Thursday, September 12, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធីសម្ភោធជាផ្លូវការ រថយន្តទំនើបបែបអនាគត GAC EMKOO

រថយន្ត SUV ទំនើបបែបអនាគត GAC EMKOO បានមកដល់ប្រទេស កម្ពុជាជាផ្លូវការហើយ
ស្វាគមន៍រថយន្ត SUV ទំនើបបែបអនាគត GAC EMKOO មកកាន់ទី ផ្សារប្រទេសកម្ពុជា

កាលពីថ្ងៃទី 18 ខែ សីហា ឆ្នាំ 2023 ៖ ក្រុមហ៊ុន THH Import Export Co., Ltd បានប្រារព្ធ កម្មវិធីសម្ភោធលក់ជាផ្លូវការរថយន្ត GAC EMKOO (ជី អេ ស៊ី អឹមឃូ) ដែលជារថយន្តម៉ូឌែ លថ្មីរបស់ GAC MOTOR ដែលរចនាលំនាំតាមរថយន្តបែបវិទ្យាសាស្ត្រ។
សូមជម្រាបជូនផងដែរថាក្រុមហ៊ុន THH Import Export Co., Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន TH Group ដែលជាក្រុមហ៊ុនក្នុងស្រុក និងទទួលសិទ្ធិចែកចាយលក់រថយន្ត និងគ្រឿងបន្លាស់រថយន្តម៉ាក GAC ផ្ដាច់មុខតែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា ពីក្រុមហ៊ុន GAC Motor ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយរបស់ប្រទេសចិន។

ដោយសង្កេតឃើញថារថយន្ត GAC ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន ក្រុមហ៊ុនបានសម្រេចចិត្តនាំចូលរថយន្តថ្មីមួយម៉ូឌែលទៀត ដែលជារថយន្តប្រភេទ SUV ទំនើបបែបអនាគតគឺ GAC EMKOO (ជី អេ ស៊ី ម៉ឹមឃូ) ដើម្បីបំពេញតម្រូវការរបស់អតិថិ ជននៅក្នុងទីផ្សារប្រទេសកម្ពុជា។

ក្រលេកមកមើលលក្ខណៈពិសេសរបស់រថយន្ត EMKOO ជាប្រភេទរថយន្ត SUV ខ្នាតតូច បែបហ្គ័រ ដែលមានការរចនាឡើងជាមួយរូបរាងថ្មីប្លែកលំនាំតាមរថយន្តបែបវិទ្យាសាស្ត (Sci-Fi Designed Concept) សក្តិសមបំផុតសម្រាប់អ្នកបើកបរជំនាន់ថ្មី។ ការរចនាផ្នែកខាងមុខគឺស្រដៀងទៅនឹងរថយន្តអគ្គីសនី ជាមួយប៉ាណាបញ្ឈរចំនួន 12 រាង្គជាអក្សរ “V” ដែលមានន័យថា “ជ័យជំនះ” ភ្ជាប់ជាមួយការរចនាចង្កៀងមុខ ដែល GAC ឲឈ្មោះថា Eye of Enlightenment ដែលផ្តល់នូវភាពទាក់ទាញ និងឧត្តមភាពនៅពេលបើកបរ។ ជាមួយដៃទ្វារបង្កប់ប្រភេទ Electronic Flush Door និងកង់អាលុយម៉ីញ៉ូមទំហំ 19 អ៊ុង។ ងាក មកមើលផ្នែកខាងក្រោយ កាន់តែលេចធ្លោ ជាមួយការរចនាភ្លើងក្រោយរាង្គអក្សរ “X” និង បំពាក់បំពង់ស៊ីមាំងភ្លោះបែបស្ទ័រ។

