តាមReuters នៅថ្ងៃ១៩ខែកក្កដា ប្រធានាធិបតីអាមេរិកDonald Trump លោកពិតជាទន្ទឹងរង់ចាំដំណើរការជំនួបជាលើកទី២ជាមួយលោកPutin។
ប្រធានាធិបតី Vladimir Putin(ស្ដាំ)និងប្រធានាធិបតី Donald Trump (ឆ្វេង)នាសន្និសីទកំពូលលនៅ Helsinki, ប្រទេសហ្វាំងឡង់ ថ្ងៃ១៦កក្កដា
ថ្លែងបញ្ចេញយោបល់លើបណ្ដាញសង្គមTwitter លោកTrumpអះអាថា ចំនួបដំបូងនេះប្រព្រឹត្ដិទៅយ៉ាងជោគជ័យ ទោះបីវាត្រូវប្រឈមនឹងរលករិះគន់ទាំងក្នុង ក្រៅប្រទេសក្ដី។
ប្រធានាធិបតីTrump សង្កត់ធ្ងន់ថា«ខ្ញុំពិតជាទន្ទឹងង់ចាំជំនួបទី២ ដើម្បីយើងអាចអនុវត្តន៍នូវរឿងរ៉ាវដែលបានពិភាក្សាពីមុនមក ជាអាទិ៍៖លទ្ធិភេរវកម្ម សន្ដិសុខរបស់អ៊ីស្រាអែល ការរីកសាយអាវុធនុយក្លេអ៊ែរ ការវាយលុកបណ្ដាញ Internet ពាណិជ្ជកម្ម បញ្ហាអ៊ុយក្រែន សន្ដិភាពនៅមជ្ឈិមបូព៌ា កូរ៉េខាងជើង រូមជាមួយបញ្ហាដទៃៗទៀតជាច្រើន។
ក្រៅពីនោះលោកTrump ប្រកាសថា បណ្ដាសារព័ត៌មានភូតកុហក បោកប្រាស់គឺជាសត្រូវរបស់ពលរដ្ឋ៕
សូយន