ្រប់បញ្ហាសុទ្ធតែត្រូវបានដោះស្រាយរួចរាល់ ។ លុយកាក់ មានអញនកទំនុកបម្រុង ។ មនោសញ្ចេតនា មានពេលវេលាឲ្យបានច្រើនសម្រាប់រឿងមនោសញ្ចេតនា ដើម្បីបញ្ចៀសកើតមានរឿងបែកបាក់ ។
ឆ្នាំរោង ៖ ការងារ មិនត្រូវលោភលន់ ប្រញាប់ប្រញាល់ហួសក្នុងការងារ ចូរគោរពនូវអ្វីដែលកំពុងមាន ។ លុយកាក់ ៖ គួរស្វែងយល់ឲ្យបានល្អិតល្អន់មុនពេលបោះទុនវិនិយោគ ។ មនោសញ្ចេតនា គួរមានភាពអត់ឱន អធ្យាស្រ័យរវាងគ្នា ។
ឆ្នាំម្សាញ់ ៖ ការងារ មានការខ្វែងគំនិតគ្នាជាមួយថ្នាក់លើក្នុងការងារលុយកាក់ ទទួលបានប្រាក់ចំណេញពីការវិនិយោគសមស្រប ។ មនោសញ្ចេតនា កើតមានទំនាស់ ឈ្លោះប្រកែកគ្នា ។
ឆ្នាំមមី ៖ ការងារ មានអ្នកច្រណែន ឈ្នានីសពីក្រោយខ្នង ត្រូវចេះប្រយ័ត្នខ្លួន ។ លុយកាក់ ល្អប្រសើរ មានឱកាសរកប្រាក់បានច្រើន ។ មនោសញ្ចេតនា បញ្ហាសុខភាពឥទ្ធិពលដល់រឿងមនោសញ្ចេតនា ។
ឆ្នាំមមែ ៖ ការងារ ប្រព្រឹត្តទៅជាធម្មតា ពុំមានបញ្ហាអ្វីកើតឡើង ។ លុយកាក់ មិនត្រូវមានចិត្តលោភលន់ជ្រុលក្នុងរឿងលុយកាក់ ។ មនោសញ្ចេតនាកក់ក្តៅ សុភមង្គល ។
ឆ្នាំវក ៖ ការងារ គួររំពឹងមិត្តភក្តិឲ្យជួយដោះស្រាយនូវការលំបាកក្នុងការងារ ។ លុយកាក់ មិនត្រូវខ្ជះខ្ជាយ គួរទុកដាក់ប្រាក់ឲ្យមធ្យ័ត ។ មនោសញ្ចេតនា កើតមានទំនាស់ក្នុងរឿងមនោសញ្ចេតនា ។
ឆ្នាំរកា ៖ ការងារ ត្រូវមានចិត្តដាច់ខាតក្នុងការងារ កុំធ្វើអ្វីដោយស្ទាក់ស្ទើរអល់អែក ។ លុយកាក់ រីកចម្រើន ត្រូវប្រឹងប្រែងជានេះទៀត នោះប្រភពចំណូលនឹងហូរហៀរ ។ មនោសញ្ចេតនា កុំឲ្យបញ្ហាលុយកាក់ឥទ្ធិពលដល់រឿងស្នេហា ។
ឆ្នាំចរ ៖ ការងារទទួលបានលទ្ធផលល្អច្រើន ។ លុយកាក់ ត្រូវប្រឹងប្រែងជាងនេះទៀតក្នុងការស្វែងរកឱកាសរកប្រាក់ ។ មនោសញ្ចេតនា ប្រយ័ត្នពាក្យសម្តីកុំឲ្យកើតមានទំនាស់ជាមួយគូស្នេហ៍ ។
ឆ្នាំកុរ ៖ កុំឲ្យរឿងផ្ទាល់ខ្លួនឥទ្ធិពលដល់ការងារ គួរសម្រួលផ្លូវចិត្តឡើងវិញ ។ លុយកាក់ មានអ្នកជួយជ្រោមជ្រែងទំនុកបម្រុងប្រាក់កាស ។ មនោសញ្ចេតនា កុំឲ្យរឿងមិនសប្បាយចិត្តពីក្រៅបង្កឥទ្ធិពលអាក្រក់ដល់រឿងមនោសញ្ចេតនា ៕