រថយន្ត EMKOO ត្រូវបានផលិតនៅលើគ្រោងតួសកល GPMA (GAC Global Platform Modular Architecture) ដែលមានលក្ខណៈ ធន់ រឹងមាំ សន្សំសំចៃ និងផ្តល់នូវគុណភាព ខ្ពស់ក្នុងការបើកបរ។ វាបានបំពាក់ម៉ាស៊ីនសាំងសេរីថ្មី ដែល GAC ឲឈោ្មះថា Mega Wave Power ទំហំ 1.5T GDI ផលិតកម្លាំងបាន 177 Hp និងកម្លាំងរមូល 270 Nm ភ្ជាប់ ជាមួយប្រអប់លេខ 07 វគ្គអូតូ (7WDCT) ប្រភេទ Wet Dual Clutch Transmission អាច បង្កើនល្បឿនពីចំណុច 0 ទៅ 100 ក្នុងរយៈពេលត្រឹម 8.8 វិនាទីប៉ុណ្ណោះ ព្រមទាំងកំរិតស៊ី ប្រេងស្តង់ដារ ត្រឹមតែ 6.4 លីត្រ/100 គីឡូម៉ែត្រ។

នៅផ្នែកខាងក្នុងវិញ EMKOO ផ្ដល់នូវផាសុកភាពខ្ពស់ ជាមួយកៅអីស្បែកដែលត្រូវបាន ជ្រើសរើសយ៉ាងយកចិត្តទុកដាក់ និងដេរដោយដៃផ្ទាល់ ដើម្បីផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ និងប្រណិតភាព។ ចំពោះលក្ខណៈសម្បត្តិទូរទៅរួមមាន៖
បំពាក់មកនូវកុងទ័រប្រភេទ LCD ទំហំ 7 អ៊ីង

  • អេក្រង់ Touch Screen ទំហំ 10.1 អ៊ុង មានភ្ជាប់ Apple CarPlay និង Android Auto កៅអីប្រភេទអូតូ និងមុខងារត្រជាក់នៅជួរខាងមុខ
    ភ្លើង Ambient Lights ដំបូលប្រភេទ Glass Roof
    ព្រមទាំងបំពាក់មកជាមួយបច្ចេកវិទ្យាឆ្លាតវៃដូចជា៖
  • ប្រព័ន្ធកំណត់ល្បឿនថេរតាមយានយន្តខាងមុខ Adaptive Cruise Control
    ប្រព័ន្ធផ្តល់សញ្ញាពេលមានឧបសគ្គនៅខាងមុខ Forward Collision Warning ប្រព័ន្ធហ្រ្វាំងបន្ទាន់អូតូ Autonomous Emergency Braking ប្រព័ន្ធរក្សាឡានឲ្យនៅក្នុងគន្លងត្រឹមត្រូវ Lane Keeping Assist – ប្រព័ន្ធជំនួយពេលកកស្ទះចរាចរ Traffic Jam Assist
    ចំពោះតួរថយន្ត EMKOO វាជាប្រភេទ SUV ខ្នាតកណ្ដាលដែលមានទំហំធំទូលាយ វាមានបណ្ដោយរហូតដល់ 4,680mm ទទឹង 1,901mm កំពស់ 1,670mm និងគម្លាតពីអ័ក្សកង់មុខ ទៅអ័ក្សកង់ក្រោយរហូតដល់ 2,750mm ដែលផ្តល់នូវលំនឹងបានល្អនៅពេលបើកបរ។ អ្វី ដែលកាន់តែពិសេសសម្រាប់រថយន្តម៉ូឌែល EMKOO សេរីថ្មីនេះ មានជម្រើសរហូតដល់ ទៅ 05 ពណ៌ រួមមាន៖ បៃតង, ខ្មៅ, ប្រាក់, ប្រផេះ និង ស។

អ្វីដែលមិននឹកស្មានដល់នោះចំពោះរថយន្តម៉ូដែល EMKOO ដែលបំពាក់សុទ្ធតែប្រព័ន្ធឌីជីថល និងគ្រឿងបរិក្ខាគ្រប់សព្វ (Full Options) នេះ មានតម្លៃពិសេសត្រឹមតែ $39,999.- ត និងទទួលបានការផ្តល់ជូនការធានារយៈពេលវែងរហូតដល់ 5 ឆ្នាំ ឬ 150,000 គីឡូម៉ែត្រ ពីរោងចក្រផ្ទាល់ និងទទួលបានការថែរទាំឥតគិតថ្លៃរយៈពេល 1 ឆ្នាំ ឬ 20, 000 គីឡូម៉ែត្រ ផងដែរ៕

spot_img
×