ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានចេញលិខិតជូនអគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ សំណើសុំបង្កកការបើកប្រាក់ឧបត្ថម្ភប្រចាំខែជូនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់មកពីគណបក្សសង្គ្រោះជាតិ។
ការបង្កកប្រាក់ឧបត្ថម្ភប្រចាំខែជូនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់មកពីគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១៧ ដោយយោងសាលដីការលេខ៣៤០ (ឆ) ចុះថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៧របស់តុលាការកំពូល។ លោកប្រាក់ សំអឿន អគ្គនាយករដ្ឋបាលនៃក្រសួងមហាផ្ទៃ បានបញ្ជាក់ថា តុលាការកំពូលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ តាមរយៈសាលដីកា សាលដីការលេខ៣៤០ (ឆ) ចុះថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៧។ ផ្អែកតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ករណីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយដោយតុលាការ នោះបញ្ជីបេក្ខជន និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ទាំងអស់នៃគណបក្សនេះ លែងមានសុពលភាព និងលែងមានគុណសម្បត្តិតទៅទៀត។ ហេតុនេះ ក្រសួងមហាផ្ទៃសូមស្នើអគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ បង្កកការបើកប្រាក់ឧបត្ថម្ភប្រចាំខែជូនសមាជិកក្រុមប្រឹក្សាឃុំសង្កាត់មកពីគណបក្សសង្គ្រោះជាតិចាប់ពីថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៧តទៅ។
លោកប្រាក់ សំអឿន ក៏បានបញ្ជាក់ប្រាក់អគ្គនាយករតនាគារជាតិថា “មេត្តាពិនិត្យនិងសម្រេចតាមការស្នើសុំ តាមការគួរ”៕ ដោយ៖បញ្ញាស័ក្តិ